​ ​បុរស​ម្នាក់​ស្លាប់​ដោយ​មិនដឹង​មូល​តែ​គេ​សង្ស័យថា​មកពី​មូលហេតុ​ពុល​ការ​ហ្វេ​

0

ខេត្ត​ឧ​ត្ត​រ​មានជ័យ​  ​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត ដែល​គេ​សង្ស័យថា មកពី​មូលហេតុ​ផឹក ហេតុនេះ បានកើត​ឡើង​នៅ​ភូមិ​អូរ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​ជនរងគ្រោះ​មានឈ្មោះ សូ ម៉ៅ ភេទ​ប្រុស ៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។ តាម​ការរៀបរាប់​ពី​ប្រពន្ធ​ជនរងគ្រោះ​បានឱ្យដឹងថា ជនរងគ្រោះ​មាន​ជំងឺ​ក្រពះ ពោះវៀន និង​សួត ប្រចាំកាយ តាំងពី​ឆ្នាំ​២០១១ ដែល​បាន​ពិនិត្យមើល​នៅ​គ្លី​និ​ច​ឯកជន​ក្នុងស្រុក​អន្លង់វែង​។​
​ប្រពន្ធ​ជនរងគ្រោះ​បន្តថា នៅ​ល្ងាច​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ ប្តី​របស់គាត់​ប្រ​ឡប់​មកពី​ធ្វើការ បាន​ប្រាប់​ប្រពន្ធ​ថា ហេវ​ហត់​ណាស់ ដោយ​ខ្លួន​ជា​ប្រពន្ធ​ប្រាប់ថា ស្អែក​កុំទៅ​ធ្វើការ​ទៀត ព្រោះ​មិនសូវ​ស្រួលខ្លួន​។ លុះ​ព្រឹក​ឡើង​ប្តី​របស់គាត់​បាន​ប្រើ​កូនស្រី​ឱ្យទៅ​ទិញ​ការ​ហ្វេ​ផឹក ពេលនោះ​គាត់​នៅក្បែរ​ប្តី​ដែរ​។ ហើយ​នៅពេល​គាត់​ដើរទៅ​បន្ទប់ទឹក​គាត់​ត្រឡប់មកវិញ ឃើញ​ប្តី​កំពុង​ឈរ​តោង​ដៃ​គោយន្ត គាត់​ក៏​សួរ ហើយ​ប្តី​ប្រាប់ថា ផឹក​ការ​ហ្វេ​រួច​ភ្លាម ក៏មាន​អាកា​រៈ​ញ័រ​ដៃជើង ហើយ​ភ្លាមនោះ គាត់​បាន​រត់​ទៅយក​ស្ក​រស មក​បង្អក​ប្តី​ក្រែង​ពុល​ការ​ហ្វេ ហើយ​ភ្លាមៗ​ប្តី​គាត់​ក៏មាន​អាកា​រៈ​ស្លេកស្លាំង​ខ្លាំង គាត់​ក៏បាន​ហៅ​រថយន្តឈ្នួល​ដឹកយក​ទៅ​មន្ទីរពេទ្យ តែ​ពេលទៅដល់​ពេទ្យ គ្រូពេទ្យ​បាន​ប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​បាត់​ហើយ​។​
​គ្រូពេទ្យ​បានឱ្យដឹងថា ជនរងគ្រោះ​អាច​ស្លាប់​មកពី​មូលហេតុ​ផឹក​កាហ្វេ ហើយ​តាម​ស្ថានភាព​ជនរងគ្រោះ អាចមាន​ជំងឺ​ក្រពះ ពោះ និង​សួត ហើយក៏​អាចមាន​ជំងឺ​បេះដូង​ទៀតផង​។ ព្រោះ​ប្រភេទ​ជំងឺ​ទាំងនេះ មិនអាច​បរិភោគ​ការ​ហ្វេ​បានទេ​។ ហើយ​ណាមួយ​ជនរងគ្រោះ​ធ្វើការ​ធ្ងន់​ពុំ​សូវ​ឈប់សំរាក​ទៀត​។​