ម៉ូតូ​២​គ្រឿង​បុក​គ្នា យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​និង​ស្រាល​៣​នាក់​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ នៅលើ​ផ្លូវជាតិ​១៧៤​ចំណុច​មុខ​មណ្ឌល​សុខភាព​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាលអោយ​មនុស្ស​ស្លាប់​ម្នាក់​និង​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​។​សមត្ថកិច្ច​ប៉ូលិស បាន​ឲ្យ​ដឹងថា អ្នកស្លាប់​មានឈ្មោះ ផេ​ន ភា​រិត ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​ហុងដា​ទ្រី​ម​២០១២​ពណ៍​ខ្មៅ​ផ្លាកលេខ​កំពង់ធំ​១A៩០.៦៧-​ឈ្មោះ​ដំ ផាន់​នី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រងរបួស រស់នៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជិះ​ជាមួយ​អ្នកស្លាប់​-៣​ឈ្មោះ​ងែ​ត់ វ៉េង ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ រងរបួស​-៤​ឈ្មោះ​មិន​ស្គាល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​២០១១​ផ្លាកលេខ​កំពង់ធំ​១C៥៨.៣៨ ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​សមត្ថកិច្ច​ប៉ូលិស បាន​បន្តទៀតថា ចំណែក​ម៉ូតូ​២​គ្រឿង ត្រូវបាន​កំលាំង​ជំនាញ​យើង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​ដើម្បី​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​៕IMG_0628 IMG_0627 IMG_0626