​ ​នាយ​នាយទាហាន​ចំនួន​៤​នាក់​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ ក្នុងនោះ​មាន​សាច់ញាតិ​យាយ​ភូ​ម្នាក់​ផង​

0

ភ្នំពេញៈ ​ដោយ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​ជាក់លាក់​នោះ នាយទាហាន​ចំនួន​៤​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​ដាច់​ញាតិ​លោកជំទាវ​ឧកញ៉ា ជឹ​ង សុភាព ហៅ​យាយ​ភូ ភរិយា​របស់​ឯកឧត្តម​ឧកញ៉ា ឡាវ ម៉េង​ឃី​ន សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង ដែលមាន​ងារ​ជា​ឧកញ៉ា និង​មាន​តួនាទី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ សម្រេច​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ តាម​សំណើ​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដោយ​អនុក្រឹត្យ​លេខ​១៦៥៦​អនក្រ​.​ត​ត និង​លេខ​១៦៥៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៤ ។​

​នាយទាហាន​ទាំង​៤​នាក់​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​សម្រេច​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​នោះ រួមមាន ៖១-​វរសេនីយឯក សូរ្យ សិទ្ធី អត្តលេខ​០០២០៩២ នាយទាហាន​រង់ចាំ​ការងារ​ទីចាត់ការ​បុគ្គលិក​២-​វរសេនីយ៍ឯក ដា​ញ់ ស្វី​ង អត្តលេខ​០០០៣៤៥ នាយទាហាន​រង់ចាំ​ការងារ​ទីចាត់ការ​បុគ្គលិក​៣-​វរសេនីយ៍ឯក អ៊ូ ស៊ី​យ៉ុ​ន អត្តលេខ​០០០២៦៦ នាយទាហាន​រង់ចាំ​ការងារ​ទីចាត់ការ​បុគ្គលិក​៤-​វរសេនីយ៍ឯក ជឹ​ង ធាន​សេង អត្តលេខ​០១១៦០៩ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ។​

​សូមបញ្ជាក់​ជូន​ថា លោក ជឹ​ង ធាន​សេង អតីត​ជា​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០១១៦០៩ មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) និង​មាន​តួនាទី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ដែលជា​សាច់ញាតិ​របស់លោក​ជំទាវ​ឧកញ៉ា ជឹ​ង សុភាព ហៅ​យាយ​ភូ​នោះ គឺជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Five Sibling & N H Co., Ltd. ដែលមាន​លោកស្រី ហ៊ុន ម៉ា​ណា ជា​កូនស្រី​បង្កើត​របស់​បុរស​ខ្លាំង ជា​អភិបាល​ក្រុមហ៊ុន ត្រូវបានតែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៣/២៨៥ ចុះ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៣ ៕​ទាហាន​ចំនួន​៤​នាក់​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ ក្នុងនោះ​មាន​សាច់ញាតិ​យាយ​ភូ​ម្នាក់​ផង​
Posted by DTN7 on March 1, 2015

​ដោយ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​ជាក់លាក់​នោះ នាយទាហាន​ចំនួន​៤​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​ដាច់​ញាតិ​លោកជំទាវ​ឧកញ៉ា ជឹ​ង សុភាព ហៅ​យាយ​ភូ ភរិយា​របស់​ឯកឧត្តម​ឧកញ៉ា ឡាវ ម៉េង​ឃី​ន សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង ដែលមាន​ងារ​ជា​ឧកញ៉ា និង​មាន​តួនាទី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ សម្រេច​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ តាម​សំណើ​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដោយ​អនុក្រឹត្យ​លេខ​១៦៥៦​អនក្រ​.​ត​ត និង​លេខ​១៦៥៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៤ ។​

​នាយទាហាន​ទាំង​៤​នាក់​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​សម្រេច​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​នោះ រួមមាន ៖១-​វរសេនីយឯក សូរ្យ សិទ្ធី អត្តលេខ​០០២០៩២ នាយទាហាន​រង់ចាំ​ការងារ​ទីចាត់ការ​បុគ្គលិក​២-​វរសេនីយ៍ឯក ដា​ញ់ ស្វី​ង អត្តលេខ​០០០៣៤៥ នាយទាហាន​រង់ចាំ​ការងារ​ទីចាត់ការ​បុគ្គលិក​៣-​វរសេនីយ៍ឯក អ៊ូ ស៊ី​យ៉ុ​ន អត្តលេខ​០០០២៦៦ នាយទាហាន​រង់ចាំ​ការងារ​ទីចាត់ការ​បុគ្គលិក​៤-​វរសេនីយ៍ឯក ជឹ​ង ធាន​សេង អត្តលេខ​០១១៦០៩ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ។​

​សូមបញ្ជាក់​ជូន​ថា លោក ជឹ​ង ធាន​សេង អតីត​ជា​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០១១៦០៩ មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) និង​មាន​តួនាទី​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ដែលជា​សាច់ញាតិ​របស់លោក​ជំទាវ​ឧកញ៉ា ជឹ​ង សុភាព ហៅ​យាយ​ភូ​នោះ គឺជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Five Sibling & N H Co., Ltd. ដែលមាន​លោកស្រី ហ៊ុន ម៉ា​ណា ជា​កូនស្រី​បង្កើត​របស់​បុរស​ខ្លាំង ជា​អភិបាល​ក្រុមហ៊ុន ត្រូវបានតែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៣/២៨៥ ចុះ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៣ ៕