អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​អនុវត្ត​ដីការ​ចាប់ខ្លួន​ឈ្មោះ គៀល គ្រី​ប្រគល់ជូន​ស្នងការ​ខេត្តកំពង់ឆ្នាំង

0

​កំពង់ធំៈ ជនសង្ស័យ​ម្នាក់ ត្រូវបាន​លោក​វរៈសេនីយ៍ត្រី យ៉ង សំ អធិការ​ស្រុក​ស្ទោង បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឳ​វាទ ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ គៀល គ្រី ភេទ ប្រុស អាយុ 46​ឆ្នាំ តាម​ដិ​ការ​របស់​តុលាការ ខេត្តកំពង់ឆ្នាំង ក្នុងករណី​រំលោភ​សេព​ស​ន្ទ​វៈ ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន មក​ស្នាក់នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។
​ជនសង្ស័យ​ឈ្មោះ គៀល គ្រី ត្រូវបាន​កម្លាំង​របស់​អធិការ​ស្រុក​ស្ទោង ឃាត់ខ្លួន​បាន​នៅវេលា ១៦,៣០​នាទី ល្ងាច​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៦ ជនសង្ស័យ​មាន​ទីលំនៅ​ភូមិ​តា​ឡា​ត់ ឃុំ​ស្វាយ​រំពា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោយពី​ធ្វើ​សកម្មភាព​រួច បាន​រត់​មក​លាក់ខ្លួន សំងំ នៅ​ភូមិ​អន្លង់​ព្រីង ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ជនសង្ស័យ​យើង​កំពង់​ត្រៀម​បញ្ជូន ទៅ​ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង​បន្ត​៕
​លោក​វរៈសេនីយ៍ត្រី យ៉ង សំ អធិការ​ស្រុក​ស្ទោង បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​គឺ​ជនសង្ស័យ​បាន បានមក​ស្នាក់នៅ​ក្នុងស្រុក​ស្ទោង ខណៈពេលដែល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចុះ​សួរនាំ ក៏បាន​រាយការណ៍​មក ស្នងការ ខេត្តកំពង់ធំ ពី​ឈ្មោះ​និង​អត្តសញ្ញាណ និង​រូបថត ហើយ​ស្នងការ​ខេត្ត​បាន​រាយការណ៍ ទៅ​ស្នងការ​ខេត្ត​កំពង់​ឆ្នាំ ទើបបាន​ដឹងថា ជនសង្ស័យ​មាន​ដីការ​ចាប់ខ្លួន ពីបទ​រំលោភ ហើយ​រត់​មក​លាក់ខ្លួន នៅ​ស្រុក​ស្ទោង ទើប​ឈានដល់​ការឃាត់ខ្លួន សម្រាប់​ជនសង្ស័យ​និង​ប្រគល់ជូន​សមត្ថកិច្ច​ខេត្ត​កំពង់​ឆ្នាំ​មក ទទួល​នៅ​ថ្ងៃទី ១៩​ខែមករា ឆ្នាំ​២០១៦​នេះ ។​
​ដោយ ប៊ុន រដ្ឋា

photo_2016-01-19_10-37-23 photo_2016-01-19_10-37-20