( ព័ត៌មានវីដេអូ ) ​ ​ប្ដូរ​ពី​ខ្ទម​ប្រក់​ប្លា​ស្ទិ​ក មក​ផ្ទះ​ប្រក់​ស័ង្កសី​១​ខ្នង ជូន​ទុ​រ​គត់​ជន​នៅ​សង្កាត់​ភ្នៀ​ត​

0

បន្ទាយមានជ័យ​:ខ្ទម​ប្រក់​ផ្លា​ស្ទិ​ក នៅ​លើដី​ចំណីផ្លូវ​របស់​ទុ​រ​គត់​ជន រស់នៅ​ក្នុងភូមិ កំព្រីង សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាន​ក្រុមការងារ​ចុះជួយ​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក លី​សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ សាងសង់​ផ្ទះ​ប្រក់​ស័ង្កសី ទំហំ ៣​ម៉ែត្រ គុណ​និង​៥​ម៉ែត្រ សម្រាប់​រស់នៅក្នុង​ជីវិតចុងក្រោយ​។​
ទុ​រ​គត់​ជន​មានឈ្មោះ សុខ ម៉ាប់ ភេទ​ប្រុស អាយុ​៥៦ ឆ្នាំ សុំ​ដី​គេ​រស់នៅក្នុង​ចំណីផ្លូវ មិនមាន​ប្រពន្ធ​កូន រស់នៅ​ចិញ្ចឹមសត្វ​មាន់​ទា និង​ដើរ​ស៊ីឈ្នួល បាញ់ថ្នាំ​ស្រូវ ឬ​ដំណាំ និង​ឃ្វៀល​ទា​។​
ដោយ​មើលឃើញ​ការខ្វះខាត និង​សំណូមពរ​អោយមាន​ការរស់នៅ​សមរម្យ ក្នុង​ជីវិតចុងក្រោយ​របស់​ទុ​រ​គត់​ជននេះ លោក លី​សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​សិរីសោភ័ណ និង​ក្រុមការងារ​ចុះជួយ​ក្រុង​នេះ បាន​សាង​សង់ផ្ទះ​ថ្មី​មួយ​ខ្នង ប្រក់​ស័ង្កសី ទំហំ ៣​ម៉ែត្រ គុណ​និង​៥​ម៉ែត្រ ប្រគល់ជូន និង​នាំយក​ថវិការ​ផ្ទាល់ខ្លួន មួយចំនួន​ជូន​ដល់​ទុ​រ​គត់​ជននេះ​ផងដែរ​។​
លោក លី សារី មានប្រសាសន៍ថា​: រាជ​រដ្ឋបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​សម្ដេច តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​មិន​បណ្ដាលអោយ ជនណាម្នាក់​រស់​ដោយ​ទុ​រ​គត់​ភាព​នោះឡើយ ក្រុមការងារ​ចុះជួយ​តែ ផ្ដល់ជូន​ជា​សំភា​រះ និង​ថវិការ​ចែករំលែក ដើម្បី​លើក​កំពស់​ជីវភាព រស់នៅ​ដោយ​សមរម្យ ដូច​ថ្ងៃនេះ បាន​ប្ដូរ​ពី​ខ្ទម​ប្រក់​ប្លា​ស្ទិ​ក មក​ផ្ទះ​ប្រក់​ស័ង្កសី​១​ខ្នង ជូន​ទុ​រ​គត់​ជន​នៅ​សង្កាត់​ភ្នៀ​ត ៕​ដោយ​:​ឃិន គ​ន្ធា​

photo_2016-01-24_18-36-12 photo_2016-01-24_18-36-20 photo_2016-01-24_18-36-18 photo_2016-01-24_18-36-15 photo_2016-01-24_18-36-12