​ក្រុមការងារ​យុវជន​ខេត្តព្រៃវែង ចុះជួយ​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ និង​ផ្ដល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥​គ្រួសារ​ផ្សេងទៀត ស្ថិតក្នុង​ស្រុក​ពោ​ធ៌​រៀង​

0

ព្រៃវែង​៖ លោក សែម គ​ន្ធា តំណាង ឯ​.​ឧ ស សុខា តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​ព្រៃវែង និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បានឱ្យដឹងថា ផ្ទះមួយ​ខ្នង​ដែល​ត្រូវ​សាងសង់​ជូន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នេះ មាន​ទំហំ ៤​ម៉ែត្រ គុណ​នឹង ៥​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី រនៀប​ឬ​ស្សី ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ៤​លាន​រៀល ។ ផ្ទះ​នេះ​ត្រូវបាន​ផ្ដល់ជូន​លោកយាយ សួស សារឿន អាយុ ៦២​ឆ្នាំ និង​ចិញ្ចឹម​ចៅ​ក្នុងបន្ទុក​ចំនួន ៥​នាក់ ។​
​លោក សែម សុគន្ធា និយាយថា​៖ ការ​ចុះជួយ​សង់ផ្ទះ​ជូន ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ និង​ផ្ដល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥​គ្រួសារ​ផ្សេងទៀត នាពេលនេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១ ខែមករា ក្រោម​ការណែនាំ​របស់​ឯ​.​ឧ ស សុខា ដែល​ត្រូវ​ផ្តល់ជូន​ជាដំបូង​នៅ​ភូមិ​ព្រៃ​ឈ្មោះ ឃុំ​ព្រៃ​តាសរ ស្រុក​ពោ​ធ៌​រៀង ខេត្តព្រៃវែង ។​
​លោក សែម សុគន្ធា បន្តថា បន្ទាប់​ចុះជួយ​សា​សង់ផ្ទះ​ជូន​គ្រួសារ​លោកយាយ សួស សារឿន រួច ក្រុមការងារ​ក៏​បន្តដំណើរ ចុះ​ចែក​អំណោយ​របស់ ឯ​,​ឧ ស សុខា ជូន​ប្រជាពលរដ្ឋ​ចំនួន ៥​គ្រួសារ​ទៀត ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ឈ្មោះ ឃុំ​ព្រៃ​តាសរ ស្រុក​ពោ​ធ៌​រៀង ខេត្តព្រៃវែង ។ លោក​ថា​៖ ប្រជាពលរដ្ឋ​៥​គ្រួសារ​នេះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ២៥Kg, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, ត្រីខ​, មី​, និង​ថវិកា​ចំនួន ៤​ម៉ឺន​រៀល ។​
​លោក សែម គ​ន្ធា បាន​ប្រាប់ថា​៖ បើទោះជា ឯ​.​ឧ ស សុខា មមាញឹក​ក្នុង​ការងារ​ក្តី តែ​ឯ​.​ឧ មិនដែល​ភ្លេច ពី​ការលំបាក​របស់​បងប្អូន​ឡើយ ហើយ​អំណោយ​ទាំងនេះ មិនបាន​សមប្រកប​ទៅតាម​ការចង់បាន​ក៍ពិត​មែន តែ​អាចជួយ​សម្រាល​ការលំបាក​បាន​មួយរយៈ ហើយ​ក្រុមការងារ នឹង​ខិតខំ​គៀងគរ​រក​សប្បុរសជន ដើម្បី​ជួយឧបត្ថម្ភ​ដល់​បងប្អូន​បន្តទៀត តែ​អ្វីដែល​សំខាន់​សូម​បងប្អូន ត្រូវខិតខំ​បង្កើន​របរ​ទទួលទាន​បន្ថែមទៀត ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​មិនត្រូវ​អស់សង្ឃឹម​ក្នុង​ជីវិត​ឡើយ ៕photo_2016-01-22_14-49-00 photo_2016-01-22_14-48-56 photo_2016-01-22_14-48-53 photo_2016-01-22_14-48-51 photo_2016-01-22_14-48-49 photo_2016-01-22_14-48-44 photo_2016-01-22_14-48-42 photo_2016-01-22_14-48-40 photo_2016-01-22_14-48-35 photo_2016-01-22_14-48-31 photo_2016-01-22_14-48-28

​ ​