ប្រព​ន្ឋ​ស្តីបន្ទោស​បន្តិច បន្តួច​ខឹង កាប់​ប្រពន្ធ និង​ម្តាយក្មេក​ស្លាប់​ទាំង​២​នាក់ ក្នុង​ថ្លុកឈាម

0

​ខេត្តកំពង់ធំ​៖ ហេតុ​ការដែល​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារតែ ទឹក​ប្តូរ​និ​ស័​យ លែង​ស្គាល់​ប្រព​ន្ឋ​កូន យកឈ្នះ​ទាំង​កម្រោល ដាច់ចិត្ត​ទាញ​ពូថៅ កាប់​ប្រព​ន្ឋ និង​ម្តាយក្មេក ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង បានកើត​ឡើង​នៅ ក្នុង ភូមិ​ទំអរ ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដោយ​ប្តី​ចិត្តកំណាច​ម្នាក់ បាន​យក​ពូថៅ កាប់​ប្រពន្ធ និង​ម្តា យ ក្មេក​របស់គេ ស្លាប់​ក្នុង​ថ្លុកឈាម យ៉ាង​ណោ​ច​អាធ​ម័ នៅ​នឹង​ផ្ទះ​កន្លែងកើតហេតុ​។​
​ហេតុការណ៍​ដ៏​សាហាវ​ឃោ​ឃៅ​នេះ បានកើត​ឡើង​នៅ​ម៉ោង ៧,៣០​នាទី​យប់ ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ដោយ​ជនសង្ស័យ​ឈ្មោះ ហ៊​ន ប៊ុន​ធាង អាយុ​២៧​ឆ្នាំ ត្រូវជា​ប្តី បាន​យក​ពូថៅ​កាប់​លើ​ប្រពន្ធ​ឈ្មោះ ឈិន ស្រី​ទុំ អាយុ​២៥​ឆ្នាំ និង​ម្តាយក្មេក ឈ្មោះ យឹម សារឿន អាយុ​៥៨​ឆ្នាំ បណ្តាល​ស្លាប់​ទាំង​២​នាក់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​ទាំង​៣ នៅ​ភូមិ​កើតហេតុ​ខាងលើ និង​មាន​មុខរបរ​ស៊ីឈ្នួល​ដាំ​ដំណាំ​និង​ធ្វើ​ជំ​រាស់​ស្មៅ​ដំឡូង​ឲ្យ​គេ ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​កើតការ​កាប់សម្លាប់​នេះ​ឡើង ដោយសារ​ប្តី​ចិត្តកំណាច​នោះ ស្រវឹងស្រា​ហើយ​បាន​មាន​ពាក្យ​សដី ប្រកែក​ទាស់ទែង​គ្នា ជាមួយនឹង​ប្រព​ន្ឋ​ឡើង​សរស​សៃ​ករ ដាក់គ្នា ដោយ​ប្រព​ន្ឋ​បាន​ស្តីបន្ទោស​ប្តី ពី​ការមិន​ខ្វល់​ពី និង​ការប្រកបមុខរបរ​រ​ក​ស៊ី មួយថ្ងៃ​គិតតែ​ស៊ីផឹក​ថែមទាំង ស្រវឹង​ហើយ​ជេរ​ប្រតិ​ច​ប្រព​ន្ឋ​កូន រករឿង​មិន​ឈប់ ស្រាប់​ពេលនោះ ម្តាយក្មេក​ក៏​ស្រែក​ស្តីអោយ​កុំ​ឲ្យ​ឈ្លោះ​គ្នា ខ្មាស​អ្នកជិតខាង មិន​ប្រឹង​រកស៊ី​គិតតែ​ពី​ឈ្លោះ​គ្នា ក្រោយពី​ជនដៃដល់​ស្រវឹង​ឡើង​កំដៅ ទាញ​ពូថៅ​កាប់ ប្រព​ន្ឋ​ខណៈនោះ​ម្តាយ​ឃើញ​ក៏​ស្ទុះ​មកជួយ​កូនស្រី​របស់គាត់ ហើយក៏​ត្រូវ​កូនប្រសារ​កាប់​ស្លាប់​ទាំងពី​នាក់ នៅក្នុង​ថ្លុកឈាម​តែម្តង​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ក្រោយពី​បានធ្វើ​សកម្មភាព​កាប់សម្លាប់​ប្រព​ន្ឋ និង​ម្តាយក្មេក​រួច បាន​បាន​រត់គេចខ្លួន​ចូល​ព្រៃ​បាត់ ហើយ​ទីតាំង​ដែល​កើតហេតុ​គឺ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​៧​គម ដូច្នេះហើយ​ជនសង្ស័យ​មាន​ឳ​កាស​រត់​ចូល​ព្រៃ​ដើម្បី​គេចខ្លួន ក្នុង​លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ស្រុក​សណ្តាន់ ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សន្ទុក កម្លាំង​គ្រប់​ប៉ុស្តិ៍​រដ្ឋបាល ដាក់​កម្លាំង​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង តែ​រហូតមក​ដល់ពេលនេះ ពុំទាន់​មាន​តំ​ម្តុ​យ​បន្តិច​ណា​ឡើយ តែ​ទោះជា​យ៉ាងណា​នោះ សមត្ថកិច្ច​នឹង​ប្រែង​ប្រែង​ចាប់​ជៃ​ដល​មក​ផ្តន្ទាទោស​តាមច្បាប់​។​
​ដោយ ប៊ុន រដ្ឋាphoto_2016-01-22_10-46-16 photo_2016-01-22_10-45-08 photo_2016-01-22_10-45-28 photo_2016-01-22_10-45-32 photo_2016-01-22_10-45-14