អាវុធហត្ថ​បាន​បញ្ជូន​ជន​រំលោភ​លើ​សេចក្ដី​ទុក្ខ​ចិត្ត​ម្នាក់​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​

0

​ខេត្តបន្ទាយមានជ័យ​  ​យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ មាស ចិន្តា ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅក្នុង​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានធ្វើ​ការប្តឹង​ចោទប្រកាន់​ទៅលើ​ឈ្មោះ​ញឹម​សុវណ្ណ​រិទ្ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ពីបទ​រំលោភ​លើ​សេចក្ដី​ទុក្ខ​ចិត្ត​ជាមួយ​ដៃគូរ​ស្នេហា​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​បើតាម​សំដី​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​នៅ​ឆ្នាំ​២០១៣ ឈ្មោះ ញឹម សុវណ្ណ​រិទ្ធី​មាន​ទំនាក់ទំនង​សេ្ន​ហា​ជាមួយនិង​ខ្លួន​ហើយក៏​បានរៀបចំ​សែនព្រេន​ទៅតាម​ប្រពៃណី​ខ្មែរ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​។ ក្រោយមកទៀត​ដោយសារ​ស្រឡាញ់​ប្តី​ពេក​ជនរងគ្រោះ​បាន​ចងការ​លុយ​គេ​ទៅ​ទិញ​រថយន្ត​ដឹកទំនិញ​បាន​មួយគ្រឿង​ដើម្បី ប្រកបមុខរបរ​រក​សី​ុ ចាប់ពីពេលនោះ​មក​ឈ្មោះ ញឹម សុវណ្ណ​រិទ្ធី មិនដែល​ចូល​ផ្ទះ​ទេ​។​ជនរងគ្រោះ​បានបញ្ជាក់​ទៀតថា​ថ្ងៃមួយ​ប្តី​ខ្លួន​បាន​ចូល​ផ្ទះ​ដោយ​ឈប់​ជឿ​ទុក្ខ​ចិត្ត​លើ​ប្តី​កំហូច​ប្រពន្ធ​ក៏បាន​ទាម​ទាយក​ឯកសា​រ​និង​រថយន្ត​មក​គ្រប់គ្រង​ខ្លួនឯង​វិញ​ម្តង​ព្រោះ​សំអាងថា​រថយន្ត​នេះ​ខ្លួន​បាន​ចងការ​ប្រាក់​គេ​មក​ទិញ​តែ​ប្តី​កំហូច​នេះ​មិន​ព្រម​ឲ្យ​បានធ្វើការ​អះអាងថា រថយន្ត​នេះ​ដាក់ឈ្មោះ​ខ្លួន​។​ប្រពន្ធ​បានបញ្ជាក់​ទៀតថា​មើលទៅ​ប្តី​កំហូច​ចង់​បោកប្រាស់​ខ្លួន​យក​រថយន្ត​ទៅ​លក់​យកលុយ​ចាយ​ម្នាក់ឯង​ក៏បានរ​ត់ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​អាវុធហត្ថ​តែម្តង​។​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ​បញ្ជាក់ទៀតថា​លុះ​នៅវេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ នេះ​កំលាំង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក​វរ​:​សេនីយ៍​ត្រី ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៍​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។​បើតាម​ចំលើយសារភាព​របស់​ឈ្មោះ​ញឹម សុវណ្ណ​រិទ្ធី បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​ខុស​ដូច​ការចោទប្រកាន់​រប​ស់​ឈ្មោះ មាស ចិន្តា ពិតប្រាកដ​មែន​។​ដោយបាន​ចំលើយសារភាព​ពី​ជនសង្ស័យ​រួចមក​អាវុធហត្ថ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​ដោយ​:​ឃិន គ​ន្ធា​

photo_2016-01-22_21-01-46 photo_2016-01-22_21-01-42 photo_2016-01-22_21-01-40