​លោក​ឃឹម ប៊ុន​សុង​អភិបាលខេត្ត​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​គ្រី​ស្ទ​បរិស័ទ​

0

​ខេត្តសៀមរាប នៅ​សណ្ឋាគារ​បុរី​អង្គរ ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២១ ខែ មករា ឆ្នាំ​២០១៦​នេះ លោក​បណ្ឌិត​ឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ជួប​ធ្វើការ​ស​ណេះ​សំ​ណា​ល​ជាមួយ​ថ្នាក់ដឹកនាំ​គ្រី​ស្ទ​បរិស័ទ​ទូទាំង​ខេត្ត សៀមរាប ដែលជា​លោកគ្រូ​អ្នកគ្រូ​គង្វាល ជា​អ្នកបម្រើ​ព្រះ​ដ៏​ស្មោះត្រង់ អាជ្ញាធរ​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ តំណាង​អង្គការ និង ភ្ញៀវ​ជាតិ អន្តរជាតិ ប្រមាណ​ជាង ១៥០​នាក់​ចូលរួម ។​
​តាម​របាយការណ៍​រប​ស់លោក​គ្រូ​គង្វាល​បណ្ឌិត​ប្រាក់ វុទ្ធី​នាយក​សមាគម​គ្រូ​គង្វាល និង​ជានា​យក សាលា អា​ហ្កា​ប៉េ សៀមរាប បានបញ្ជាក់​អំពី​លទ្ធផល ក្នុងការ​ចូលរួម​បំពេញ​កាតព្វកិច្ច​អភិវឌ្ឍន៍​សង្គម ក្នុង​សកម្ម ភាព​មនុស្ស ក្នុង​ឆ្នាំ​២០១៥ ព្រមទាំង​បាន​ប្តេជ្ញា ក្នុងការ​ចុ​ល​រួមជាមួយ​រាជរដ្ឋាភិបាល​អាជ្ញាធរខេត្ត ក្នុង​ឆ្នាំ​២០១៦ ថ្នាក់ដឹកនាំ និង គ្រី​ស្ទ​បរិស័ទ​នឹង​បន្ត​ស្តារ​អភិ​រក្សា​អភិវឌ្ឍន៍​ប្រទេសជាតិ​ដោយ​ចូលរួម​ក្នុងការ​អនុវត្ត​គោ​លន​យោ បាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាមួយ​រាជរដ្ឋាភិបាល​ក៏​ដូច​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​ផងដែរ ។​
​មាន​ចំណាប់អារម្មណ៍​របស់ លោក​ឧកញ៉ា​សៀ សុភ័ក្ត្រ​នាយក​សមាគម ព្រះ​គុណ​អស្ចារ្យ ដោយ បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​១​ហើយ​នៃ​ការជួប​ជុំគ្នា​នៃ​ថ្នាក់ដឹកនាំ​គ្រី​ស្ទ​បរិស័ទ​ហើយក៏​ជា​លើក​ទី​៦​នៅ​ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការ​ពង្រឹង​នៃ​កិច្ចទំនាក់ទំនង​រវាង​គ្រី​ស្ទ​បរិស័ទ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​កិច្ចសហការ​សាមគ្គី​គ្នា​របស់​ព្រ​យេស៊ូ​គ្រី​ស្ទ​ដើម្បី​បង្ហាញ​ពី​សេចក្តីស្រឡាញ់​និង កិត្តិនាម​របស់​ព្រះ​យេស៊ូ​គ្រី​ស្ទ​ទូទាំងប្រទេស​កម្ពុជា ។​
​មានប្រសាសន៍​នោះ​លោក​បណ្ឌិត​ឃឹម ប៊ុន​សុង​បាន​គូសបញ្ជាក់ថា ពី​នីតិកាល​មួយ ទៅ​នីតិកាល​មួយ របស់ រាជរដ្ឋាភិបាល​ក្នុងការ​ដាក់ចេញ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​នៅ​គ្រប់​ដំណាក់កាល សំខាន់​ដំណាក់ កាល​ទី​៣ ដើម្បី​ធានា​នូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​លើ​គ្រប់​វិស័យ បានធ្វើ​ឲ្យ​មានការ​រីកចម្រើន​ឥតឈប់ឈរ និង វឌ្ឍនភាព​គួរ​ឲ្យ​ស្ញប់ស្ញែង​ទៀតផង​។ ឯកឧត្តម​បណ្ឌិត​បាន​បន្តទៀតថា​ផ្នែក​សាសនា និង​ជំនឿ​ផ្សេងៗ ត្រូវបាន លើកកម្ពស់ និង ជម្រុញ ឲ្យ​មានការ​រីកដុះដាល​ជា​បន្តបន្ទាប់ នៅ​គ្រប់​តំបន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាក់ស្តែង រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​ហើយ​ត្រូវ​ប្រជាពលរដ្ឋ ភាគច្រើន​គោរព​ប្រតិបត្តិ​។ ម្យ៉ា​ទៀត​រាជរដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​យកចិត្តទុកដាក់​នូវ​សេរីភាព​នៃ​ជំនឿ​សាសនា ក្នុងកា​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា​ដទៃទៀត​ក្នុង​លក្ខខណ្ឌ​មិន​ប៉ះពាល់​ដល់​ជំនឿ​ឬ​សាសនា​ដ៏​ទៃ​ឡើយ​។ លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង​ក៏បាន​បន្តទៀតថា​សេរីភាព​ខាង​ជំនឿ​សាសនា ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង លើកកម្ពស់​យ៉ាងខ្លាំង ដើម្បី​ចូលរួម​ក្នុង​ការងារ​សង្គម ការងារ​មនុស្សធម៌ និង កិច្ចការ​ង​ផ្សេងៗ​ទៀត​មិន ថា​ព្រះពុទ្ធសាសនា , ឥស្លាម​សាសនា , គ្រី​ស្ទ​សាសនា​និង សាសនា​ដទៃទៀត​ឡើយ ។​លោក​បណ្ឌិត​បាន គូសបញ្ជាក់ថា​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សេរីភាព​ពេញទី​ខាង​ជំនឿ​សាសនា​ដែល​ខ្លួន​ពេញចិត្ត ដោយ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវបាន​បង្ខិតបង្ខំ​ឲ្យ​ជឿ​លើ​សាសនា​ណាមួយ​ឡើយ ។​ម្យ៉ាងទៀត​ក៏ត្រូវ​មានការ​អធ្យាស្រ័យ​គោរព​គ្នា​ទៅវិញទៅមក​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​វប្បធម៌​សន្តិភាព ដូច​មានប​ញ្ញ​តិ្ត​ក្នុង​គោល​លទ្ធិ​ជំនឿ និង វិស័យ​សាសនា​នីមួយៗ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោល​ជំនឿ​សាសនា​រៀងៗ​ខ្លួន ដែលជា​មាគ៌ា​នៃ​សច្ចធម៌​របស់​សាសនា ដើម្បី​ដឹកនាំ​បរិស័ទ​នៃ​សាសនា ឲ្យ​ទទួលបាន​សេចក្តីសុខ​ស្ងប់ សុភមង្គល ធ្វើ​ឲ្យ​សង្គមជាតិ មាន​សន្តិភាព សន្តិសុខ​សណ្តាប់ ធ្នាប់​សង្គម​ល្អ ធ្វើ​ឲ្យ​ប្រទេស​បាន​អភិវឌ្ឍន៍ រីកចម្រើន ជឿនលឿន​ដូច​បណ្តា​ប្រទេស​នានា​លើ​សកលលោក​ព្រមទាំង​បានធ្វើ​ការគាំទ្រ នូវ​រាល់​សកម្មភាព​របស់​គ្រី​ស្ទ​បរិស័ទ​ដែល​បានលើកឡើង​ផងដែរ​។​