​ ​ពលរដ្ឋ​ខ្មែរ​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន បញ្ជូនមក​កម្ពុជា​វិញ ខ​ណះ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់ ឈើ​គ្រញូង​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ពលរដ្ឋ​ខ្មែ​៥​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បញ្ជូនមក​កម្ពុ​ជា​វិញ ខ​ណះ​ពួកគេ​បាន​លួច​ឆ្លងដែន​ខុស ច្បាប់​ចូល​កាប់​ឈើ​គ្រញូង ហើយ​ពួកគេ​ត្រូវបាន​ជាប់ឃុំ​អស់​រយះពេល​ជាង​៥​ខែ ទើប​ដោះលែង​ឲ្យ​មាន សេរីភាព​និង​បាន​បញ្ជូន​ឲ្យ​មក​ស្រុកកំណើត​វិញ កាលពី​វេលា​ម៉ោង​១៣​និង​២០​នាទី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ តាម​ច្រក​អន្តរជាតិ​ជាំ​សា​ងាំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​នគរបាល​អន្តោ​ប្រវេ​ស​នៅ​ច្រក​ជាំ​សា​ងាំ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ទាំង​៥​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូនមក​ពេលនេះ​១/​ឈ្មោះ​គង់ សាវឿន ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​រស់នៅ​ខេត្តតាកែវ .២/​ឈ្មោះ​ញ្ញា​ង វិ​ន ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៣/​ឈ្មោះ ស្រី វណ្ណ​សរ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​រស់នៅ​ខេត្តកំពង់ចាម ៤/​ឈ្មោះ មិន សុ​ី​នាត ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៥/​ឈ្មោះ​នួន វិ​រះ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ខេត្តតាកែវ ។​
​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ប្រចាំ​ច្រក​ជាំ​សា​ង៉ាំ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ទាំង​៥​នាក់​ខាង លើ​ត្រូវបាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំនុច​មុខ​ច្រករបៀង​អូរ​ស្វាយ ខាង​ទឹកដី​ថៃ ពីបទ​លួច​ឆ្លងដែន​ចូល​ដី​ថៃ​កាប់​ឈើ​គ្រញូង​។​
​គួរ​បញ្ជាក់ថា ច្រករបៀង​អូរ​ស្វាយ​គឺជា​ច្រករបៀង​ខុសច្បាប់​ដ៏​ធំ ដែល​គ្រប់គ្រង​ដោយ​ទាហាន សឹក​រង ទាហាន​ភូមិភាគ និង​ច្រក​មួយ​នេះ​ត្រូវបាន​គេ​ដឹងថា ជា​ច្រកព្រំដែន មានការ​ឃុបឃិត​គ្នា​រវាង​ឈ្មួញ​និង​សមត្ថកិច្ច បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ​ម៉ា សេរី​គ្មាន​ការទប់ស្កាត់​និង​បង្ក្រាប ព្រោះ​ក្រៅពីនេះ​ក៏មាន​កម្មករ​មួយចំនួន​ត្រូវបាន​ឈ្មួញ​និង​សមត្ថកិច្ច ជួល​ឲ្យ​ទៅ​កាប់​ឈើ​យកមក​លក់​ផងដែរ​៕

IMG_0698