ពិធី​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ ម៉ាស៊ីន អឹម អ អាយ 1.5 តេស​ល្លា​ថ្មី​

0

ភ្នំពេញៈ ម៉ាស៊ីន​អ៊ឹម អ អាយ (MRI) ដែរ​ជា​ម៉ាស៊ីន​ឯកទេស​ស្កេ​ន​រូបភាព ដោយ​ប្រើ​ដែក​ម៉ាញ៉េ​ទិច​កម្លាំង 1.5 Tesla ដែរ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ស្កេ​ន​លើ​គ្រប់​សរីរាង្គ​មនុស្ស​បាន​យ៉ាង​ឆាប់រហ័ស​ផ្តល់​រូបភាព​ច្បាស់​ល្អ និង​លំអិត​ជា​អតិបរមា បានដាក់​សម្ភោ​ធ​អោយប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ នៅ​ព្រឹក​ថ្ងៃនេះ ក្រោម​អធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល រួមជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ជាច្រើន នា​រាជធានី​ភ្នំពេញ ។​ ឯកឧត្តម ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែត្រ បានអោយដឹងថា មន្ទីរពេទ្យ​កាល់ម៉ែត ផ្នែក​រូបភាព​វិ​ជ្ជ​សាស្ត្រ មាន​បុគ្គលិក​សរុប​ចំនួន ៣៩​នាក់​ក្នុងនោះ​មាន សាស្ត្រាចារ្យ ៤​នាក់ វេជ្ជបណ្ឌិត​ឯកទេស ៧​នាក់ វេជ្ជបណ្ឌិត​ជំនាញ ១​នាក់ អ្នកបច្ចេកទេស​ថត​ឆ្លុះ ១១​នាក់ គិលានុបដ្ឋាក​-​យិ​កា​មធ្យម​ចំនួន ១១ នាក់ ស្មើ​និង ៣,១៩% នៃ​បុគ្គលិក​សរុប របស់​មន្ទីរពេទ្យ​ដែលមាន​ចំនួន ១២៣៣​នាក់ ។photo_2016-01-22_11-52-24
ក្នុងនាម​ជា​វេជ្ជបណ្ឌិត​ផ្នែក​ឯកទេស​រូបភាព​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​មួយរូប លោក​វេជ្ជបណ្ឌិត ឈាង ហេង បានអោយដឹងថា ម៉ាស៊ីន MRI 1.5 តេស​ស្លា នេះ​គឺជា​ម៉ាស៊ីន​សំរាប់​ពិនិត្យ រោគ​វិ​និ​ច្ឆ័​ន​ផ្នែក​វិជ្ជា​សា​ដែរ​ទំនើប​ចុងក្រោយ​ផលិត​នៅ​សហរដ្ឋ​អា​មេ​រិច ដែរ​អាច​ពិនិត្យមើល ពេញ​មួយ​តួខ្លួន ទៅតាម​អ្វី​ដែរ​ប្រជាពលរដ្ឋ រឺ​អ្នកជំងឺ​មាន​បញ្ហា ។ លក្ខ​ណះ​ពិសេស​របស់​ម៉ាស៊ីន MRI គឺជា​ម៉ាស៊ីន​ដែរ​ពិនិត្យ​ច្បាស់លាស់​ក្នុង​ការថត​ខួរក្បាល ។ ម៉ាស៊ីន MRI ដែរ​សម្ភោ​ធ​ក្នុងថ្ងៃនេះ​ក៏មាន​អ្នកឯកទេស ក្នុងការ​ពិនិត្យ​ដែរ​បាន​សិក្សា​មកពី​ប្រទេស​បារាំង ទទួលបាន​សញ្ញាប័ត្រ​ឯកទេស​ក្នុងការ​ត្រួតពិនិត្យ ផងដែរ​។ លោក​វេជ្ជបណ្ឌិត បាន​អោយដឹងទៀតថា ម៉ាស៊ីន MRI មាន​តាំងពី​យូរ​មកហើយ គ្រាន់តែ​ម៉ាស៊ីន MRI ដែរ​យកមក​ដាក់​សម្ភោ​ធ​អោយប្រើ​ប្រាស់​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​នាពេលនេះ​គឺជា​ម៉ាស៊ីន​ដែរ​មាន​កម្លាំង​ខ្លាំង​ជាង​មុន​ដែរ​បច្ចេកវិជ្ជា​ចុងក្រោយ​បង្អោ​ស​របស់​ម៉ាស៊ីន MRI ដែរ​ទូទាំង​ពិភពលោក​កំពុងតែ​ប្រើប្រាស់​សព្វថ្ងៃនេះ ។ ក្នុងនោះ​ការពិនិត្យ​រក​ជំងឺ​មួយ​មុខ​តាមរយៈ​ម៉ាស៊ីន MRI មាន​តំលៃ 140$ ។photo_2016-01-22_11-52-17
​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ប្រសាសន៍ថា តាមរយៈ​ការព្យាយាម និង​យកចិត្តទុកដាក់​ការងារ​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​របស់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ក្រសួងសុខាភិបាល​បានឃើញ​ពី​ភាព​រីកចំរើន ដោយ​មន្ទីរពេទ្យ​បាន​កសាង​មជ្ឈមណ្ឌល​ឯកទេស​វេជ្ជសាស្ត្រ​ជា​បន្តបន្ទាប់ ស្របតាម​ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស​គ្រប់​កំរិត ជាពិសេស​គ្រូពេទ្យ​ឯកទេស​គ្រប់​ជំនាញ ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ អមដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​បាន​ជាក់ច្បាស់ និង​ទាន់ពេលវេលា​ប្រកបដោយ​សុ​វត្តិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។ ថ្ងៃនេះ​ដោយមាន​ការរីកចំរើន​ផ្នែក​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន មន្ទី​ពេទ្យ​កាល់ម៉ែត​បាន​បំពាក់​ម៉ាស៊ីន អឹម អ អាយ ទំនើប​ថ្មី​ព្រមទាំង​បន្ទប់​ប្រតិបត្តិការ​ម៉ាស៊ីន តាម​ស្តង់ដារ វេជ្ជសាស្ត្រ​ជា​សាកល ។ ម៉ាស៊ីន អឹម អ អាយ ថ្មី​នេះ គឺជា​ម៉ា​ស៊ី ស្គែ​ន​រូបភាព ដោយ​ប្រើ​ដែន​ម៉ាញ៉េ​ទិ​កម្លាំង 1.5 តេស​ស្លា មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ស្គែ​ន​លើ​គ្រប់​សរីរាង្គ​មនុស្ស​បាន​យ៉ាង​ឆាប់រហ័ស​ផ្តល់​រូបភាព​ច្បាស់​ល្អ និង​លំអិត​ជា​អតិបរមា ។ ឯកឧត្តម​បាន​បន្តថា ម៉ាស៊ីន អឹម អ អាយ បំពាក់​ដោយ​បច្ចេកវិទ្យា​ខ្ពស់​នេះ​មានតម្លៃ 1,369,900​ដូ​ល្លា​សហរដ្ឋ​អា​មេ​រិច (​មួយ​លាន បី​រយ​ហុកសិប​ប្រាំបួន​ពាន់​ប្រាំបួន​រយ​ដូ​ល្លា​សហរដ្ឋ​អា​មេ​រិច​) ដែរ​ជា​ប្រភព​ថវិកា​ស្វ​យ​យ័​តរបស់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ photo_2016-01-22_11-52-12នេះ​ជាការ​សម្រេច​នូវ​សមិទ្ធិផល​ដ៏​ធំ​មួយ ដោយ​ការខិតខំ​ប្រឹងប្រែង​ដោយ មិន​ខ្លាច​នឿយហត់ ប្រកបដោយ​ឆ​ន្ទះ​មោះមុត របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​បុគ្គលិក​ម​ន្ទី​ពេទ្យ​កាល់​ម៉ែត្រ ស្របតាម​គោលនយោបាយ​របស់​ក្រសួងសុខាភិបាល ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែរ​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រមុខ​ដឹកនាំ ។ ឯកឧត្តម​បាន​បន្តទៀតថា យោងតាម​ការបោះ​ជំហាន​ទៅមុខ​ទាំង​ធនធានមនុស្ស​ទាំង ឧបករណ៍ និង​សម្ភារៈ​នេះ ឯកឧត្តម​ក៏បាន​ជំរុញ​បន្ថែម​ក្នុងការ​អភិវឌ្ឍន៍​ស្រម​ឲ​ប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដូចជា បន្ត​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ទំនើប​តាម​និយាម​អន្តរជាតិ យកចិត្ត​ទុកជា​ពិសេស​ក្នុងការ​ជ្រើសរើស​បន្ថែម​នូវ​ធនធានមនុស្ស​កំរិត​ឯកទេស​ដើម្បី​បំរើសេវា​សុខភាព​កាន់តែ​ប្រសើរ បង្កើន​ការអនុវត្តន៍​បច្ចេកវិទ្យា​ថ្មី (Technologies innovantes) នៃ​វេជ្ជសាស្ត្រ​ទំនើប​ស្របតាម​ការរីកចំរើន​របស់​សកលលោក​។​photo_2016-01-22_11-52-05
​ក្នុង​ឪ​កាស​នោះ​ឯកឧត្តម កោតសរសើរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​ទាំងអស់ របស់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង អភិវឌ្ឍន៍​ឥតឈប់ឈរ ក្នុង​ការលើក​កំពស់​វិស័យ​សុខាភិបាល អោយ​កាន់តែ​ល្អប្រសើរ​គួរ​ជាទី​មោទនៈ​។​គួរ​បញ្ជាក់ថា ក្នុង​ឪ​កាស​ការ​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន អឹម អ អាយ 1.5 Tesla នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខា​បាល​បាន​គ្រើនរំលឹក​ដល់ មន្ត្រី បុគ្គលិក​ពេទ្យ ដែរ​បានធ្វើ​ខុសពី​វិធានការ​រដ្ឋបាល និង​វិធានការ​ខាង​គណៈ​វិជ្ជាជីវៈ​ពេទ្យ បន្តិចទៀត​អាច​និង​ត្រូវ​ដក​សញ្ញាប័ត្រ និង​លុបឈ្មោះ​ចេញពី​បញ្ជីរ​គណៈ​វិជ្ជាជីវៈ ដោយ​មិនអាច​ប្រតិបត្តិ​វិជ្ជាជីវៈ​បាន​ទៀត​ទេ ទាំង​មន្ទីរពេទ្យ​រដ្ឋ និង​មន្ទីរពេទ្យ​ឯកជន ។​photo_2016-01-22_11-52-09