សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន បញ្ជា​ឲ្យ លោក ប្រាជ្ញ ចន្ទ ចាប់ខ្លួន​ឧកញ៉ា​បំផ្លាញ​ព្រៃឈើ ( ២​រូប ) ១. លឹម ប៊ុណ្ណា ( ហៅ​ខ្នា​) ២.​សឹង្ហ សំអុល រួមទាំង​បញ្ជា​ឲ្យ​បិទ​គ្រប់​ច្រក​រត់ពន្ធ​ឈើ​ចេញទៅ​ប្រទេស​វៀតណាម​

0

កំពង់ធំ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចុច​ចំពោះ​ក្រុម​ឧកញ៉ា ដែល​រកស៊ី​កាង​ឈើ រួមមាន​៖ ឧកញ៉ា លឹម ប៊ុណ្ណា (​ហៅ ខ្នា​) និង (​សឹង្ហ សំអុល​) សម្តេច​តេ​ជោ​បាន​បញ្ជា​ឲ្យ​លោក​ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ និង លោក​អភិបាលស្រុក​មេមត់ ចាត់ការ​ទៅលើ​12508765_489919914510247_6192169795008879545_n
ឧកញ៉ា​កាង​ឈើ​ទាំងពីរ​នាក់​នេះ ប្រសិនបើ​មិន​ចង់​អស់បុណ្យ​ស័ក្តិ​។​
​យោងតាម​ការផ្សព្វផ្សាយ​លើ​ទំព័រ Facebook លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ព្រមាន​ធ្ងន់ៗ​ទៅលើ​ឈ្មួញ​និង​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មានការ​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម ហើយ​បានចេញ​បញ្ជា​ឲ្យ​បិទ​គ្រប់​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម​។​
​ជាមួយនឹង​ដំណឹង​ដ៏​សែន​ត្រេកអរ​នេះ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បាន​គាំទ្រ​វិធាន ការ របស់​សម្តេច​តេ​ជោ​យ៉ាង​ពេញទំហឹង ក្នុង​ការបិទ​គ្រប់​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម និង​ចាប់ខ្លួន​ឧកញ៉ា​បំផ្លាញ​ព្រៃឈើ និង​រត់ពន្ធ​ឈើ​ពីររូប គឺ​លឹម ប៊ុណ្ណា ហៅ​(​ខ្នា​) និង សឹង្ហ សំអុល យកមក​កាត់​ទោ​ទៅតាម​ច្បាប់​ព្រៃឈើ ។​12541037_489919881176917_1104502808640932182_n

​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​តែងតែ​លើកឡើងថា ឧកញ៉ា​ទាំង​ពីររូប​ខាងលើនេះ​មានលទ្ធភាព​កាប់​ឈើ និង​ប្រមូល​ទិញ​ឈើ​ល្មើសច្បាប់​បាន​តាមចិត្ត​ដោយសារ​មានការ​ឃុបឃិត​ពី​នាយក​ឧទ្យាន​ព្រៃ​ការពារ​ជីវៈចំរុះ​កែវ​សីមា និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មានការ​ឃុបឃិត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អា​ជ្ញ​ធរ​មូលដ្ឋាន​។ ចំណែក​ការដឹកជញ្ជូន​ឈើ​សេះ​ហោះ និង​គេចពន្ធ​កាត់​ខេត្ត​ត្បូងឃ្មុំ និង​ចេញ​តាម​ច្រករបៀង​បាន​តាម​អំពើ​ចិត្ត​នោះ​គឺមាន​ការឃុបឃិត​ពី​មន្ត្រី​ចម្រុះ​មាត់ច្រក ហើយ​គេ​សង្ស័យថា លោក ប្រ​ជ្ញ ចន្ទ ក៏​ជា​មេក្លោង​ផ្សំគំនិត​ធំជាងគេ​។​111
​មតិ​មហាជន​បាន​លើកឡើងថា រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​បទ​ស៊ើប​អ​ង្គេ​ត​ករណីនេះ​ឲ្យ​បាន​ស៊ីជម្រៅ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ ឧកញ៉ា​ថ្លើមធំ​ពីររូប​នេះ​បាន​ពួតដៃគ្នា​យ៉ាង​កម្រោល​លួច​កាប់ និង​ប្រមូល​ទិញ​ឈើ​ពី​ព្រៃ​សហគមន៍ ពី​ឧទ្យាន​ជីវៈចំរុះ​កែវ​សីមា និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ដឹក​ចូល​ក្រុមហ៊ុន​រៀងៗ​ខ្លួន ហើយ​មួយថ្ងៃៗ​ដឹកចេញទៅ​វៀតណាម​មិនដែល​លស់​ពេល​រាប់រយ​ឡាន​យី​ឌុប​តាម​ច្រករបៀង​នានា​ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​ឈើ​សេះ​ហោះ​ទាំងនេះ​ពួកគេ​ប្រើប្រាស់​លុយ​រត់​ការបើក​ផ្លូវ​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក ឆេង គឹម​ស៊ុន គ្រា​ដែល​ឡើងកាន់តំណែង​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ជំនួស លោក ទី សុគន្ធ សម្តេច​តេ​ជោ​ធ្លាប់​ព្រមាន​ទុក ជាមុន​ថា អាច​បាត់​តំណែង​វិញ​នៅពេល​មិនចេះ​ធ្វើការ ហើយ​នៅពេលនេះ​ទៀត សម្តេច​តេ​ជោ បានប្រកាស នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ ឲ្យ​មានការ​ចាប់ខ្លួន​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​(​ខ្នា​) និង សឹង្ហ សំអុល ក្នុង​កំហុស​ការកាប់​ឈើ និង​រត់ពន្ធ​ឈើ​ទៅ​វៀតណាម ដែល​នេះ​ក៏​ជា​ចំណែក​មួយ ត្រូវ​ទទួលខុសត្រូវ របស់ លោក ឆេង គឹម​ស៊ុន ហើយ​អាច​លោក ឆេង គឹម​ស៊ុន ឡើងបុណ្យ និង​ធ្លាក់បុណ្យ​វិញ​ដោយសារ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​(​ខ្នា​) និង សឹង្ហ សំអុល​នេះ​ក៏​ថា​បាន​។ 12596140_1668565150099487_1145856229_n
​សូម​រំលឹកថា​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​(​ខ្នា​) និង សឹង្ហ សំអុល កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ ក្នុងនាម​ជា​អ្នកជំនួញ​ឈើ សេះ​ហោះ ធ្លាប់​បានធ្វើ​ឲ្យ លោក ទី​សុគន្ធ ប្រធាន​រដ្ឋបាល​ព្រៃឈើ​ត្រូវ​សម្តេច​តេ​ជោដក​ចេញពី​តំណែង ហើយ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​(​ខ្នា​) និង សឹង្ហ សំអុល បាន​រត់គេចខ្លួន​ពី​ការ​តាម​ចាប់​ទៅសម្ងំ​នៅ​វៀតណាម ហើយ​រយៈពេល​ខ្លី​បំផុត​ឧកញ៉ា​ពីររូប​នេះ​វិល​មក​ធ្វើ​មុខរបរ​ឈើ​វិញ​ថែមទាំង​ឡើង​ងារ «​ឧកញ៉ា​» ជាន់​ផ្អៀង​នៅ​ភូមិភាគ​ឦសាន​កាប់​កម្ទេច​ព្រៃឈើ​ស្រោង​ដឹក​យកទៅលក់​នៅ​វៀតណាម​។ កន្លងទៅ​សូម្បីតែ ស​ម្តេ​តេ​ជោ ក៏​ឧកញ៉ា​ថ្លើមធំ​ទាំងពីរ​នាក់​នេះ មិនដែល​ក្រែង​និង​ច្បាប់​នោះឡើយ ព្រោះ​ពូកគេ​មាន​មន្ត្រី​គ្រាក់ៗ​កាង​ពីក្រោយ​ជា​រៀងរហូត ៕
​យើង​រងចាំ​មើល​ទាំងអស់គ្នា ថា​តើ​លទ្ធផល​ឧកញ៉ា​ថ្លើមធំ​ទាំងពីរ​នាក់ មាន​វេស​នា​យ៉ាងណា ?