អភិបាល​ខណ្ឌដង្កោ នាំយក​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ជនក្រីក្រ ១០​គ្រួសារ នៅ​សង្កាត់​រលួស​

0

ភ្នំពេញៈ ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​នាំយក​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ចែកជូន​គ្រួសារ​ក្រីក្រ ចំនួន ១០​គ្រួសារ នៅក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ​។​
លោក នុត ពុធ​ដា​រ៉ា បានធ្វើការ​ផ្តាំផ្ញើរ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ទាំងអស់ ដែលជា​និច្ចកាល​សម្តេច​ទាំងពីរ តែង​បាន​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ និង​បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ ព្រមទាំង​បានលើកឡើង​ពី​ការអភិវឌ្ឍ រីកចម្រើន​របស់​ប្រទេសជាតិ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។ photo_2016-01-22_14-37-42ជាមួយគ្នា​លោក​អភិបាល​ក៏បាន​លើកឡើង​អំពី​ការយកចិត្តទុកដាក់រ​បស់​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ចំពោះ​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​មូលដ្ឋាន​។ លោក​អភិបាល​បាន​ផ្តាំផ្ញើរ​ដល់​លោកតា​លោកយាយ​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់ ថែរក្សា​សុខភាព អនាម័យ​ការរស់នៅ ហូប​ស្អាត ផឹក​ស្អាត ដើម្បីរ​ស់បាន​យូរអង្វែង ដើម្បី​បន្ត​មើល​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​យើង​បន្ត​។​អំណោយ​ដែល​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ១០​គ្រួសារ ក្នុងឱកាស​នោះ​រួមមាន​៖ អង្ករ ២៥​គីឡូក្រាម មី​០១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់​ចំនួន ១០​មុខ ព្រមទាំង​ថវិកា ៥​ម៉ឺន​រៀល​។​ជាមួយគ្នា ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះ​ធាតុ ក៏បាន​ឧបត្ថម្ភ​ដល់​ក្នុង​មួយ​គ្រួសារ​ឃី​ត​០១​កញ្ចប់ (​ដែល​រួមមាន​គ្រឿង​ឧ​ភោគ​បរិភោគ ចំនួន ៦​មុខ​ផងដែរ​)​។​photo_2016-01-22_14-37-38 photo_2016-01-22_14-37-35 photo_2016-01-22_14-37-30 photo_2016-01-22_14-37-26