​ឈ្លោះប្រកែក វាយ​គ្នា​ផ្អើល ក្នុង​ពិធីមង្គលការ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​. ​

0

ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​ហិង្សា​ដោយ​ចេតនា បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ក្បាល នៅក្នុង​ពិធីមង្គលការ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​អូរ​ជីក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ទោ អិន កាយ អធិការនគរបាល​ស្រុក បាន​ឲ្យ​ដឹងថា ដែលមាន​រឿងហេតុ​កើតឡើង​ក្នុង​ពិធីមង្គលការ​កូន របស់លោក​សួង យ៉ូ​ត ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជីក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ មាន​ករណី​ហិង្សា​ដោយ​ចេតនា បណ្តាល​ឲ្យ​មនុស្ស​២​នាក់ រងរបួស​ក្បាល​.១​ឈ្មោះ​ចក់ ឡេង ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​ជ្រុំ ខេត្តព្រះវិហារ​-២​ឈ្មោះ​សា រី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជីក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ទោ អិន កាយ អធិការនគរបាល​ស្រុក បាន​បន្តទៀតថា រីឯ​ជនសង្ស័យ​មាន​គ្នា​២​នាក់​.១​ឈ្មោះ​ហឹម តឿ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ជីក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​-២​ឈ្មោះ​រ៉ា ទ្រី ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​ខាងលើ​.​នៅពេល​បច្ចុប្បន្ន IMG_0693 IMG_0692 IMG_0691 IMG_0690សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង ទៅតាម​និតិ​វិធី​ច្បាប់​៕