សមណៈ​សិស្ស​៣៦៣​អង្គ ប្រឡង​វិញ្ញាបនបត្រ ពុទ្ធិកបឋមសិក្សា នៅ​វត្ត​សីហ​រតនា​រាម បាន​និមន្ត​បិណ្ឌ​បាត្រ ក្នុង​ពិធីបុណ្យ​ប្រគេន​ចង្ហាន់ នៅ​ខេត្តតាកែវ​

0

​តាកែវ​៖ ព្រះ​មង្គល​ទិព្វ​លោក​មុនី យ​ន វាសនា ព្រះ​បា​ឡា​ត​គណ​ខេត្តតាកែវ មាន​សង្ឃ ដីកា​ថា នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ សប្តាហ៍​នេះ ព្រះសង្ឃ ៣៦៣​អង្គ ដែល​និមន្ត​មក​ប្រឡង​យក​វិញ្ញាបនបត្រ ពុទ្ធិកបឋមសិក្សា នៅ​ពុទ្ធិកៈវិទ្យាល័យ​សម្ដេច ជាស៊ីម ក្នុង​វត្ត​សីហ​រតនា​រាម នឹងត្រូវ​បាន​ប្រជា​ពុទ្ធបរិស័ទ​ក្នុង​ខេត្តតាកែវ នឹងត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ គ្រប់ៗ​អង្គ ។ក្នុងឱកាស​នៃ​ការប្រឡង​នេះ ក្រៅពី​ប្រគេន​ចង្ហាន់​ប្រជា​ពុទ្ធបរិស័ទ​ក្នុង​ខេត្ត ក៏មាន​ទេយ្យទាន​សំរាប់​ព្រះសង្ឃ​ទៅតាម​សទ្ធា​ជ្រះថ្លា រៀងៗ​ខ្លួន​ដែល​បានកំណត់​ដោយ​វេណ​ប្រចាំថ្ងៃ​នីមួយៗ ។​
ដោយឡែក​នៅ​ថ្ងៃ​អង្គារ វេលា​ម៉ោង ៣​រសៀល ប្រជា​ពុទ្ធបរិស័ទ​ក្នុង​ខេត្តតាកែវ ប្រមាណ​ជាង ១​ពាន់​នាក់ ក៏បាន​អញ្ជើញ​ចូលរួម​ក្នុងការ​ស្ដាប់​ព្រះធម៌ នៃ​ការអប់រំ​ជីវិត​តាមផ្លូវ​ព្រះធម៌ សម្ដែង​ដោយ​លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស ផងដែរ ។សូមបញ្ជាក់ថា​៖ មុខវិជ្ជា​ដែល​ត្រូវ​ប្រឡង​រួមមាន ១-​បាលី​ប្រែ​ប្រយោគ និង​វេយ្យាករណ៍​, ២-​ប្រស្នា​ពុទ្ធ​វិន័យ ពុទ្ធប្បវត្តិ ពុទ្ធសាសនា​, ៣-​គណិត​វ​ទ្យា​, ៤-​តែងសេចក្ដី​, ៥-​សរសេរ​តាម​អាន​, ៦-​ប្រវត្តិវិទ្យា​-​ភូមិ​វ​ទ្យា​-​វិទ្យាសាស្ដ្រ ៕

photo_2016-01-22_14-48-17 photo_2016-01-22_14-48-13 photo_2016-01-22_14-48-08 photo_2016-01-22_14-48-03 photo_2016-01-22_14-48-00 photo_2016-01-22_14-47-56