ផ្ទុះ​ធុង​ហ្គាស​ក្នុង​ឃ្លាំង​ស្តុក​ហ្គាស​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្ដាលអោយ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​ VIDEO

0

​ភ្នំពេញ​៖ អគ្គីភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ហ្គាស​ដ៏​ធំ​មួយ​នៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ​ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បណ្ដាលអោយ​មនុស្ស​ពីរ​នាក់​បួស​យ៉ាងធ្ងន់ធ្ងរ​និង​ខូចខាត​រថយន្ដ​កូរ៉េ​ដឹក​ធុង​ហ្គាស​និង​ម៉ូតូ​អស់​ចំនួន​។
ហេតុការណ៍​គ្រោះ​អគ្គីភ័យ​ដែល​បង្កអោយមាន​ការភ្ញាក់ផ្អើល​និង​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​ព្រលប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​ហាយ​ណូយ នៅ​ជិត​នឹង​ហ្គ្រេ​ន​ភ្នំពេញ ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។
បើតាម​ការរៀបរាប់រ​បស់​បុរស​ម្នាក់​ដែលជា​អ្នកស្នាក់នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គឺមាន​កា​សាយភាយ​ក្លិន​ហ្គាស​យ៉ាងខ្លាំង ទំនងជា​ធ្លាយ​ធុង​ហ្គាស ហើយក៏​មានកា​ផ្ទុះ​ហ្គាស​ពី​ធុង​មួយ​ទៅ​ធុង​មួយ​អស់​ជាច្រើន​ធុង​បង្ក​ជា​អ​ណ្ដា​ល​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ទើប​ផ្អើល​កម្មករ​រត់ចេញ​ពី​ក្នុង​ឃ្លាំង​ចេញមកក្រៅ ចំណែក​បុរស​ពីរ​នាក់​ទៀត​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​រងរបួស​ធ្ងន់​។ ភ្លាមៗ​នោះ​រថយន្ដ​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​បានចេញ​ជួយ​អន្តរាគមន៍​ធ្វើ​ការបាញ់​ពន្លត់​ដោយ​ប្រើ​រយះពេល​ជាង​មួយ​ម៉ោង​កន្លះ​ទើប​និង​ប្រើប្រាស់​រថយន្ដ​ពន្លត់អគ្គីភ័យ​អស់​ចំនួន​២០០​គ្រឿង និង​បាញ់​ទឹក​អស់​ចំនួន​៣៦​រថយន្ត​ទើប​អគ្គីភ័យ​រលត់​ទាំងស្រុង​តែម្ដង​។សមត្ថកិច្ច​បានអោយដឹង​ថា​ក្នុងករណី​អគ្គីភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​ហ្គាស​ដ៏​ធំ​មួយ​នេះដែរ​បណ្ដាលអោយ​ខូចខាត​រថយន្ដ​កូរ៉េ​ចំនួន​៥​គ្រឿង ម៉ូតូ​៧​គ្រឿង​និង​ធុង​ហ្គាស​ជាច្រើន​ធុង និង​សំភា​រះ​មួយចំនួនធំ​ផងដែរ​។

Image5 Image4 Image3