ប្រជាពលរដ្ឋ​បែរមក​ចាប់​អាជីព​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ប​ញ្ជ្រៀ​សការ​ចំណាក់ស្រុក

0

​កំពង់ធំៈ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កំពង់​សំរោង ប្តូរ​ពី​ការ​ចំណាក់ស្រុក មក​ប្រកបមុខរបរ​ដាំ​បន្លែ​លក់​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ដោះស្រាយ​ជីវភាព​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ និង​ប​ញ្ជ្រៀ​ស​ពី​ការ​ចំណាក់ស្រុក​ទៅធ្វើ​ការ អាចធ្វើអោយ ប្រជាពលរដ្ឋ​ទាំងនេះ រកចំណូលបាន​កាកកប ក្នុង​ការដាំ​បន្លែ​ដោយ​ពុំ​ប្រើ​ជាតិ​គេ​មី ស្ថិតនៅ​ភូមិ​កំពង់​សំរោង សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​
​អ្នក​មីង​ដែលជា​ប្រជាកសិករ ឈ្មោះ សុខ នេន មានកូន​៣​នាក់ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២១​ខែមករា ឆ្នាំ ២០១៦​ថា អ្នក​មីង​បាន​ដាំ​បន្លែ​ត្រសក់​នេះ​មក​៣​ឆ្នាំ​ហើយ ដោយមាន​អង្គការ​មួយ​ចុះ​មកជួយ​ណែនាំ​ពិធី​ដាំ និង​បាន​ផ្តល់នូវ​សម្ភារៈ​ដូចជា​កៅស៊ូ និង​ទុយ​យោ ជួយ​គ្រាប់ រួមទាំង​ការដាំដុះ​នៅ​រយះ​ដំណាក់កាល​ដំបូង ក្រោយមក​ក៏​ទិញ​ដាំ​ខ្លួនឯង ហើយ​ការដាំ​បន្លែ​នេះ គឺមាន​មាន​លក្ខណៈ​វិលជុំ ដំបូង​ដាំ​ត្រសក់​ក្នុង​រយះពេល ១​ខែ ក្រោយ​មកពី​ប្រមូល​ផល​រួច ដាំ​ត្រប់ ដល់​បេះ​ត្រប់​ដាំ​ម្រះ​ម្តង អ្នក​មីង​បាន​បញ្ជាក់ថា បើ​ដាំ​ដំណាំ​ដដែលៗ​គឺ​ដំណាំ​អត់​ល្អ​ទេ ចំណែក​ត្រសក់​គឺ​ដាំ​តែមួយ​ខែ បាន​បេះ​ចំនួន​២​ខែ ហើយ​បេះ​រាល់ថ្ងៃ​ក្នុង​មួយថ្ងៃ​បេះ​បាន ១៥០​គ​.​ក ក្នុង​មួយ​១​គ​.​ក អាច​លក់បាន ១៥០០​រៀល ។​
​អ្នក​មីង​បាន​បញ្ជាក់ថា ចំពោះ​ការ​ស្រោច​ទឹក គឺ​អ្នក​មីង​បានដាក់​ទុយ​យោ​បង្ហូរទឹក​តាម​គល់​រប​ស់​ដំណាំ ក្នុង ៣​ទៅ ៤ ថ្ងៃ​ទើប​ប​ញ្ជូ​ល​ទឹក​ម្តង​ដោយ​គ្រាន់តែ​បញ្ឆេះ​ម៉ាស៊ីន ទឹក​វាយ​ហូតរ​ដោយ​គ្រប់កន្លែង​ទាំងអស់ អ្នក​មីង​បាន​បន្តថា ក្រុមគ្រួសារ​របស់​អ្នក​មីង​គ្មាន​ដីធ្លី​ច្រើន​នឹង​គេ​ទេ ក្រៅពី​មុខរបរ​ធ្វើស្រែ អ្នក​មីង​បាន​ឆ្លៀត​យក​ដី​បន្តិចបន្តួច​ក្បែរ​ផ្ទះ​នេះឯង គ្រាន់​ដាំ​បន្លែ​សម្រាប់​រក​ចំណូល​ប្រចាំថ្ងៃ​ដែល​អាច​រកចំណូលបាន ២២​ម៉ឺ​រៀល ក្នុង​មួយថ្ងៃ សម្រាប់​ដាំ​ណាំ​ត្រសក់ ។​
​តែបើ​យើង​សង្កេតមើល​តាម​ផ្ទះ​របស់​អ្នកភូមិ​កំពង់​សំរោង បានបង្ហាញ​ឲ្យ​ឃើញថា ប្រជាពលរដ្ឋនៅក្នុង​ភូមិ នេះ​គឺ​ដាំ​ដំណាំ​តាម​គ្នា គឺ​បាន​យក​ដី​ចំណី​មុខផ្ទះ​បន្តិចបន្តួច មក​ធ្វើជា​ប្រយោជន៍ ក្នុង​ការដាំដុះ​ដើម្បី​រក​ចំនូល ប្រ​ចំ​ថ្ងៃ ដោយមាន​អ្នក​មក​ទិញ​ដល់ផ្ទះ ចំណែក​បន្លែ​នៅក្នុង​ភូមិ​នេះ គឺ​ត្រូវបាន​អ្នកភូមិ​និយាយថា លក់ដាច់ ណាស់​ដោយសារតែ​ពុំបាន​ប្រើ​ជាតិ​គេ​មី ប្រើ​ជីធម្មជាតិ ទើបបាន​អ្នក​អតិថិជន​ជាច្រើន​ចូលចិត្ត​ទិញ​បន្លែ​ទី នេះ​ទៅធ្វើ​ម្ហូប ។​
​ ​ដោយ ប៊ុន រដ្ឋា

photo_2016-01-22_16-54-46 photo_2016-01-22_16-54-44 photo_2016-01-22_16-54-42 photo_2016-01-22_16-54-39 photo_2016-01-22_16-54-37