(VIDEO ) ​ប្រើ​កាំភ្លើង​ជ័រ​ភ្ជុង​ប្លន់​ម៉ូតូ​ពី​បុរស​អ្នករត់​ឌុប​ម្នាក់​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​១​ឃាត់​ជាប់​

0

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ូ​ស្តិ៍​ផ្សារ​ដេប៉ូ​ទី​១​ឃាត់​ជាប់​បន្ទាប់ពី​រួប​គេ​បានធ្វើ​សកម្មភាព​ប្រើ​កាំភ្លើង​ជ័រ​ភ្ជុង​ប្លន់​យក​ម៉ូតូ​ពី​បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​បាន​សម្រេច កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៨៨ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក​។​

ជនរងគ្រោះ​ឈ្មោះ​ឃុ​ត ម៉ាញ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប ស្នាក់នៅ​ម្តុំ​ផ្សារ​ទួល​សង្កែ សង្កាត់​ទូល​សង្កែរ ខណ្ឌ​ឬ​ស្សី​កែវ ជិះ​ម៉ូតូ​ម៉ាក​ឌ្រឹ​ម​សង់ សេរី​ឆ្នាំ​២០០៨ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AL. 0891 ។​ចំណែក​ជនសង្ស័យ​ឈ្មោះ នី សុភា ភេទ​ប្រុស​អាយុ​៣៥ ស្នាក់នៅ​ផ្សារ​ដី​ហុយ សង្កាត់​ភ្នំពេញ ថ្មី ខណ្ឌ​សែន​សុខ​។​

​តាម​សំដី​ជនរងគ្រោះ​បាន​រៀបរាប់ថា​នៅមុន​ពេល​កើតហេតុ​រួប​គេ​បាន​ដឹក​ជនសង្ស័យ​មកពី​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​ប៉េ​ស​ស្តា តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ បំណង​ទៅ​លេខ​១៨៨ ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជនសង្ស័យ​អោយ​ឈប់​ម៉ូតូ​បន្ទាប់មក​ក៏បាន​វាយ​ទៅ​រួប​គាត់​មួយ​ដៃ​ហើយ​ដក​កាំភ្លើងខ្លី ជា​កាំភ្លើង​ជ័រ ពី​ចង្កេះ ភ្ជុង គំរាម​យក​ម៉ូតូ​។​

ជនរងគ្រោះ​បាន​បន្តថា បន្ទាប់មក​រួប​គេ​បាន​រត់​ចេញពី​ម៉ូតូ​ហើយ​ស្រែកថា​ចោរៗ​ទើប​បង្ក​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ គាប់​ជួន​ត្រូវបាន​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​លឺ​ក៏​ដេញ​ឃាត់​បាន​ភ្លាមៗ​តែម្តង​។​

ក្រោយពេល​កើតហេតុ​ជ​នស​ង្ស​យ​ត្រូវបាន​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ត​៕

Image6 Image5 Image4 Image3