​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន នាំយក​អំណោយ​ចែកជូន​គ្រួសារ​ជនពិការ អតីតយុទ្ធជន​

0


​ខេត្តកំពង់ធំៈ​នៅ​ព្រឹក​ថ្ងៃ​សៅ​រ៏​ទី​២៣​ខែ មករា ឆ្នាំ​២០១៦ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម សុ៑ន​មេបញ្ជាការ​តំបន់ ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ​និង​លោក គៀង សេង​គី មេឃុំ​ត្បូង​ក្រពើ ព្រមទាំង​មន្ត្រី​ក្រោម​ឳ​វាទ បាន​នាំយក​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​ចែកជូន​គ្រួសារ​ជនពិការ អតីតយុទ្ធជន​ដែល​បាន​ពិការ​សម័យ​សង្គ្រាម ។​q12
​ពិធី​ចែក​អំណោយ​នេះ ត្រូវបាន​ចែកជូន​គ្រួសារ​លោក អ៊ូ ម៉ន អាយុ​៤៥​ឆ្នាំ រស់នៅ​ភ​មិ​បញ្ញា​ជី ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ ជា​អតីត​យុ​ទ្ឋ​ជន ដែល​បាន​ពិការ​ជើង​ខាងឆ្វេង​ត្រឹម​ជង្គង់​ដោយសារ​ជាន់មីន​ដែល​ពួក​ទាហាន​អតីត​ខ្មែរក្រហម​បាន​បង្កប់ ក្នុងពេល​ប្រ​ត្តិ​ប​ត្តិ​ការ​នៅ​តំបន់​អូរ​សាលា ច្រាំង​ក្រហម​ខាងកើត​ទី​រួម​ខេត្តកំពង់ធំ​នៅ​ឆ្នាំ​១៩៨៨​ក្នុងសម័យ​សង្គ្រាម​ផ្ទៃក្នុង ដោយ​ថ្ងៃនេះ​បានផ្តល់​អំណោយ​ជូន​រួមមាន ថវិការ​១០​ម៉ឺន​រៀល អង្ករ​៥០​គីឡូ មី​២​កេស ទឹកត្រី​២​យួរ ទឹកស៊ីអ៊ីវ​២​យួរ និង​ត្រីខ​២​យួរ​។​112
​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​មានប្រសាសន៍ថា ដើម្បី​ជាការ​ដឹងគុណ​ដល់​អតីត​យុ​ទ្ឋ​ជន​យើង​ដែល​បានធ្វើ​ពលី​កម្ម​ដើម្បី​បុព្វហេតុ​ជាតិ​និង​មាតុភូមិ​រួមចំណែក​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សន្តិភាព​រហូតមក​ដល់​ថ្ងៃនេះ គឺជា​កា​ខិតខំ​ប្រឹងប្រែង របស់​អតីតយុទ្ធជន​ដែល​បាន​ពុះពារ គ្រប់​សកម្មភាព​ក្នុង​ដណ្តើម​ជោគ ជ័យ​ជូន​ប្រទេសជាតិ ទើប​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ជម្រុញ​វរៈ​សេនា​តូច ផ្នែក​សឹក​រង​គ្រប់​ស្រុក​ក្រុង ចុះជួយ​និង​យកចិត្តទុកដាក់​ដល់​អ​តី​ត​យុទ្ធជន ជនពិការ និង​គ្រួសារ​ទីទាល់ក្រ ដើម្បី​ជួយ​គ្នា​តាម​លទ្ធភាព ក្នុង​ការងារ​មនុស្សធម៌ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ក្រុមគ្រួសារ​អតីតយុទ្ធជន ប្រឹងប្រែង​តស៊ូ​ចិញ្ចឹម​បីបាច់​កូនចៅ និង​ប​ញ្ជូ​ល​ឲ្យ​ទៅ​រៀន​គ្រប់គ្នា​។​
​ដោយ ប៊ុន រដ្ឋា

13