​ម៉ូតូ​មួយគ្រឿង​បើកបរ​មិន​ប្រយ័ត្ន បុក​គោយន្ត​បណ្តាល​ឲ្ត​របួសធ្ងន់​៣​នាក់

0


​ព្រះ​វិហារៈ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​មាន​មនុស្ស​៣​នាក់​របួសធ្ងន់ ដោយសារតែ​ការបើកបរ​មិន ប្រយ័ត្ន​បណ្តាល​ឲ្យ​បើក​បុក​គោយន្ត កាលពី​វេលា​ម៉ោង ៧.៣០​នាទី​យប់ ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០១៦ ។​
​អ្នកបើកបរ​ម៉ូតូ សង់​កូរ៉េ ដែលជា​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ផាន់ ផ​ម ភេទ ប្រុស អាយុ ៥៥​ឆ្នាំ រស់ នៅ​ភូមិ​អូរ​ពី ឃុំ ដងក្តា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​ទី​២ ឈ្មោះ ឈ្មោះ ឃុន ហៀ​ង ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន ខេត្តព្រះវិហារ ទី​៣​ឈ្មោះ ឃុន ធឿន ភេទ ប្រុស​អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​អូ​ឈើ​ក្រម ឃុំ​សាលា​ក្រៅ ស្រុក​សាលា ក្រៅ ខេត្ត​ប៉ៃលិន បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន ខេត្តព្រះវិហារ​។​
​តាម​ការ​ឲ្យ​ដឹង​ពី នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រ​យ៉ង់ បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ នេះ​គឺ​បណ្តាល​មក ពី​ម៉ូតូ​បុក​ជាមួយនិង​គោយន្ត​កៃ​ច្នៃ ហើយក៏​បាន​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​ទាំង​៣​នាក់​របួស់ធ្ងន់ គឺ​អ្នក​ទាំង​៣​នាក់​បានមក​ធ្វើបុណ្យ​សាច់ញ្ញាតិ គ​រប​ខួប​៧​ថ្ងៃ នៅ​ថ្ងៃកើតហេតុ​អ្នក​ទាំង​៣​នាក់​បាន​បើក​បើកបរ​ម៉ូតូ​ក្នុង ទិសដៅ​ប​ញ្ជ្រា​ស់ទិស​គ្នា បណ្តាល​ឲ្យ​បុក​គោយន្ត​កៃ​ច្នៃ​របួសធ្ងន់​ទាំង​៣​នាក់ ខ្លះ​បាក់ជើង ខ្លះ​បែកក្បាល ស្ថិតនៅ​ចំណុចរ​នាង​សង្កែ​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន ខេត្តព្រះវិហារ ។​
​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រ​យ៉ង់ បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន ប្រជាពលរដ្ឋ ឲ្យ​នាំគ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ក្នុងការ​ធ្វើដំណើរ​ទៅណា​មក​ណា សូម​ឲ្យ​ពាក់មួក​សុ​វត្តិភាព ដើម្បី​ការពារ​អាយុជីវិត របស់ខ្លួន និង​កាត់បន្ថយ​ការ​ប៉ះ​ទ​ង្កិ​ច​ដល់​ក្បាល និង​សូម​ឲ្យ​បើកបរ​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក​ដើម្បី​កាត់បន្ថយ​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍ ។​
​ជនរងគ្រោះ​ត្រូវបាន ប្រជាពលរដ្ឋ នាំគ្នា​ដឹក​ទៅ​មណ្ឌល​សុខភាព​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត ក្រោយពី​កើតហេតុ ម៉ូតូ និង​គោយន្ត ត្រូវបាន​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ឲ្យ​ភាគី​ទាំង​២​ចូលខ្លួន​មក​ដោះស្រាយ​ដោយ​សន្តិវិធី ។​
​ដោយ សែម ឡុំ

Image4 Image3 Image2 Image1