យុវជន​ដ៏​សកម្ម​ក្នុង​ការតវ៉ា​ប្រឆាំងនឹង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង នៃ​ប្រទេស​ឡាវត្រូវបានឃាត់ខ្លួន

0

សេចក្តីរាយការណ៍  នា​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ វេលា​ប៉ុន្មាន​នាទី​មុននេះ យុវជន​ពីរ​នាក់​បងប្អូន​ឈ្មោះ Chum Hout Chum Hour ដែលជា​យុវជន​ដ៏​សកម្ម​ក្នុង​ការតវ៉ា​ប្រឆាំងនឹង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង នៃ​ប្រទេស​ឡាវ ត្រូវបាន​អជ្ញាធរ​ឡាវ​ឃាត់ខ្លួន​ហើយ ខណៈពេល​ពួកគាត់​បាន​ជិះ​ម៉ូតូ​ឆ្លង​ចូលទៅ​កាន់​ទឹកដី​ឡាវ ដើម្បី​សង្កេតមើល​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ​។​

​ដំណឹង​នេះ​ខ្ញុំ​ទទួលបាន​ពី​សាមីខ្លួន​ផ្ទាល់​ខណៈពេល​អជ្ញាធរ​ឡាវ​កំពុង​ឃាត់ខ្លួន​ពួកគាត់ ហើយក៏​ទុកដូចជា​ការប្រកាស​ជូន​ដំណឹង​ទៅដល់​សាធារណៈជន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ក៏ដូចជា​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា​-​ឡាវ​) បាន​ជ្រាប ដើម្បី​ធ្វើការ​អង្កេត និង​តាមដាន​ឱ្យបាន​ហ្មត់ចត់​ផងដែរ​។​photo_2016-01-24_18-36-07 photo_2016-01-24_18-36-05