​ ​លទ្ធផល​បឋម​នៃ​ការចុះ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​៥​ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ​យប់​មុ​ិ​ញ​

0

ភ្នំពេញៈ មាន​មនុស្ស​ចំនួន​៨​នាក់​រថយន្ត​៤​គ្រឿង និង​ម៉ូតូ​៤​គ្រឿង​ដែល​សមត្ថកិច្ច​កំពុង​ត្រៀម​បញ្ជូនទៅ​តុលាការ​នាពេល​ឆាប់ៗ​នេះ រាជធានី​ភ្នំពេញៈ មន្ត្រី​ម​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ចាប់ពី​ម៉ោង​១១​យប់​ថ្ងៃទី​២៣​មករា តទៅ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បានធ្វើការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​សារធាតុ​ញៀន !​វិធានការ​នេះ​ចាប់ផ្តើម​ធ្វើ​ព្រម​គ្នា​ទូទាំង​រាជធានី​តែម្តង​!​មន្ត្រី​ដដែល​បាន​បន្តថា ដោយ​កំណត់​សារធាតុ​ស្រវឹង​ចាប់ពី​០,៤០ មី​លី​លីត្រ ក្នុង​១​លីត្រ​ខ្យល់​ឡើងទៅ ឬ​អាច​និយាយបានថា អ្នក​ពិសារ​ស្រា​ប៊ៀ​រ​ប្រមាណ​ចាប់ពី​៤​កំប៉ុង​សម្រាប់​ទឹកស និង​៣​កំប៉ុង​សម្រាប់​ទឹកខ្មៅ ឡើងទៅ​ត្រូវ​មានទោស​តែម្តង ។ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ​ដល់​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ថែម​ទៀតផង​។​
លទ្ធផល​បឋម​នៃ​ការចុះ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​៥ ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ​យប់​មុ​ិ​ញ​នេះ បើតាម​ការអះអាង​ពី​មន្ត្រីនគរបាល​ចរាចរ​រាជធានី​ភ្នំពេញ​បានអោយដឹងថា មនុស្ស​ដែលមាន​កំរិត​ជាប់ទោស​ល​លើសពី​០,៤០ មី​លី​លីត្រ ក្នុង​១​លីត្រ​ខ្យល់​(​តាមរយៈ​ម៉ា​សុ​ី​ន​វាស់​ជាតិ​អាល់កុល​)​ឡើងទៅ​មាន​ចំនួន​៨​នាក់ ក្នុងនោះ​មាន​រថយន្ត​៤​គ្រឿង និង​ម៉ូតូ​៤​គ្រឿង​ដែល​សមត្ថកិច្ច​កំពុង​ត្រៀម​បញ្ជូនទៅ​តុលាការ​នាពេល​ឆាប់ៗ​នេះ ៕photo_2016-01-24_15-57-20 photo_2016-01-24_15-57-17 photo_2016-01-24_15-57-22