ល្មមបើកភ្នែកមើលហើយលោកប៉ូលិសទ្បានកង់១០ដឹកដីចូលក្រុងហុយសំពោង ធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងបរិស្ថានយ៉ាងធ្ងន់ធ្ងូក្នុងក្រុងសៀមរាប

0

ខេត្តសៀមរាប៖ ជាពលរដ្ឋនៅក្នុងក្រុងសៀមរាបបានរិះគុណចំៗទៅលើសមត្ថកិច្ចប៉ូលិសចរាចរតែម្តងថាមិនគួណាបើកដៃអោយរថយន្តតូចធំដឹកដីចូលមកក្នុងក្រុងសៀមរាបដោយមិនមានការគ្របដីដែលរថយន្តនោះបានដឹកចូលមកក្នុងក្រុងសៀមរាប ធ្វើអោយហុយមកលើលំនៅដ្ឋានរបស់ពួកគាត់IMG-20160119-WA0070ស្ទើរាល់ថ្ងៃ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពនិងបរិស្ថានយ៉ាងធ្ងន់ធ្ងូបំផុត ហើយមិនតែប៉ុណ្ណោះនោះទេរថយន្តទាំងនោះបើកលឿនៗណាស់ធ្វើអោយពួកគាត់មានការព្រួយបារម្មណ៏ដល់កូនៗរបស់គាត់ដែលទៅសាលារៀននិងចេញពីសាលារៀនមកផ្ទះវិញ នេះជាក្តីព្រួយបារម្មរបស់គាត់។លោកមីងយឿនដែលមានលំនៅដ្ឋានជាប់និងជាតិលេខ៦បានបា្រប់នាក់កាសែតយើងថាសព្វថ្ងៃនេះពួកគាត់មានការធុញថប់យ៉ាងខ្លាំងដោយសារតែរថយន្តដឹកដីតូចធំបើកចូលក្រុងដោយមិនមានការគ្របស្បៃ រីគ្របកៅស៊ូអ្វីនៅលើរថយន្តដឹកដីនោះទ្បើយ បង្ករហុយមកលើលំនៅដ្ឋានរបស់ពួកគាត់ហើយពិសេសទៅទៀតនោះគឺហុយប៉ះពាល់ទៅលើនាក់ធ្វើដំណើរតាមដងផ្លូវនោះតែម្តង នេះហើយដែលបានធ្វើអោយប៉ះពាល់ដល់ទីក្រុងទេសចរណ៏ ដែលទទួលបានផ្ការំដួល៣ទងជាទីក្រុងស្អាត មិនគួរណាសមត្ថកិច្ចប៉ូលិសដែលជានាក់ជំនាញអោយរថយន្តទាំងនោះដឹកដី ចូលក្រុងដោយមិនគ្របនោះទេ។ លោក ពូ លី រស់នៅសង្កាត់ជ្រាវបានបា្រប់នាក់កាសែតយើងដែរថា នៅខាងគាត់ក៏មិនខុសក្នុងក្រុងសៀមរាបនោះទេ រថយន្តដឹកដីតូចធំបើកប្រដេញគ្នាហុយសំពោងមិនដែលឃើញសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានណាអើពើនោះឡើយពីព្រោះរថយន្តទាំងនោះបើកលឿនៗព្រមទាំងមិនមានការគ្របនោះទេដូច្នេះហើយសូមអាជ្ញាធរក្រុងសៀមរាបមេត្តាជួយមើលរថយន្តដឹដីទាំងអស់នោះផងពីព្រោះវាហុយខ្លាំងណាស់។ ទាក់ទិនទៅនិងរថយន្តដឹកដីមកគ្របដែលត្រូវបានប្រជាពលរដ្ឋបានធ្វើការរិះគុណខាងលើនោះដែរអ្នកពត៏មានបានព្យាយាមទំនាក់ទំនងទៅលោក វរសេនីយ៏ទោ ជឹមសុវណ្ណ នាយការិយាល័យចរាចរផ្លូវគោកខេត្តសៀមរាប។ជុំវិញនៃការរិះគុណរបស់ប្រជាពលរដ្ឋចោទថាខាងប៉ូលិសបានអោយរថយន្តដឹកដីចូលក្រុងដោយមិនមានការគ្របដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងូដល់ពួកគាត់តែមិនអាចធ្វើការទំនាក់ទំនងបាននៅព្រឹកនេះដែរ។ លោកសូប្លាតុងអភិបាលក្រុងសៀមរាបបានបា្រប់អ្នកពត៏មានយើងនៅព្រឹកថ្ងៃទី២០ខែមករានេះបញ្ហាដែលរថយន្តតូចធំដឹកចូលក្រុងលោកទទួលស្គាល់ចាំលោកនិនមានវិធានការកោះប្រជុំគណះឯកភាពដើម្បីបន្តពង្រឹងសណ្តាប់ធ្នាប់និងបរិស្ថាននៅក្នុងក្រុងសៀមរាប ហើយបញ្ហារថយន្តដឹកដីតូចធំចូលក្រុង ដែលមិនគ្របដែលធ្វើអោយមានផលប៉ះពាល់ដល់ប្រជាIMG-20160119-WA0066 IMG-20160119-WA0070 IMG-20160119-WA0068ពលរដ្ឋដែលរស់នៅសងខាងផ្លូវនោះក៏ត្រូវតែមានវិធានការនៅខងមុខនេះផងដែរ។ដោយ សុផាត