កំលាំង​រដ្ឋបាល​ព្រៃឈើសំ​រុករក​បទល្មើស​ព្រៃឈើ​យ៉ាងសកម្មសំ​រុករក​បទល្មើស​ព្រៃឈើ​យ៉ាងសកម្ម​ផងដែរ​បន្ទាប់ពី​មាន​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល

0

ខេ​ត្ត​រតនគិរី​៖ កំលាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​កាន់​បី​ស្រុក​បរ​កែវ​ស្រុក​អូរ​យា​ដាវ​និង​ស្រុក​អណ្តូង​មាស​កំពុងតែ​សំ​រុករក​បទល្មើស​ព្រៃឈើ​យ៉ាងសកម្ម​ផងដែរ​បន្ទាប់ពី​មាន​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​និង​បង្កើត​គណៈកម្មាការ​បង្ក្រាប​កាលពី​ថ្ងៃទី​១៥​ខែមករា​កន្លងទៅនេះ​។​
​ហើយ​ក៏បាន​ប្រទះឃើញ​ជា​បន្តបន្ទាប់​គំនរ​ឈើប្រណិត​ប្រភេទ​ឈើ​សុ​ក្រំ​កកោះ​នឹង​គគីរ​ឡាំង​បួន​ជ្រុង​មានមុខ​កាត់​នឹង​ប្រវែង​ចម្រុះ​ដែល​ឈ្មួញ​កំបាំងមុខ​ធ្វើ​សកម្មភាព​ប្រមូល​ជា​គំនរ​លាក់ទុក​រាប់រយ​កំណាត់​ក្នុង​គម្ព​ធ​ព្រៃ​។​

​ប៉ុន្តែ​នៅតាម​បណ្តា​ក្រុម​ហ៊ុ​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន​ទៀត​ក្នុង​បណ្តា​ស្រុក​ខាងលើ​និង​ទូរ​ទាំង​ខេត្តរតនគិរី​នោះ​មិនទាន់​ឃើញ​មានការ​បង្ក្រាបបាន​នៅឡើយ​ទេ​។​

​កិច្ចប្រតិបត្តិការ​ណ៍​ស្រាវជ្រាវ​រុករក​ឃើញ​គំនរ​ឈើ​លាក់ទុក​ក្នុង​គម្ពោត​ព្រៃ​នឹង​បាន​បង្ក្រាប​រឹបអូស​ខាងលើ​នេ​ាះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា​ឆ្នាំ​២០១៦​នេះ​។​

បើតាម​ការ​ឱ្យដឹងពី​លោក ឡេង យុគ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​កែវ អណ្ត​ង​មាស​នឹង​អូរ​យ៉ា​ដាវ​ដែល​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​តាម​បណ្តោយ​មាត់ទន្លេ​សេសា​ន្ត​ក្នុងភូមិ​សាស្ត្រ​ឃុំ​តា​ឡាវ​ស្រុក​អណ្តូង​មាស​ក៏បាន​ប្រទះឃើញ​គំនរ​ឈើប្រណិត​នោះ​តែម្តង​រាប់រយ​កំណាត់​សុទ្ធសឹង​ជា​ប្រភេទ​ឈើ​(​សុ​ក្រំ​កកោះ​នឹង​គគីរ​)​ឡាំង​បួន​ជ្រុង​។​
តាម​ការវាស់វែង​ឈើប្រណិត​ដែល​ត្រូវ​ដកហូត​បាន​មាន​ចំនួន​១៨១​ដុំ​ស្មើនឹង​៩០​ម៉ែត្រគូប​(​មុខកាត់​នឹង​ប្រវែង​ចម្រុះ​)​។​

​បច្ចុប្បន្ន​ឈើ​ទាំងអស់នេះ​លោក​បាន​ដឹកជញ្ជូន​មក​ផ្ញើទុក​នៅក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ហ័ង​អា​ញ់​អូរ​យ៉ា​ដាវ​ដោយសារ​ការដឹកជញ្ជូន​មានការ​ស្មុគស្មាញ​នឹង​លំបាក​ឆ្លង​ទឹកទន្លេ​សេសា​ន្ត ពេក​។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តប​ន់​បណ្តា​ក្រុមហ៊ុន​នានា​ក៏បាន​បង្ហើប​តាមបែប​រិះគន់​ផង​នោះ​ថា​នៅក្នុង​ក្រុមហ៊ុន​ទាំងនោះ​ភាគច្រើន​សុទ្ធសឹង​ជា​ក្រុមហ៊ុន​ដែ​ធ្វើ​ជំនួញ​បទល្មើស​ព្រៃឈើ​ក្រោមលេះ​វិនិយោគ​អភិវឌ្ឍន៍​វិ​ស​យ័​ដំណាំ​កសិឧស្សាហកម្ម​។​
​ហើយក៏​បាន​ប្រ​ព្រិ​ត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​រង្គាល​ផងដែរ​ថែមទាំង​មានការ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​មួយ​ជើងៗ​រាប់សិប​គ្រឿង​លើស​ទំងន់​បង្ករ​ការបា​ក់​ស្រុត​ផ្លូ​លំ​និង​ផ្លូវជាតិ​ទៀតផង​ដោយ​មិន​គោរព​ល​ក្ខ័​ណ្ឌ​តិកៈ​ការវិនិយោគ​នោះឡើយ​។​

photo_2016-01-19_18-40-23 photo_2016-01-19_18-40-26 photo_2016-01-19_18-40-21 photo_2016-01-19_18-40-18 photo_2016-01-19_18-40-16