​កិច្ចប្រជុំ ស្តីពី​ការពិគ្រោះ​យោបល់ វេទិកាសាធារណៈ នៅ​ឃុំ​ស្វាយចេក​ស្រុក​អង្គរធំ​

0

សៀមរាប ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ ឧសភា ឆ្នាំ​២០១៤ នៅក្នុង​បរិវេណ​វត្ត​ស្លាត ឃុំ​ស្វាយចេក ស្រុក​អង្គរធំ​ខេត្តសៀមរាប មាន​បើក​វេទិកាសាធារណៈ​ស្ដីពី​ការពិគ្រោះ​យោបល់ និង​ការពិភាក្សា​រាល់​បញ្ហា​ប្រឈម​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ដើម្បី​ធ្វើការ​សម្របសម្រួល និង​ដោះស្រាយ ជូន​បងប្អូន​យើង​ឲ្យ​បាន​សមស្រប​

ទៅតាម​គោលការណ៍​ដែល​រាជរដ្ឋាភិបាល​បានកំណត់​ដែល​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​របស់​ឯ​.​ឧ ឃុន វុ​ធ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ស្រុក​អង្គរធំ ដោយមាន​ការអញ្ជើញ​ចូលរួមៈ ឯកឧត្តម​ជា អនុ​រដ្ឋលេខា ធិ​ការ អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត គណៈ​អភិបាលស្រុក ក្រុមប្រឹក្សាឃុំ រួមទាំង​ប្រជាពលរដ្ឋ​ដែល​មក ៦​ភូមិ ក្នុង​ឃុំ​ស្វាយចេក ដែលមាន​ចំនួន​សរុប​២០១​នាក់ ចូលរួម ។​

​ ​បន្ទាប់ពី​មតិ​ស្វា​គម​របស់លោក ឡុង រដ្ឋា​ត​ក្ស អភិបាលស្រុក​អង្គរធំ​រួចមក ឯ​.​ឧ ឃុន វុ​ធ បាន​មានមតិ​បើក​អង្គ​វេទិការ​ដោយបាន​បញ្ជាក់ថា វេទិកា​នេះ​នឹង​ពិគ្រោះ​យោបល់​ផ្តល់ ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នូវ​ឱកាស​ដើម្បី​ធ្វើការ ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក ជាមួយ​ប្រជាពលរដ្ឋ តំណាង​សង្គម​ស៊ីវិល វិស័យ​ឯកជន និង ជំនាញ​នានា ដើម្បី​ធ្វើការ ផ្លាស់ប្តូរ ព័ត៌មាន បទពិសោធន៍ និង ផ្តល់​ប្រឹក្សា​យោបល់ អំពី​អាទិភាព​នៃ​ការអភិវឌ្ឍន៍​មូលដ្ឋាន និង ការងារ​នៅ​មូលដ្ឋាន ដោយ​សម្តែង​ចេញ​នូវ​បំណងប្រាថ្នា និង ការព្រួយបារម្ភ​របស់​ខ្លួន ព្រមទាំង​លើកឡើង​នូវ​អនុសាសន៍​សម្រាប់​កែលម្អ ។

ឯកឧត្តម​ក៏បាន​បន្តទៀតថា វេទិកា​នេះ គឺជា​មធ្យោបាយ​ដ៏​ប្រសើរ ដើម្បី​ជម្រុញ​ការងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឲ្យ​មាន តម្លាភាព​គណនេយ្យភាព លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុងការ​ដោះស្រាយ​បញ្ហា​នៅក្នុង​មូលដ្ឋាន និង គាំទ្រ ដល់ ការអភិវឌ្ឍន៍ តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ឲ្យ​មានការ​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ក្នុង​ការផ្ដល់​អាទិភាព​ឲ្យ​បញ្ចេញ​មតិយោបល់​អំពី​បញ្ហា​ទុក្ខលំបាក​របស់​បងប្អូន​រស់នៅ​ពេលបច្ចុប្បន្ន ក្នុង​អង្គ​វេទិកា​នេះ​ផងដែរ​។​ ​

​ស្ថិតក្នុង​ឱកាស​នោះ ការពិភាក្សា​សំណួរចម្លើយ រវាង​ប្រជាពលរដ្ឋ និង​វាគ្មិន ត្រូវបាន​ប្រជាពលរដ្ឋ​ចោទសួរ​សំណួរ​ជាច្រើន​ដោយផ្ទាល់ ដែល​ទាក់ទង​ទៅនឹង​បញ្ហា​ទុក្ខ​កង្វល់ ប្រឈម និង សំណូមពរ ទៅលើ​បញ្ហា វិវាទ​ដីធ្លី ផ្លូវថ្នល់ ប្រព័ន្ធ ធារាសាស្ត្រ ការធ្វើ​ចំណាកស្រុក បញ្ហា​សុំ​ត​ភ្ជាប់​អគ្គិសនី ក្រុម​ក្មេង​ទំនើង និង បង្គន់​អនាម័យ ។ ក្នុងនោះដែរ​បណ្តា​អស់ លោក​ជា​វាគ្មិន នៃ​មន្ទីរ​ដែលមាន​ការពាក់​ព័ន្ធ ក៏បាន​ធ្វើការ​ឆ្លើយ​បកស្រាយ នូវ​រាល់​ចម្ងល់​បញ្ហា​ដែល​បងប្អូន​ប្រជាពលរដ្ឋ បានលើកឡើង ។ ​ ​ ​

ឆ្លងតាម​ការបកស្រាយ​របស់​វាគ្មិន​នៃ​មន្ទីរ ស្ថាប័ន អង្គភាព​ដែលមាន​ការពាក់​ព័​ន្ធ្ បានធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​បាត់​នូវ​ម​ន្ទឹ​ល​សង្ស័យ នូវ​រាល់​ទុក្ខ​កង្វល់ ដែល​បាន​បង្កប់​ទុក​នៅតាម​មូលដ្ឋាន​ខ្លួន​ជា​យូរ ដែល​ធ្វើ​ឲ្យ​បងប្អូន​មានការ ជឿជាក់​ក្នុង​កិច្ចដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​អាណត្តិ​ទី​៥ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។

មានមតិ​បូកសរុប​លទ្ធផល​ការងារ​របស់​អង្គ​វេទិកាសាធារណៈ​ថ្នាក់ជាតិ​នាពេលនេះ ឯ​.​ឧ ឃុន វុ​ធ បាន​គូសបញ្ជាក់ថា អង្គ​វេទិកា សាធារណៈ​នេះ មាន​សារៈសំខាន់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​សម្ដែង​មតិយោបល់ ពី​បញ្ហា​ទុក​កង្វល់​ដែល​តែង​កើត មាន​ឡើង​នៅក្នុង​មូលដ្ឋាន ដើម្បី​ធ្វើការ​ដោះស្រាយ​ប្រកបដោយ​ភាពជឿជាក់​ពី​ប្រជាពលរដ្ឋ ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក ក៏ដូចជា​រាជរដ្ឋាភិបាល​ផងដែរ ។

ក្នុងនោះ​ឯកឧត្តម​ក៏បាន បញ្ជាក់​ឲ្យ​បងប្អូន​ផងដែរ នូវ​រាល់​សំណួរ​មួយចំនួន ដែល​ក្រុមការងារ​នៅ​មិនទាន់​បកស្រាយ​នោះ និង ធ្វើការ​បកស្រាយ​បន្ត ហើយ​រាល់​បញ្ហា​មួយចំនួន ក្រុមការងារ​នឹង​ពាំនាំ យកទៅ​ថ្នាក់ជាតិ​ធ្វើការ​ដោះស្រាយ​ផងដែរ ។ អង្គ​វេទិកា​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែលជា​ជំហាន​រីកចម្រើន​ថ្មី​មួយ សម្រាប់​រាជរដ្ឋាភិបាល ដើម្បី​ត្រួតពិនិត្យ និង

គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្ខាន់​ការពង្រឹង​ខឿន​លទ្ធិប្រជាធិបតេយ្យនៅ​ថ្នាក់មូលដ្ឋាន​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ សំដៅ​លើកកម្ពស់​គុណភាព ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន​ឈានទៅ​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ៕Image53 Image54 Image55