ពិធីសម្ភោធ អនុវិទ្យាល័យបាយ័ននៅភូមិគោកបេង ខេត្តសៀមរាប

0

សៀមរាប៖ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ អង្គការ ជេ អេស ធី (JST ) និង អង្គការ(COIDE)បានរៀបចំបើកសម្ភោធដាក់ឲ្យប្រើប្រាស់នៅសាលាអនុវិទ្យាល័យបាយ័ន ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក់ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោមគណ:អធិបតីភាព ឯកឧត្តមImage4 បណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណ:អភិបាល ខេត្តសៀមរាប និង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទី អង្គភាពនានាជុំវិញខេត្ត អង្គការ អ្នកស្ម័គ្រចិត្ត និងសប្បុរសជនមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិកព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកនាយក លោកគ្រូ អ្នកគ្រូ ក្មួយៗយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្សចូលរួមជាច្រើនរយនាក់ផងដែរ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណ:អភិបាល ខេត្តសៀមរាប បានមានប្រសាសន៏ថា ឆ្លៀតក្នុងឪកាសនេះ ខ្ញុំសូមពាំនាំផ្តាំផ្ញើរនូវការសួរសុខទុករបស់ សម្តេច អគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាបយើងនេះ។ ហើយសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ជា ណុល និងលោកស្រីព្រមទាំងបងប្អូនក្រុមការងារស្ម័គ្រចិត្ត សប្បុរសជនមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលបានខិតខំប្រឹងប្រែងគៀងគរស្វែងរកមូលនិធិពីសប្បុរសជននានា ព្រមទាំងបរិចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការស្ថាបនានៅអនុវិទ្យាល័យ រួមមានផ្ទៃដី(៤ហិចតា)និងអគារសិក្សា ៣ខ្នងស្មើនឹង១៦បន្ទប់ អគារស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ ១ខ្នងស្មើនឹង៦បន្ទប់ ផ្ទះបាយ១ ឃ្លាំ១ នឹងបន្ទប់ទឹក១ ត្រូវបានចំណាយទឹកប្រាក់អស់ (៤៥ម៉ីនដុល្លា) ក្នុងគោលបំណងរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការស្តារ និងអភិវឌ្ឍន៏សង្គមជាតិ តាមរយ: បណ្តុះបណ្តាលធនធានមនុស្ស ការលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងការកាត់បន្ថយនូវភាពក្រីក្រ។ ក្នុងបរិកាសនេះ វិស័យអប់រំក៏បានចាត់ទុកជាវិស័យអាទិភាព ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងបានយកចិត្តទុកដាក់ក្នុងការបង្កើនលទ្ធភាពដល់កុមារ និងយុវជនគ្រប់រូបទទួលបាននូវសេវាអប់រំប្រកបដោយសមធម៏ នៃការបន្តជម្រុញកសាងសាលាបឋមសិក្សាឲ្យដល់ភូមិ និងកសាងអនុវិទ្យាល័យឲ្យបានមួយយ៉ាងតិចនៅក្នុងឃុំនីមួយៗ ស្របតាមស្ថានភាព ភូមិសាស្រ្ត ព្រមទាំងជម្រុញឲ្យមានសាកលវិទ្យាល័យ ឬសាខាសាកលវិទ្យាល័យ នៅតាមខេត្តនីមួយៗស្របតាមលទ្ធភាពជាក់ស្តែង។ ដែលយើងមានមហិច្ឆិតា រៀបចំអភិវឌ្ឍន៏ប្រទេសយើងបានដល់កម្រឹតនេះ ខណ:ដែលយើងបានចាប់ផ្តើមពីបាត់ដៃទទេ សព្វបែបយ៉ាង រួមទាំងវិស័យអប់រំផងដែរ រហូតមកដល់សព្វថ្ងៃនេះមានការរីកចំរើនលូតលាស់គួImage1 Image4 Image3 Image2 Image8 Image7 Image6 Image5ឲ្យកត់សម្គាល់៕ដោយ ស៊ាន សុផាត