ល្បែង​គ្រប់​ប្រភេទ​ទាំង​កន្ទុយលេខ​(​ឆ្នោត​)​ធំ​ប្រមូលផ្តុំ​យ៉ាង​សប្បាយ​ក្រោម​យីហោ​”​ឌុយ​មិច​៥០”

0

រាជធានី​ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​២៣ មករា ២០១៦ ក្រុមអ្នកវិភាគ​មួយចំនួន​បាន​លើកយក​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​មក​ពិភាក្សាគ្នា​លេងសើច​រក​ចំណុចរួម​ដែលមាន​សកម្មភាព​ចោរលួច​ឆក់​ប្លន់​បាញ់​កាប់សម្លាប់​ដែលជា​ប្រធានបទ​កំពុងតែ​ចង់​ឡើង​កំដៅ​សារជាថ្មី​ម្តងទៀត​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​និង​តាម​ខេត្ត​ផ្សេងៗ​ហើយ​ចំណុច​សំខាន់​នោះ​គឺ​ល្បែង​សុ​ី​សង​ដែលជា​ទម្លាប់​របស់​ប្រជាពលរដ្ឋ​តែងតែ​ផ្សងសំណាង​ម្តង​ម៉ា​កាល​យូរ​រាល់​តែ​ថ្ងៃនោះ​គឺ​កន្ទុយលេខ​(​ឆ្នោត​យួន​) នៅក្រោម​ផ្លាក​ហាង ឌុយ​មិច​៥០ ផ្លូវ​១៤០ កែង​ផ្លូវ​១០៩ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា តែ​គ្មាន​ការ​អើពើ​ពី​សំណាក់​នរគ​បាល​និង​អាជ្ញាធរ​មូល​ពី​ថ្នាក់ក្រោម​ឡើងទៅ​(​ប្រហែលជា​សុំ​ការសម្រេច​ពី​ថ្នាក់​កំពូល​ហើយ​មើលទៅ​ទើប​អាច​បំបែក​ខ្នង​នៅ​ពីក្រោយ​បាន​មើលទៅ​)​។​

​យោងតាម​ប្រជាពលរដ្ឋ​ម្នាក់​បានខ​ល​ទូរស័ព្ទ​រាយការណ៍​ជូនទៅ​នរគ​បាល​ប៉ុ​ស្ត៏​ម្តង​ជា​២​ដង​ហើយ​ថា​កូន​និង​ក្មួយ​គាត់​បាន​ចូលទៅ​លេខ​ល្បែង​ខ្លា​ឃ្លោក​ខាងក្រោយ​ភោជនីយដ្ឋាន​ថ្មដា​តែ​ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ​ហើយ​បានឃើញ​មន្ត្រី​នរគ​បាល​ចុះទៅ​ប្រាប់​និង​ណែនាំ​អប់រំ​ដល់ទី​តាំង​កន្លែង​លេង​២​ទៅ​៣​ដង​ដែរ​តែ​ក្រុម​អ្នកបើក​កន្លែង​ទាំងនោះ​ហាក់​ដី​ច​ជា​មិន​ខ្លាចរអា​ទៅ​និង​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព​សោះឡើយ​។​ផ្ទុយ​ពី​សេចក្តី​អំពាវ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​និង​អនុវត្តន៍​ច្បាប់​ដើម្បី​រក្សាសុខ​សន្តិភាព​ផលប្រយោជន៍​សង្គមជាតិ​យើង​។​

​ប្រជាពលរដ្ឋ​និង​ឪពុកម្តាយ​សិស្សានុសិស្ស​សង្ឃឹម​យ៉ាង​ជឿរ​ជាក់​ថា​អាជ្ញាធរ​និង​អនុវត្តន៍​គោល​ការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ដើម្បី​បំរើ​ជូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​ដែល​បាន​គ្រាំទ្រ​មកលើ​រាជរដ្ឋាភិបាល​សព្វថ្ងៃ​បន្ត​ទៅមុខទៀត​ផងដែរ​៕​