​សំណង់​កំពុងផែ​ថ្ម​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប នៅតែ​បន្ត​យ៉ាង​សកម្មភាព​យ៉ាងសកម្ម​ផ្ទុយ​ពីរ​លិខិត​ជូន ដំណឹង​របស់​ឯកឧត្តម អ៊ឺ​ម ឈន់លឹម រដ្ឋមន្ត្រី​ក្រ​សូង​ដែនដី​

0

​សំណង់​កំពុងផែ​ថ្ម​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប នៅតែ​បន្ត​យ៉ាង​សកម្មភាព​យ៉ាងសកម្ម​ផ្ទុយ​ពីរ​លិខិត​ជូន ដំណឹង​របស់​ឯកឧត្តម អ៊ឺ​ម ឈន់លឹម រដ្ឋមន្ត្រី​ក្រ​សូង​ដែនដី​
​ខេត្ត​ព្រះសីហនុៈ រហូតមកដល់​ពេលនេះ​សំណង់​កំពង់ផែ​ថ្ម​របស់ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ខូ​អិ​ល​ធី​ឌី ដែលមាន​ទីតាំង​ស្ថិត​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ នៅតែ​បន្តសកម្មភាព​យ៉ាង រលូន បើ ទោះ ជា ឯកឧត្តម អ៊ឺ​ម ឈន់លឹម រដ្ឋមន្ត្រី​ក្រ​សូង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សុរិយោ​ដី​និង​សំណង់​និង ជា​ប្រធាន​គ​ណះ​ក​ម្មា​ធិ​កា​គ្រប់គ្រង​និង​អភិ​វ​ឌ្ឌ្យ​ន៏​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​បាន ចេញ​លិខិត​ជូនតំណឹង​អោយ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​មិន​អនុ​ញា​ត្តិ​ឲ្យ​ធ្វើការ​សាងសង់​បន្ត​និង​តំ​រ៉ូ​វ​ឲ្យ​ធ្វើកា​រុះរើ​ចេញ​ឲ្យ អស់​រក្សា​នៅ​ស្ថានភាព​បរិស្ថាន​ឆ្នេរ​ដូច ដើម​វិញ​ក៍ដោយ​។ ទង្វើ​បែបនេះ​ត្រូវបាន​មហាជន ទូទៅ​ក្នុង ខេត្ត​ព្រះសីហនុ​ទាំងមូល​ធ្វើការ រិះគន់ថា ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប កំពុង​ភ្គើ​ន​ទៅ​និង​ការសម្រេច​របស់ ក​ម្មា​ធិ​កា គ្រប់គ្រង​និង​អភិ​វ​ឌ្ឌ្យ​ន៏​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​យ៉ាងពិត​ប្រាកដ​។​
​នៅក្នុង​ខ្លឹមសារ​នែ​លិខិត​ជូនដំណឹង​របស់​ឯកឧត្តម អ៊ឺ​ម ឈន់លឹម លេខ​០៨៥ ដ ន ស /​ត អ ឆ ក ចុះ​ថ្ងៃទី​២០​មករា​ឆ្នាំ​២០១៦ បាន​បញ្ជាក់ថា​សំណើរ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ខូ​អិ​ល​ធី​ឌី ស្នើរ​សុំ​កាន់កាប់​ដី​ឆ្នេរ សមុទ្រ​របស់​រដ្ឋ​មាន​ក្បាលដី ប្រវែង​៤០​ម៉ែត្រ​ជម្រៅ​១៥​ម៉ែត្រ ដល់​ឆ្នេរ​ខ្សាច់​អូ​ត្រេះ​ខេត្ត​ព្រះសីហនុ ដើម្បី​សាងសង់​ផែ បំរើអោយ​ការ​អភិ​វ​ឌ្ឌ្យ​ន៏​កោះរ៉ុង នោះ​ត្រូវបាន គ​ណះ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិ​វ​ឌ្ឌ្យ​ន៏​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា បាន​ច្រានចោល​ទាំងស្រុង ពុំ​អនុ​ញ្ញា​ត្តិ ឲ្យ​នោះទេ ពីព្រោះ​រាជរដ្ឋាភិបាល មាន​គោល​ការ​ណ៏​រូ​ច​ហើយ​ក្នុងការ រៀបចំ​ឆ្នេរ​អូ​ត្រេះ​ជា​ឆ្នេរ​គំរូ សម្រាប់​បំរើ​វិស័យ​ទេសចរ​ណ៏ និង បរិស្ថាន​តំបន់ឆ្នេរ ព្រមទាំង​កំពុងធ្វើការ​សិក្សា​រក វិធាន ការ​ដើម្បី​រុះរើ សំណង់​អានា​ធីប​តេ​យ្យ​នៅតាម​ដី​ចំណី​ឆ្នេរ​នៅក្នុង​តំបន់​នោះ​ចេញ​ឲ្យ​អស់ ដើម្បី​រក្សា ស្ថានភាព​ឆ្នេរ​ដូចដើម​វិញ​។​ដោយឡែក​សំរាប់ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ខូ​អិ​ល​ធី​ឌី ត្រូវតែ បញ្ឈប់​ការ សាងសង់​កំពុងផែ​របស់​ខ្លូន​ជាបន្ទាន់​ហើយ​ធ្វើការ​សិក្សា​រក​ទីតាំង​ថ្មី​ដែលមាន​លក្ខ​ណះ​សមស្រប មិន​ប៉ះពាល់ ដល់​បរិស្ថាន​តំបន់ឆ្នេរ​ខ្សាច់​កំសាន្ត សម្រាប់​ទេសចរ​ណ៏ រូ​ច​ហើយ​ត្រូវមាន ការ​អនុ​ញ្ញា​ត្តិ​ជាមុន ពី​គ​ណះ ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ទើប​អាច​ដំណើរ ការកសាង បាន​។​
​លោក ឈិ​ត សេង​ងួន អភិបាលរង​ខេត្ត​ទទួលបន្ទុក​សំណង់ បាន បញ្ចា​ក់ថា ចំពោះ​លិខិត ជូនដំណឹង​របស់​ឯក​ឧ​ត្ត​ម អ៊ឺ​ម ឈន់លឹម ប្រធាន​គ​ណះ​ក​ម្មា​ធិ​កា​ជាតិ គ្រប់គ្រង​តំបន់ឆ្នេរ​កម្ពុជា អាជ្ញាធរខេត្ត​នៅ​ពុំទាន់​ទទួល​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​បើទោះបីជា​នេះ​ក៏ដោយ អាជ្ញាធរខេត្ត​បាន កោះហៅ តំណាង​ក្រុមហ៊ុន​មក​ធ្វើការ​ណែនាំ​ទៅតាម​ខ្លឹមសារ​ក្នុង​លិខិត​នេះហើយៗ​សាលាខេត្ត កំពុង បន្ត​និតិ​វិធី​ជា​បន្តបន្ទាប់​ទៀត​ជាមួយ​ក្រុមហ៊ុន ឯ​ចំពោះ​ការដាក់​ឪ​សា​នុ​វាទ​បញ្ឈប់​សកម្មភាព​របស់​ក្រុមហ៊ុន​នោះ អាជ្ញាធរខេត្ត​កំពុង​ពិភាក្សាគ្នា​អនុវត្ត​ន៏​និតិ​វិធី​។​
.​លោក​សុខ ស​ខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​នៃ​កម្ពុជា​(CNRO)​ប្រចាំខេត្ត​ព្រះសីហនុ បានបង្ហាញ​ពីរ​ទស្សនៈ​គាំទ្រ​ទៅ​និង​ការសម្រេច​របស់​គ​ណះ​ក​ម្មា​ធិ​កា​គ្រប់គ្រង​និង​អភិ​វ​ឌ្ឌ្យ​ន៏​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ថា វា​ពិតជា​ពុំ​ត្រឹមត្រូវ​នោះទេ​ដែល​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ខូ​អិ​ល​ធី​ឌី មក​សាងសង់​សំណង់​រឹងមាំ​នៅលើ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​នេះ វា​បាន​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង វិស័យ​ទេសចរ​ណ៏​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​
.​គួរ​រំ​លិ​ក​ផងដែរ​ថា​សំណង់​កំពុងផែ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ខាងលើនេះ​បើតាម​ការ​អះ អាង ពី​មន្ត្រី​សាធារណៈ​ខេត្ត​ក៍​ដូចជា​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ក្នុង​ខេត្ត​ព្រះសីហនុ​ថា​កន្លងមក​ជុំវិញ​បញ្ហារ សាង សង់ កំពុងផែ​នេះ ធ្លាប់បាន​ចុះទៅ​ធ្វើការ​ហាមឃាត់​ជាច្រើនលើក​មកហើយ ដោយ​មិនបាន​អនុ​ញា​ត្តិ ធ្វើ ការ​សាង សង់​នោះទេ ប៉ុន្តែរ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប នេះ​មិនបាន​គោរព​តា​មន​នោះទេ តែ​ផ្ទុយទៅវិញ នៅតែ​ធ្វើការ​សាងសង់​យ៉ាង​រលូន​ដ៍​ដែលជា​ដ៍ដែល ។​អាជ្ញាធរខេត្ត​ដោយ​មើល ឃើញ បែបនេះ​ក៍​បានធ្វើ​របាយការណ៍​លំអិត​ទៅ​ប្រធាន​គ​ណះ​ក​ម្មា​ធិ​កា​គ្រប់គ្រង​និង​អភិ​វ​ឌ្ឌ្យ​ន៏​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ជា​លទ្ធផល បើទោះជា​គណៈ​គ្របគ្រង​អភិវឌ្ឃន៍​តំបន់ឆ្នេរ​បានចេញ​លិខិត​ជូនដំណឹង បញ្ឈប់​សកម្មភាព​សាងសង់​ក៍ដោយ ក៍​ក្រុមហ៊ុន​មួយ​នេះ​ហាក់​មិនមាន​ចេតនា​គោរព​នោះឡើយ​៕