​ ​ស្រវឹងស្រា​បើករថយន្ត​ឡិច​ស៊ី​ស​RX300 រេ​ចង្កូត​បុក​កង់​ក្រោយ រថយន្ត​តា​កូ​ម៉ា ( VIDEO )

0

ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​ឡិច​ស៊ី​ស​RX300 មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅបុក​កង់​ក្រោយ​រថយន្ត​តា​កូ​ម៉ា​ដែល​ចត​ចោល​មុខផ្ទះ បណ្ដ​ល​ឲ្យ​រង​ការខូចខាត តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បា​នើ​ត​ឡើង​កាលពីវេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​១០៥ ស្ថិតក្នុង​សង្កាត់​បឹង​ប្រ​លឹ​ត ខណ្ឌ​៧​មករា​។​
ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គឺ មាន​រថយន្ត​តា​កូ​ម៉ា ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2X.4523 ដែល​គេ​ចត​ចោល​មុខផ្ទះ ក្រោយមក​ស្រាប់​តែមាន​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG.4481 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ស្រវឹងស្រា តាម​បណ្ដោយ​ផ្លូវ​១០៥​ទិសដៅ​
​ពី​ត្បួ​ង​ទៅ​ជើង ខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​តា​កូ​ម៉ា ដែល​ចត​ចោល ចំ​កង់​ក្រោយ​ផ្នែក​ខាងស្ដាំ​បណ្ដាល​ឲ្យ​វៀច​កង់​ជាប់​កាង រង​ការខូចខាត​។
ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​រថយន្ត​​ឡិច​ស៊ី​សបាន​បង្ក​រួច​ក៏បាន​បន្ថែម​ល្បឿន​បើក​គេច​រហូតដល់​ផ្លូវ​ក្រោម​ដី​ជាប់​និង​ស្ទុប​អូរ​ឡាំង​ពិ​ច ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​មូលដ្ឋាន​ឃាត់​បាន​ទាំង​ម្ចាស់​និង​រថយន្ត​បង្ក​តែម្ដង​។​បន្ទាប់​ក្រោយមក ភាគី​ខាង​រថយន្ត​បង្ក​បាន​សុំ​សម្របសម្រួល​គ្នា​ជាមួយ​រថយន្ត​រងគ្រោះ​​ដោយ​សង់​ថ្លៃ​ខូចខាត​ចំនួន​២៥០$​ដើម្បី​បញ្ចប់រឿង​៕
Image2

Image1