Miralem Pjanic ព្រមព្រៀង​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Roma ( រូបភាពវីដេអូ )

0

​កីឡាករ Miralem Pjanic បានបញ្ចប់​ពី​មន្ទិលសង្ស័យ​ទាក់ទង​នឹង​អនាគត​របស់ខ្លួន​ដោយ​ព្រម​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​៣​ឆ្នាំ​ទៀត​ជាមួយ​ក្លិប​ចចក​ខ្មៅ AS Roma ។​ ​កីឡាករ​សញ្ជាតិ​បូ​ស្នៀ​រូបនេះ​មានការ​ទាក់ទង​នឹង​ការផ្លាស់​ទៅកាន់​ក្លិប​អ្នកមាន Paris Saint-Germain នៅ​រដូវក្តៅ​នេះ​ប៉ុន្តែ​រូបគេ​បាន​អះអាងថា គេ​ពេញ​ចិត្តនឹង​បន្ត​លេង​ឲ្យ​ក្រុម​របស់លោក Rudi Garcia ។​ ​ស្រប​ពេលដែល​កិច្ចសន្យា​ចាស់​របស់គេ​នឹងត្រូវ​បញ្ចប់​នៅ​រដូវ​កាល​ក្រោយ មាន​ក្លិប​ធំៗ​ជាច្រើន​ដូចជា PSG, Barcelona និង Manchester United បានបង្ហាញ​ពី​

ចំណាប់អារម្មណ៍​ចង់បាន​កីឡាករ វ័យ ២៤ ឆ្នាំ​រូបនេះ ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្លិប Roma បានប្រកាសថា Pjanic បាន​ឈានដល់​កិច្ចព្រមព្រៀង ចុះហត្ថលេខា​ថ្មី​បន្ត​លេង​នៅ​ទឹកដី Stadio Olimpico រហូតដល់​ឆ្នាំ ២០១៨ ៕ ​