កម្ពុជា​.​ថៃ ស្រុក​អន្លង់វែង​និង​ស្រុក​ភូ​សុ​ី​ង​ទ្រៀម​ប្រកួត​កីឡា​ប្រណាំង​កង់​ជាខ​ណះ កីឡា​មិត្តភាព​នៅ​ច្រក​(​ជាំ​សា​ងុ​ាំ​)

0


​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ កម្ពុជា​.​ថៃ បាន​ទៅ​ចូលរួម​ប្រជុំ​នៅ​សាលាស្រុក​ភូ​សុ​ី​ង ខេត្ត​សុ​ី​សាកេ​ត​ប្រទេស​ថៃ​ក្រោម​អធិបតីភាព លោក​ហោ​ជិន វ​រះ​យុទ្ធ អភិបាល​នៃ​គ​ណះ​អភិបាលស្រុក​អន្លង់វែង​និង​លោក​បុ​ើ​យ រឿន ប្រធាន​ក្រុម​ព្រឹក្សា​ស្រុក​អន្លង់វែង​និង​មន្ត្រីរាជការ​ទូទាំង​ស្រុក ព្រមទាំង កងកម្លាំង​ប្រដាប់​ទាំងបី​ប្រភេទ ចំនួន​១៨​នាក់ ដើម្បី​ប្រកួត​កីឡា​ជាខ​ណះ​មិត្តភាព រវាង​យុវជន​កម្ពុជា​និង​យុវជន​ថៃ ខ្លឹមសារ​រៀបចំ​ផែនការ​ប្រណាំង​កង់​អាស៊ាន​កម្ពុជា​-​ថៃ ដែល​ប្រព្រឹត្ត​នា​ថ្ងៃទី​២១ ខែ​២ ឆ្នាំ​២០១៦ ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​សា​ងុ​ាំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ រីឯ​ភាគី​ថៃ​ចំនួន​២៨​នាក់ ដឹកនាំ​ដោយ​លោក​សំ​គាត សុ​ី​ខាវ អភិបាលស្រុក​ភូ​សុ​ី​ង ដែលមាន​ចំ​ង៉ា​យ​៣៦​គីឡូម៉ែត្រ ពី​ផ្សារ​មឿង​ម៉ៃ ច្រក​អន្តរជាតិ​ជាំ​សា​ងុ​ាំ មកដល់​ទីរួមស្រុក​អន្លង់វែង ហើយ​ឡើងទៅ​ច្រក​អន្តរជាតិ​ជាំ​សា​ងុ​ាំ​វិញ​។​នៅក្នុង​ឱកាស​នោះ ដែល​លោក​ហោ​ជិន វិ​រះ​យុទ្ធ អភិបាលស្រុក បាន​សូម​ឲ្យ​លោក​អភិបាលស្រុក​ភូ​សុ​ី​ង​ប្រទេស​ថៃ ជួយ​ជា​អាវ​យើ​ត សម្រាប់​កីឡាករ​កម្ពុជា​នឹង​ជួយ​ណែនាំ​ពី​ការ ប្រណាំង​កង់​នោះ​ផង ពីព្រោះ​កីឡាករ​កម្ពុជា​នៅក្នុង​ស្រុក​អន្លង់វែង មិន​ដែរ​ប្រណាំង​កង់​នោះទេ​។​នាឱកាស​នោះ លោក​សំ​គាត សុ​ី​ខាវ អភិបាលស្រុក​ភូ​សុ​ី​ង ក៏​សូម​ឲ្យ​កម្ពុជា​យើង ជួយ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​ក្រញូង​និង​ការជួញដូរ​គ្រឿងញៀន និយាយ​ឲ្យ​ចំ​គឺ​បទល្មើស​គ្រប់​ប្រភេទ ខាង​ថៃ​ក៏​ជួយ​ទប់ស្កាត់​ដូចគ្នា​ទាំងសងខាង មិន​ថា តែ​កម្ពុជា​នោះទេ នៅពេល​បញ្ចប់​កម្ពុជា​នឹង​ថៃ បាន​ហូបបាយ​សាមគ្គី​ជាមួយគ្នា​ទៀតផង​៕IMG_0743 IMG_0742 IMG_0734