​អាវុធហត្ថ​ខេត្ត​ធ្វើការ​បង្ហាញមុខ​ក្រុម​អំពើ​លួច កាច់​សោរ ម៉ូតូ​ដ៏​សកម្ម​នៅក្នុង​ក្រុង​សៀមរាប​

0

 

​ខេត្តសៀមរាប​៖​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​អាវុធហត្ថ​ខេត្តសៀមរាប​បានធ្វើការ​បង្ហា​
​ញ​មុខ​ក្រុម​អំពើ លួច​កាច់​សោរ ម៉ូតូ​ដ៏​សកម្ម​នៅក្នុង​សៀមរាប ដែល​ត្រូវបាន​កំ​ម្លាំ​ង​អាវុធ​ធ្វើការ​
​បង្ក្រាប​បានជា​បន្តបន្ទាប់​ស្ថិត​ចំណុច​ផ្ទះជួល ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គំ​និង ស្ថិតនៅ​ក្នុងភូមិ​បឹង​ដូន​​សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​១៥ និង​ថ្ងៃទី​១៦ ខែមករា​ឆ្នាំ​២០១៦ ដោយ​ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្តី​ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​ចាត់​ឲ្យ​កម្លាំង​អាវុធហត្ថ ក្រោម​ឱវាទ​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចោរកម្ម ដោយមាន​ការសហការ​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​
​សៀមរាប​ហើយ​ឈានដល់​ធ្វើការ ឃាត​ខ្លួន​បាន ចំនួន​៦​នាក់ ក្នុងនោះ​មាន​ស្រី​១២​នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​ចំនួន​៨​គ្រឿង ទូរស័ព្ទដៃ​៧​គ្រឿង​កូនសោរ​លេខ​៨​ចំនួន​០១​គ្រឿង​
​ទុ​ល្វី​ស​ចំនួន​០១ និង​ប្រាក់​ដុល្លា​២៥៦​ដុល្លា​ប្រាក់រៀល​ចំនួន​៩៩.០០០​រៀល ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង ចាប់ពី ថ្ងៃទី​១៥​និង​ថ្ងៃទី​១៦​ខែមករា ឆ្នាំ​២០១៦ ត្រង់ចំណុច​ពីរ​ភូមិ​ផ្សេងគ្នា ស្ថិតនៅ​ភូមិ​ម​ណ្ឌុ​ល​៣​និង​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប​។ លុះ​ព្រឹក ថ្ងៃទី​១៨​មករា​នេះ​អាវុធហត្ថ​ខេត្ត​បានធ្វើកា​បង្ហាញមុខ​ក្រុមចោរ​ទាំង​
​នេះ​នៅមុខ​ទីប​ញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ជា​សារ​ធារ​ណះ​ផងដែរ​។
​លោក​វ​រះ​សេនីយ ឯក​ស្រី​យូ​រ៉ា​មេបញ្ជាការ រង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ប្រាប់​អោយ​
​ដឹងថា​ជនសង្ស័យ​ដែល​ត្រូវបាន​កំ​ម្លាំ​ង​អាវុធហត្ថ​យើង​ធ្វើការ​ឃាត់ខ្លួន​ពាក់​ព័​ន្ឋ​និង​ករណី​អំពើ​
​លួច​កាច់​សោរ​យក​ម៉ូតូ​គ្មាន​រើសមុខ​នេះ​មានឈ្មោះ ១​ឈ្មោះ ហុងដា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​
​នៅ​ភូមិ​ម​ណ្ឌុ​ល​៣​សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប​២​ឈ្មោះ រឿន​សុផល​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​
​នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប​៣​ឈ្មោះ​សេង​សុវណ្ណារ៉ា​ភេទ​ប្រុស​អាយុ​
២៨​ឆ្នាំ​នៅ​ភូមិ​កំពង់​ថ្កូវ ឃុំ មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​៤​ឈ្មោះ​បឿ​គីម​អូន​
​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​ម​ណ្ឌុ​ល​៣​សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប ៥​ឈ្មោះ​អិន​សំ​
​សាន​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ នៅ​ភូមិ ម​ណ្ឌុ​ល​៣​សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប ៦​ឈ្មោះ​
​ប្រាក់​ពិសី ភេទ​ស្រី​អាយុ ២៧​ឆ្នាំ​ណៅ​ភូមិ​សាលាកន្សែង សង្កា​តើ​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។​
លោក​វ​រះ​សេនីយ ឯក​ស្រី​យូ​រ៉ា​បាន​បញ្ចាក់​ដែរ​ថា​វត្ថុតាង​ដែរ​ជា​ម៉ូតូ​ដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​កាច់​
​សោ​ហើយ​ត្រូវបាន​កំ​ម្លាំ​ង​អាវុធហត្ថ​បាន​ដកហូត​បាន​វិញ​នោះ​មាន​ចំនួន​ដល់​ទៅ​២០​គ្រឿង
​ពេលនេះ​ម៉ូតូ​អា​ថុ​ធ​ហត្ថ​បាន​រក្សាទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ដើម្បី​ផ្ស​ព​ផ្សាយ​ព័​តិ​
​មាន​អោយ​ជនរងគ្រោះ​ដែល​បាន​បាត់​ម៉ូតូ​កន្លងមក មក​មើល​របស់គាត់​។​
​ចំណែក ឯ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៦​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​នៅ​រសៀល​
​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​នេះ​ដើម្បី​ដាក់ទោស​តាមច្បាប់​។​ដោយ​គឿន​វេត​20160118_085412 20160118_084449 20160118_084210 20160118_083925