គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបែនធុនធំម៉ាកហ៊ីណួឌុប បុកនិងម៉ូតូ បណ្ដាលអោយមនុស្ស២នាក់ស្លាប់នៅកន្លែងកើតហេតុ

0

កំពង់ធំ៖ ស្រ្ដី២នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបែនធុងធំបើកមកបុកចំពីមុខម៉ូតូ១គ្រឿងកំពុងជិះឌុបគ្នា២នាក់ពេញទំហឹងបណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាImage6ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០១៦ត្រង់ចំណុចផ្លូវអេស៊ានផ្លូវវាងក្រុងក្នុងភូមិបាល្ល័ង្កលិចសង្កាត់ដំរីជាន់ខ្លាខេត្តកំពង់ធំ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូ១គ្រឿងជិះគ្នា២នាក់ក្នុងល្បឿនលឿន ក្នុងទិសដៅបញ្ចាស់ទិសគ្នាពីជើងទៅត្បូង មកដល់ចំនុចកើតហេតុក៏ប្រលះជាមួយរថយន្ដបែនធុនធំ ក្នុងល្បឿនលឿនដូចគ្នាពេញទំហឹងបណ្ដាលអោយមនុស្ស២នាក់ដែលកំពុងឌុបគ្នាស្លាប់ភ្លាមនៅនិងកន្លែងកើតហេតុ ដោយអ្នកស្លាប់មានឈ្មោះ សាន រតនា ភេទស្រី អាយុ ៣៤ឆ្នាំ និងម្នាក់ទៀតត្រូវជាម្ដាយ ឈ្មោះ ម៉ិលឡុងអាយុ៥៩ឆ្នាំទាំង២នាក់រស់នៅភូមិស្នែងក្របីឃុំកំពង់ក្របៅខេត្តកំពង់ធំ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចបញ្ចូនសាកសពជនរងគ្រោះអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្ដបញ្ចូនទីរក្សាទុកនៅស្នងការខេត្តកំពង់ធំ រងចាំម្ចាស់ចូលខ្លួនមកដោះImage6 Image5 Image4ស្រាយតាមច្បាប់៕ ប៊ុន រិទ្ធី