សាកសពយុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់កណ្តាកវាលស្រែសង្ស័យអំពើឃាតកម្ម

0

កំពង់ធំៈ សាកសពបុរសម្នាក់បានដេកស្លាប់នៅកណ្តាលវាលស្រែ បង្ករឲ្យប្រជាពលរដ្ឋផ្អើលឈូឆរ ដល់អ្នកភួមិនាំគ្នា មកឆោមរោមមើលសាកសព ខណៈពេលដែល ប្រជាពលរដ្ឋ បានប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម កាលពី វេលាម៉ោង ៦.៣០នាទីព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិ យាយទៀង ឃុំបាល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រោយពីប្រជាពលរដ្ឋនាំគ្នាមកមើលសាកសព ត្រូវបានគេស្គាល់ឈ្មោះជនរងគ្រោះ ដែលបានស្លាប់ឈ្មោះ ស៊ុយ រី ភេទ ប្រុស អាយុ ១៦ឆ្នាំ បានដេកស្លាប់ក្នុងសភាពផ្កាប់មុខ ខណៈនោះប្រជាពលរដ្ឋបានរាយការណ៍ ទៅប៉ុស្តិ៍រដ្ឋបាល ឃុំបាល្ល័ង្គ និងសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកបារាយណ៍ ដើម្បីឲ្យសមត្ថកិច្ចចុះមកពិនិត្យសាកសព និងកោសល្យបច្ច័យ រួមទាំងពិនិត្យស្នាកស្នាមជុំវិញ បរិវេញកើតហេតុ ទើបដឹងថាជាកូនរបស់ លោក គង់ និងម្តាយឈ្មោះ សៀង ។
តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីធ្វើការពិនិត្យចប់សព្វគ្រប់ ជំហ៊ានដំបូងគឺសណ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារជនមិនស្គាល់មុខ វាយក្បាលនិងដុំថ្ម ជាច្រើនដង បណ្តាលឲ្យបែកលលាក្បាលស្លាប់ សង្ស័យជារឿងគំនុំគិតទុកជាមុន តែសមត្ថកិច្ចបាន ដាក់កំម្លាំងស្រាវជ្រាវរកមុខសញ្ញា ជនសង្ស័យដើម្បីតាមយកមកដាក់ទោសតាមច្បាប់ ចំណែកសាកសព ត្រូវបានប្រគល់ជូន សាច់ញ្ញាតិ ទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី ។
ដោយ ប៊ុន រដ្ឋា

photo_2016-01-22_10-53-01 photo_2016-01-22_10-52-58 photo_2016-01-22_10-52-54 photo_2016-01-22_10-52-47