​មួយ​យប់​គ្រោះថ្នាក់​ពីរ​ករណី​ធ្វើអោយ​មនុស្ស​ម្នាក់​របស​ធ្ងន់​

0

​ស្ទឹងត្រែង​៖​ក្នុង​មួយ​យប់​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២​ករណី​មួយ​ករណី​ម៉ូតូ​បុក​គូថ​ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក លើ​ស្ពាន​មេគង្គ ធ្វើអោយ​មនុស្សម្នា​ក់រង​របួសធ្ងន់ និង​មួយ​ករណី​មួយទៀត រថយន្ត​កូរ៉េ​២​តោន​កន្លះ​មួយគ្រឿង ដឹក​ដំឡូង​មី​លើស​ចំណុះ​បាន​ក្រឡាប់​ផ្ងា​ជើង ចាក់​ដំឡូង​ចោល​ពេញ​ព្រៃ តែ​មិន​បណ្តាលអោយ មាន​មនុស្ស​រងរបួស​នោះទេ​។​
​គ្រោះថ្នាក់​ចរាចរ​ទាំង​២​ករណីនេះ​បានកើត​ឡើង​នៅ​ពេលយប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្សេងគ្នា ម៉ូតូ​បុក​ត្រាក់ទ័រ​ចំណុច​ស្ពាន​លើ​ស្ពាន​មេគង្គ ស្ថិតក្នុង​ភូមិ​អូរ​ត្រែ​ល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​ចំណែក​រថយន្ត​ដែល​ក្រឡាប់ ស្ថិតនៅ​ចំនុច​ផ្លូវបំបែក ផ្លូវជាតិ​លេខ​៩​បត់​ទៅ​ផ្លូវជាតិ​លេខ​៧​ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង​។​
​មន្ត្រី​នគរ​បាន​ប៉ុ​ស្ត៍​ថា​ឡា​បានអោយដឹងថា​ជនរ​ង្គ្រោះ ដែល​ជិះ​ម៉ូតូ​បុក​ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក​មា​
​មានឈ្មោះ​ថា​ន់ ម៉េង​ហាក់​ហៅ​ច​យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ជាម​ន្ត្រី​ប​រើ​ការងារ​នៅ​សាលាស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ជា​អ្នកចំរៀង​ច្រៀង​តាម​រោងការ និង​មាន​ទីលំនៅ ក្នុងភូមិ​ថា​ឡា ឃុំ​ថា​ឡា ស្រុក​ថា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​
​ ​នគរបាល​ប៉ុ​ស្ត៍​បន្តទៀតថា​នៅ​យប់កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​អាល​ហ្វា​គ្មាន​ស្លាក​លេខ​ចេញពី​កន្លែង​គេ​ច្រៀង​ក្នុង​ពិធីមង្គលការ មួយកន្លែង​នៅ​ភូមិ​អូ​ស្វាយ​ត្រឡបមកផ្ទះ​វិញ ពេលមកដល់​ចំណុចកើតហេតុ​មាន​ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក​២​គ្រឿង បើកបរ​ពី​កើ​តទៅ​លិច​ក្នុង​ទិ​ដៅ​ស្របគ្នា​ដោយ​លើ​ស្ពាន​គ្មាន​ភ្លើង​បំភ្លឺ និង​ត្រាក់ទ័រ​គ្មាន​ភ្លើង​សញ្ញា​ពីក្រោយ ហើយ​ជនរងគ្រោះ​ជិះ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ផង​នោះ បាន​បុក​កន្ទុយ​រ៉ឺម៉ក​ត្រាក់ទ័រ​ពេញទំហឹង របួស​ធ្ងន់ធ្ងរ​។​ក្រោយ​កើតហេតុ​ត្រាក់ទ័រ​ទាំង​២​គ្រឿង បាន​បើក​រត់គេច​ដល់​ចំណុច​ផ្លូវបំបែក​ស្រែ​ឬ​ស្សី ក៏ត្រូវ​បាន​នគរបាល​ចាប់​ឃាត់​ត្រាក់ទ័រ​ទាំង​២​គ្រឿង​រួមទាំង​ម្ចាស់​ផងដែរ​។
​ ​ដោយឡែក​រថយន្ត​កូរ៉េ​ដឹក​ដំឡូង​មី​ដែល​ក្រឡាប់​ផ្ងា​ជើង​ឡើងលើ​នោះ ត្រូវបាន​គេ​និយាយថា​ខ្លួន​តូច តែ​ដឹក​លើស​ទម្ងន់​ខ្ពស់​ហួស​ទ្រង់ ពេល​ដល់​ផ្លូវបំបែក​បត់​គួរ​ខ្លាំងពេក ទើប​បណ្តាលអោយ​ក្រឡាប់​បែបនេះ តែ​សំណាងល្អ​មិន​បណ្តាលអោយមាន​មនុស្ស​រងគ្រោះ​នោះទេ ពេលនេះ​កំពុង​យក​រថយន្ត​មួយគ្រឿង​ទៀត​សាង​ដំឡូង​ចេញពី​រថយន្ត​ក្រឡាប់​ដាក់​រថយន្ត​មួយ​ផ្សេងទៀត​។​
​ចំណែក​ត្រាក់ទ័រ​ត្រូវបាន​ម៉ូតូ​បុក​ពីក្រោយ​នោះ ត្រូវបាន​សមត្ថកិច្ច​និយាយថា ដោយសារ​ត្រាក់ទ័រ​ទាំង​២​គ្រឿង​មិនបាន​ដាក់​ភ្លើង​សញ្ញា​សម្គាល់ និង​ម៉ូតូ​ជិះ​ល្បឿន​លឿន ទើប​បង្កអោយមាន​គ្រោះថ្នាក់​បែបនេះ​។​បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង ស្ថិតក្រោម​ការព្យាបាលរ​បស់​ក្រុមគ្រូពេទ្យ យោធា​ភូមិភាគ​១​។​រីឯ​ត្រាក់ទ័រ​និង​ម៉ូតូ​ត្រូវបាន​នគរបាល​ប៉ុ​ស្ត៍ យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាន​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ដើម្បី អោយ​ភាគី​ម្ចាស់​ត្រាក់ទ័រ​ចូល​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

12583786_571 12575911_5712820 20160116_092759 12570943_5712