​ ​មន្ត្រី​អាវុធហត្ថ​ទំនងជា​ស្រវឹងស្រា​បើករថយន្ត​កូរ៉ូឡា​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​១១​ផ្ទាំង និង​ម៉ូតូ​១​គ្រឿង​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជាម​ន្ត្រី​អាវុធហត្ថ​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​កូរ៉ូឡា​ក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​បាក់​អស់​១១​ផ្ទាំង និង​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​រង​ការខូចខាត និង​របួសស្រាល​ម្នាក់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​២០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ក្តាន់​២ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ។​

ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូរ៉ូឡា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 2A-0744 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជាម​ន្ត្រី​អាវុធហត្ថ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ពេលមកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១១​ផ្ទាំង និង​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​រង​ការខូចខាត សំណាងល្អ​មិនមាន​ន​ណារ​ម្នាក់​រងរបួស​នោះទេ ចំណែក​រថយន្ត​បង្ក​ខូចខាត​យ៉ាងដំណំ ។ បន្ទាប់ពី​បង្កហេតុ​អ្នកបើករថយន្ត​បាន​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​តែ​រថយន្ត នៅនឹងកន្លែង​កើតហេតុ ។​

ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី រីឯ​ម្ចាស់​ម៉ូតូ​រងគ្រោះ​លើកយក​..។