កម្លាំង​ប៉េអឹម​ខេត្ត​បាន​ចុះ​សហការ​ជាមួយ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត នាំខ្លួន​ស្ត្រី​ម្នាក់​ដែល​បានមក​អង្គុយ​លើ​រូបសំណាក់រ​វ​ស់​លោកយាយ​ទេព

0

​ ​
សៀមរាប៖ ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ខណៈដែល​លោកយាយ​ស្នង​រូបនោះ​កំពុង​អង្គុយ​មើល​ជម្ងឺ​នៅផ្ទះ​របស់គាត់ រួច​នាំ​មកកាន់​ទីបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សួរនាំ​។​ហេតុ​ការនាំ​ខ្លួន​លោកយាយ​ដែលជា​អ្នក​ស្នង​រូប​យាយ​ទេព​នោះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៤​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៦ ស្ថិតនៅ​ខាងក្រោយ​កា​ហ្ក្រា​ស សាំង​ស​សូគីម៉ិច ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដឹកនាំ​កម្លាំង​ដោយ​លោក​វរ​សេនី​ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​កងរាជអាវុធហត្ថ​ខេត្ត​។​20160123_140302
​តាម​សម្តី​លោក​វរសេនីយឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់ថា ស្ត្រី​ម្នាក់​ដែលថា ជា​អ្នក​ស្នង​រូបលោក​យាយ​ទេព​នេះ​មានឈ្មោះ ឡាញ់ ស្រស់ ភេទ​ប្រុស (​ធ្វើ​ស្រី​)​អាយុ​៣៥​ឆ្នាំ មុខរបរ​គ្រូ​ទស្ស​ទាយ​(​មើល​ជម្ងឺ​)​រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ដែល​បាន​ចូល​រូប​តាំងពី​គាត់​មាន​អាយុ​៧​ឆ្នាំ​មកដល់​បច្ចុប្បន្ននេះ​។​លោក​បន្តថា ក្រោយពី​ធ្វើការ​នាំខ្លួន​យក​សួរនាំ​នេះ យោងតាម​ការបញ្ជា​ររ​ប​ស់លោក បណ្ឌិត ឃឹម ប៊ុ​ម​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានឱ្យ​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ដើម្បីឱ្យ​គាត់​នែ​នាំ​គាត់​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្ម​នេះ​តទៅទៀត​។​លោក​បានបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​រួចមក កម្លាំង​ជំនាញ​បាន​នាំខ្លួន បុរស (​ធ្វើ​ស្រី ចូល​ស្នង​រូបលោក​យាយ​ទេព ដែល​មក​អង្គុយ​នៅលើ​សំណាក់​លោកយាយ​ទេព​កាលពីពេល​កន្ក​លង​មក​ថ្មីៗ​នេះ ដើម្បី​យក​គាត់​ឱ្យទៅ​សុំទោស​នៅមុខ​រូបសំណាក់​លោកយាយ​ទេព​វិញ​នៅមុខ​សាធារណៈ​។​20160123_135600ព្រោះ​រូបគាត់​បាន​និយាយប្រាប់​នៅមុខ​សមត្ថកិច្ច​ថា គាត់​មិន​ចង់ទៅ​អង្គុយ​លើ​រូបសំណាក់​លោកយាយ​ទេព​នោះទេ ដោយសារ​លោកយាយ បាន​ចូល​សណ្ឋិត​មកលើ​រូបគាត់ ទើប​គាត់​ចេញពីផ្ទះ​ទៅ​កន្លែង​សំណាក់​លោកយាយ ហើយ​អង្គុយ​នៅ​ពីមុខ​សំណាក់​នោះ ដើម្បីឱ្យ​ភ្ញៀវ ឬ​កូន​ដែល​មិនបាន​ស្គាល់​គាត់ ឱ្យគេ​ស្គាល់​និង​ជឿ ថា គាត់​ពិតជា​ចូល​រូបលោក​យាយ​ទេព ពិតៗ​មែន​។​​គួរបញ្ជាក់​ផងដែរ កន្លងមក​នៅមុខ​សំណាក់​លោកយាយ​ទេព បុរស​ម្នាក់នេះ តែងខ្លួន​ជា​ស្ត្រី​តាំងខ្លួន​ជា​ឯង​អ្នក​ស្នង​រូប​បាន​ទៅ​អង្គុយ​នៅលើ​សំណាក់​លោកយាយ​ទេព ជា​ញឹកញាប់ ចាប់ពី​វេលា​ម៉ោង​៨​ទៅ​៩​យប់ តែ​មិន​ចាំ​ថ្ងៃ ខែ​៕​ដោយ ច័ន្ទ រស្មី​20160123_140044 20160123_135604