​ប៉ូលិស​គ្រឿងញៀន​បញ្ជូន​ជនសង្ស័យ​០៥​នាក់​ទៅកាន់​តុលាការ ពីបទ​ជួញដូរ​

0

​ខេត្តសៀមរាប​៖ បុរស​២​ម្នាក់​ត្រូវបាន​កំលាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​បាន​ឃាត់ខ្លួន​ពីបទ​ចាត់ចែង​និង​សំ​ម្រួ​ល​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នៅ​សា​ធាតុ​ញៀន​នៅ​ម៉ោង​២៤​និង​០០​នាទី​ក្នុង​ថ្ងៃទី​១៥ ខែ មករា ឆ្នាំ​២០១៦ ការចុះ​ប្រតិបត្តិ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទោ​អ៊ុំ​សា​អាត នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រ​ទ្បា​ញ់​​បានធ្វើ​សកម្មភាព​បង្ក្រាប​ករណី​ចាត់ចែង​និង​សម្រួល​អោយប្រើ​ប្រាស់​នូវ​សា​ធាតុ​​ញៀន រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៥​នាក់​ស្ថិត នៅ​ចុំ​ណុ​ច ភូមិ ឃុំ​ស្រុក​ក្រ​ទ្បា​ញ់​ខេត្តសៀមរាប​។
​លោក​វរ សេនីយ៍​ទោ​អ៊ុំ​សា​អាត​នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បានធ្វើការ​ឃាត់ខ្លួន​បាន ១​នាក់ រួម​និង​វត្ថុតាង​មាន​៖ ឧបករណ៍​វិច​ខ្ចប់​សំរាប់​លក់​និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​។​លោក​បន្តថា​៖​ទីតាំង​ខាងលើនេះ​ត្រូវបាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​យូរ​មក ហើយ​និង​មានការ​បង្ក្រាប​ជាច្រើន​ដង​ដែរ ប៉ុន្តែ​ហាក់ដូចជា ចេះតែ​កើតឡើង​វិញ ដដែល​ជា​ដដែល​។
ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ពីបទ​ចាត់ចែង​និង​សម្រួល​អោយប្រើ​ប្រាស់​នេះ​
​មានឈ្មោះ វុ​ត​សំណាក់​ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ ត្រាំ​កង់​
​ឃុំ​លាងដៃ​ស្រុក​ក្រ​ទ្បា​ញ់ ខេត្តសៀមរាប​ទី​២​ឈ្មោះ​ចំរើន​រិ​ទ្ឋី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់​ភូមិ ឈូករ័ត្ន​ឃុំ​ច​ន្លា​ស​ដៃ​ស្រុក​ក្រ​ទ្បា​ញ់​ខេត្តសៀមរាប​៣​ឈ្មោះ​ទ្បា​ក់មក​រា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​
​រស់​ភូមិ ឈូករ័ត្ន​ឃុំ​ច​ន្លា​ស​ដៃ​ស្រុក​ក្រ​ទ្បា​ញ់​ខេត្តសៀមរាប​៤​ឈ្មោះ​ហាក់​វ៉ាន់​ជិ​ញ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ច្រាំង​ឃុំ​ក្រ​ទ្បា​ញ់ស្រុក​ក្រ​ទ្បា​ញ់​ខេត្តសៀមរាប​៥​ឈ្មោះ​ងួន​អាទិត្យ​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ច្រាំង​ឃុំ​ក្រ​ទ្បា​ញ់ស្រុក​ក្រ​ទ្បា​ញ់​ខេត្តសៀមរាប​ពីបទ​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ម៉ោង​ខែមករា ឆ្នាំ ២០១៦​ខាងលើ បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ត្រូវបាន​
​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ល្ងាច ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦
​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​ដោយ គឿន​វេត​IMG-20160116-WA0044