ជិះ​ម៉ូតូ​លើផ្លូវ​ជាតិ​ពេលយប់​ត្រូវ​រថយន្តបុក​ពីក្រោយ​ស្លាប់​មិនទាន់​រក​អត្តសញ្ញាណ​ឃើញ​ទៀត​

0

 

​ពោធិ៍សាត់ ៖ មាន​ឧប្បហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​ហាយ​លែ​ន​ឌ័​រ​មួយគ្រឿង​បាន​បើក​បុក​បុរស​កំពុង​ជិះ​ម៉ូតូ​ស្កុប​ពី ពីក្រោយ​មួយគ្រឿង​ម្នាក់ឯង​បណ្ដាល​ឲ្យ​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​មួយ​រំពេច រូ​ច​ហើយ​រថយន្ត​បង្ក​បានគេច​ខ្លួន​បាត់ស្រមោល ប៉ុន្តែ​ត្រូវបាន​គេ​ឃើញ​ស្លាក​លេខ​។​​ក្នុង​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ ត្រង់ចំណុច​ក្បែរ​រោង​ម៉ាស៊ីនកិនស្រូវ ថាំង ម៉េង ស្ថិតក្នុង​ភូមិ​អូរ​ស្ដៅ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់​។​

​លោក ឈន រិ​ទ្ធិ អធិការនគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​នៅ​ហេតុ​កា​នេះ​ពីសា​ក្សី​ឃើញច្បាស់​ផ្ទាល់​ភ្នែក​និយាយប្រាប់​លោក​ថា​៖ មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្ប​កូ​ពី​ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1D-27-16 ក្នុងទិសដៅ​ពី​លិចទៅ​កើត​នៅលើ​ផ្លូវជាតិ​លេខ​០៥ ស្រាប់តែ​បុរស​នោះ​ចរាចរណ៍​មកដល់​ចំនុចកើតហេតុ​ខាងលើ​។ ស្របពេល​ជាមួយគ្នា​ក៏មាន​រថយន្ត​ហាយ​លែ​ន​ឌ័​រ មួយគ្រឿង​បាន​ចរាចរណ៍​លើផ្លូវ​នោះដែរ ហើយ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ស្រប​ទិស​គ្នា​ជាមួយ​ជនរងគ្រោះ​អ្នកបើក​ម៉ូតូ​ដោយ​ល្បឿន​លឿន រថយន្ត​នោះ​ក៏បាន​បុក​ម៉ូតូ​ពីក្រោយ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​បោ​ក្បាល​ទៅលើ​ផ្លូវជាតិ​បែកក្បាល​ហូ​ឈាម​ស្លាប់​នៅ​ភ្លាម​មួយ​រំពេច​តែម្ដង ។ ក្រោយ​កើតហេតុ​រថយន្ត​បង្ករ​នោះ​សាក្សី​នោះបាន​ប្រា​ប់លោក ឈន រឹទ្ធ អធិការនគរបាល​ក្រុង​ពោធិ៍សាត់​ឲ្យ​បានដឹង​បន្ថែមថា រថយន្ត​បង្ករ​នេះ​ជា រថយន្ត​ហាយ​លែ​ន​ឌ័​រដែ​លពាក់​លេខ​AE. 72-79 ដោយមាន​ដាច់​កញ្ចក់​ខាងស្ដាំ បាន​បើក​គេចខ្លួន​ទៅ​ទិសខាងកើត​បាត់ស្រមោល​។​

​លោក ឨ ហ៊ាង ស្នងការ​ង​ទទួលបន្ទុក​ផ្នែក​សណ្ដាប់ធ្នាប់​បាន​ឲ្យ​ដឹងថា តាំងពី​គ្រោះថ្នាក់​រហូតដល់​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ នេះ​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ស្លៀកខោ​ខ​ប៊​យ​ជើងវែង​ព័​ណ៍​ផ្ទៃមេឃ​ខោ​លី​អូព័​ណ៍​ក្រហម ពាក់អាវ​ស​ដៃ​វែង ជិះ​មូ​៉​តូ​មា​៉​ក​ស្កុប​ពី​ស្លាក​លេខ​ពោធិ៍សាត់ 1D.27-16 នេះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដូច្នោះ​អធិកា​គ្រប់​ស្រុក​ក្រុង​និង​ពលរដ្ឋ​ណា​បាន​ស្គាល់​ជួយផ្ដល់​ដំណឹង​នេះ​ទៅ​សមាជិកគ្រួសារ ដើម្បី​ទំនាក់ទំនង​មក​នគរបាល​ចរាចរ​ណ៍​ខេត្តពោធិ៍សាត់​យក​សព​នេះ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ផង​៕daae814d-ab5a-40f9-9dad-2265ec23429a 75d4c93e-64f9-434f-8e9e-b2bd91bbff99 49b64d03-501f-4d05-a328-a6bc699b3c87