លោកជំទាវម៉ែនសំអនៈព្រះពុទ្ធសាសនានិងសាសនានានាបានរស់រានមានជីវិតឡើងវិញចាប់ពីថ្ងៃ៧មករា១៩៧៩

0

ខេត្តស្វាយរៀងៈនៅប្រទេសកម្ពុជាព្រះពុទ្ធសាសនានិងសាសនានានាបានរស់រានមានជីវិតឡើងវិញចាប់ពីថ្ងៃ៧មករា១៩៧៩ក្រោយពីវិនាសបាត់បង់ទាំងស្រុងកាលពីសម័យកម្ពុជាប្រជាធិតេយ្យប៉ុលពត។ហើយវិស័យព្រពុទ្ធសាសនានេះក៏កំពុងរីកចំរើនយ៉ាងខ្លាំងនិងទទួលបានការគោរពប្រតិបត្តិពីប្រជាពលរដ្ឋដោយភាគច្រើនលើសលប់។photo_2016-01-23_14-57-10នេះជាប្រសាសន៏របស់លោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រិទ្ធសភានិងអធិការកិច្ចថ្លែងក្នុងពិធីស្រង់ព្រះសុគន្ធវារីប្រគេនព្រះធម្មធរគណខេត្ត ជុំចន្ថា ដែលព្រះមហាក្សត្របានប្រោសប្រទានគោរមងារជាព្រះវិមិត្តសត្ថា ព្រះរាជាគណះថ្នាក់កិត្តិយសនៅព្រឹលថ្ងៃទី២៣ខែមករាឆ្នាំ២០១៦ស្ថិតនៅវត្តព្រៃគគីរដួចក្នុងឃុំគគីរស្រុកចន្ទ្រាដែលមានព្រះសង្ឃនិមន្តចូលរួមជាង៤០០អង្ឃនិងពុទ្ធប្រសិទ័យាយជីតាជីប្រជាពលរដ្ឋជាង២ពាន់នាក់ផងដែរ។photo_2016-01-23_14-56-59លោកជំទាវម៉ែនសំអនក៏បានមានប្រសាសន៏ទៀតថារាជរដ្ឋភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីតឺងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខាងជំនឿនិងការគោរពពុទ្ធសាសនានិងសាសនាដទៃទៀតដោយគ្មានការរើសអើងនិងយល់ថាទំនាក់ទំនងរវាងជំនឿសាសនានិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិតជាមិនអាចកាត់ផ្ដាច់បានឡើយហើយប្រជាជនកម្ពុជាចាត់ទុកវិស័យព្រះពុទ្ធសាសនាគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិដែលមានចែងក្នុងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាថាព្រះពុទ្ធសាសនាជាសាសនារបស់photo_2016-01-23_14-56-52រដ្ឋ។លោកជំទាវម៉ែនសំអនបានបន្តទៀតថាដោយឡែកនៅខេត្តស្វាយរៀងយើងនេះមានការរីកចំរើនគួរអោយកោតសំគាល់សមិទ្ធផលផ្នែកព្រះពុទ្ធចក្រនិងអាណាចក្រហើយបានគ្រាំទ្រទៅវិញទៅមកមិនអាចកាត់ផ្ដាច់បានឡើយទន្ទឹមនិងការរីកចំរើននេះក៏យើងមានចំនុចមួយចំនួនត្រូវកែសម្រួលអោយបានស្របថែមទៀតឆ្លើយតបនិងស្ថានភាពសង្គមកម្ពូជាបច្ចប្បន្នដូចជាការពង្រឹងសាមគ្គីភាពផ្ទៃក្នុងតាមទីអារាមនិមួយៗហើយតាមរយះតួនាទីរបស់ព្រះសង្ឃដែលជាស្រែបុណ្យដ៏ប្រពៃថ្លៃថ្លាក្នុងជំនឿយ៉ាងមុតមាំរបស់ពុទ្ធសាសនិកជននិងសូមជួយទេសនាអប់រំបងប្អូនប្រជាពលរដ្ឋយើងមានសម្មាធិដ្ឋប្រព្រិត្តតែអំពើរល្អកុំធ្វើអ្វីគោរពបំពានច្បាប់ឬការធ្វើអំពើរហឹង្សាផ្សេងៗដូចជាការធ្វើបាតុកម្មនិងកុបកម្មប្រឆាំងនិងរោងចក្រនាំអោយបាត់បង់ការងារធ្វើបាត់បង់ប្រាក់ខែធ្វើអោយជីវភាពគ្រួសារធ្លាក់ចូលក្នុងភាពក្រីក្រអប់រំអោយប្រជាជនចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៏អោយបានល្អដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងៗជាយថហេតុ។photo_2016-01-23_14-56-57

លោកជំទាវម៉ែនសំអនក៏បានរំលឹកអំពីប្រពៃណីស្រោចសុគន្ធវារីកើតមានតាំងពីសម័យពុទ្ធកាលមកម្លេះហើយមរតកវប្បធម៏នេះបានសាយភាយផ្សព្វផ្សាយចូលដល់បណ្ដាប្រទេសជាច្រើនជុំវិញមហាសាគរប៉ាស៊ីហ្វិកនិងមួយចំណែកធំទៀតនៃពីភពលោក។ក្នុងឪកាសនោះដែរលោកជំទាវក៏បានចែកអំណោយនិងប្រគេនដល់ព្រះសង្ឃចំនួន៤៥០អង្គក្នុងមួយអង្គទទួលបានជីវរមួយលៀងនិងប្រច័យ២ម៉ីនរៀលរីឯក្រុមប្រឹក្សាក្រុងបាវិតនិងស្រុកចន្ទ្រាឃុំសង្កាត់ ទាំង៤ក្រុងស្រុកសរុបទាំងអស់៩៤នាក់ក្នុងម្នាក់ទទួលបានសារុងមួយថវិការ២ម៉ីនរៀលចំណែកកងកំលាំង៣អង្គភាពចំនួន៧០នាក់ក្នុងម្នាក់ទទួលបាន២ម៉ីនរៀលលោកគ្រូអ្នកគ្រូ៧០នាក់ក្នុងមួយនាក់ទទួលបានសារុងមួយថវិការ១ម៉ីនរៀលសិស្សានុសិ្ស១០០នាក់ក្នុងមួយនាក់ទទួលបានសៀវភៅ២ក្បាលប៉ិច២ដើមថវិការ៥ពាន់រៀលយាយជីតាជី៣០០នាក់ក្នងម្នាក់ទទួលបានខោអាវមួយកំផ្លេរនិងថវិការ១ម៉ីនរៀលនិងប្រជាពលរដ្ឋ២៥០០នាក់ក្នុងម្នាក់ៗទទួលបានសារុងមួយថវិការ១ម៉ីនរៀលផងដែរ។