ឈើហ៊ុបមូលខុសច្បាប់រាប់រយកំណាត់ក្នុងដែនជំរកសត្វព្រៃភ្នំណាំលៀរសង្ស័យឈើមន្រ្តីយោធាស្រុកពេជ្រាដា

0

ខេត្តមណ្ឌលគិរីៈឈើហ៊ុបមូលនិងឈើឡាំងជាបួនជ្រុងប្រភេទឈើលេខមួយមានចំនួនរាប់រយកំណាត់ដែលគេកាប់ អា រំលំក្នុងដែនជំរកសត្វព្រៃភ្នំណាំលៀរនៅស្រុកពេជ្រាដាខេត្តមណ្ឌលគិរីនៅពេលថ្មីៗនេះជំនាញរដ្ឋបាលព្រៃឈើមណ្ឌលគិរីសហការជាមួយសមត្ថកិចំរុះស្រាវជ្រាវរកphoto_2016-01-19_09-50-57ឃើញឈើខុសច្បាប់ប្រមាណជា400កំណាត់ត្រូវរឹបអូស ។សហគមន៍ការពារព្រៃឈើ
នៅឃុំប៊ូស្រាឱ្យដឹងថា ឈើខុសច្បាប់ដ៍ច្រើនសន្ធឹកសន្ធាប់ខាងលើនេះគឺជាឈើរបស់លោក សារិន គឹមអាត មេបញ្ជាការយោធាស្រុកពេជ្រាដា ក្រោមការឃុបឃិតជាមួយលោករ័ត្ន សុវណ្ណនាយកដែនជំរកសត្វព្រៃភ្នំណាំលៀរនិងលោកឌឹម ប៊ុនធឿននាយករងដែននេះផងដែរទើបបានជាមេយោធារូបនេះកាប់បំផ្លាញព្រៃឈើហាមឃាត់របស់រដ្ឋបានយ៉ាងរលូនបែបនេះ ប្រជាសហគមន៍នៅក្នុងតំបន់នេះបានបន្តទៀតថា ស្របពេលដែលមានបទបញ្ជាដ៍ក្តៅគគុករបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការទប់ស្កាត់បទល្មើសព្រៃឈើ ហើយពួកគាត់មានចំង៉ល់ថាចុះបើព្រៃឈើហាមឃាត់ក្នុងដែនជំរកមានការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យបែបនេះ ក្នុងនោះមានការបណ្តែតបណ្តោយពីលោករ័ត្ន សុវណ្ណនាយកដែន លោកឌឹម ប៊ុនធឿននាយករងដែន ព្រមទាំងលោកឈិត សុផលប្រធានមន្ទីរបរិស្ថានខេត្តមានតួនាទីជាអ្នកគ្រប់គ្រងផ្ទាល់ផងនោះបណ្តោយឱ្យលោក សារិន គឹមអាត មេយោធាស្រុកពេជ្រាដាដាក់ពង្រាយមនុស្សឱ្យចូលកាប់ អារ រំលំឈើ
ដឹកជញ្ជូនឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមដោយខុសច្បាប់គគ្រឹកគគ្រេងពុំមានការរំខាននោះឡើយ ពួកគាត់បានលើកឡើងជាសំណួរថា តើមន្រ្តីអនុវត្តច្បាប់ទូទាំងខេត្តនេះបន្ទាប់ពីស្រាវជ្រាវរកឃើញថាអ្នកជាប់ពាក់ព័ន្ធពិតប្រាកដក្នុងរឿងបទល្មើសខាងលើហើយនោះ តើមន្រ្តីអនុវត្តច្បាប់នៅខេត្តនេះមានសមត្ថភាពចាត់វិធានការដល់អ្នកជាប់ពាក់ព័ន្ធពិតប្រាកដដែរឬទេ?។សហគមន៍ការពារព្រៃឈើបានធ្វើការសំណូមពរដល់លោក ឃិន ម៉េងស្រេង មេយោធាខេត្តឱ្យជួយស្រាវជ្រាវពិនិត្យមើលកូនចៅរបស់លោកផង។លោក សារិន គឹមអាត មេយោធាស្រុកពេជ្រាដារងការចោទប្រកាន់ខាងលើនេះនៅពេលដែលអ្នកឆ្លើយឆ្លងព័ត៌មានយើងសុំការបំភ្លឺជុំវិញករណីនេះលោកបានប្រាប់ថាកំពុងជាប់រវល់ប្រជុំ។លោក ឃិនម៉េងស្រេងមេយោធាខេត្តនៅព្រឹកថ្ងៃទី19.01.2016វេលាម៉ោង07.43នាទីលោកបានបញ្ជាក់ឈើនោះលោកបានចាប់និងធ្វើការប្រមូលប្រគល់ឱ្យជំនាញអស់ហើយ។លោក វង់ សុកសិរីនាយខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីក្រុមការងាររបស់មន្រ្តី
ជំនាញរបស់លោកកំពុងបន្តចុះស្រាវជ្រាវរកបទល្មើសដើម្បីធ្វើការរឹបអូសវត្ថុតាងនិងចាត់ការតាមផ្លូវច្បាប់។លោកនាយខ័ណ្ឌបានបន្តទៀតថាជាក់ស្តែងយុទ្ធនាការចុះបង្រ្កាបបទល្មើសព្រៃឈើតាមបន្ទាត់ព្រំដែនក្នុងស្រុកពេជ្រាដានិងស្រុកកែវសីមារកឃើញខុសច្បាប់បានចំនួន600កំណាត់ជំនាញកំពុងធ្វើការប្រមូលមករក្សាទុក និងកំពុងបន្តធ្វើការស្រាវជ្រាវរកបទល្មើសទីតាំងផ្សេងៗទៀត។លោក អេង ប៊ុនហ៊ាងអភិបាលខេត្តមណ្ឌលគិរីបានថ្លែងប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានយើងថាលោកកំពុង
ជាប់រវល់ប្រជុំនៅភ្នំពេញ តែលោកបានចាត់ចែងឱ្យមន្រ្តីរដ្ឋបាលព្រៃឈើខេត្តចាត់ការលើរឿងនេះហើយ ។photo_2016-01-19_09-50-30 photo_2016-01-19_09-51-08 photo_2016-01-19_09-50-57 photo_2016-01-19_09-50-43 photo_2016-01-19_09-50-38