Rio Ferdinand សម្រេចចិត្ត​ចាកចេញ​ពី Manchester United

0

​ខ្សែការពារ Rio Ferdinand បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប​បិសាច​ក្រហម Manchester United នៅ​រដូវក្តៅ​នេះ​បន្ទាប់ពី​ក្លិប​មិន​ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​គាត់ ។​ ខ្សែការពារ​ដែល​បាន​ចូល​លេង​ឲ្យ​ក្លិប​តាំងពី​ឆ្នាំ​២០០២​រូបនេះ នឹងត្រូវ​បញ្ចប់​កិច្ចសន្យា​របស់ខ្លួន​នៅ​ទឹកដី Old Trafford នា​រដូវក្តៅ​នេះ ។​ ​

យោងតាម​គេហទំព័រ Daily Mail បានធ្វើការ​ចុះផ្សាយ​ថា នាយក​ប្រ​ត្តិ​ប​ត្តិ​របស់​ក្លិប Manchester United គឺ​លោក Ed Woodward បានបញ្ជាក់​ប្រាប់​ពី​ការសម្រេចចិត្ត​របស់គេ​ប្រាប់​ដល់​កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ​បន្ទាប់ពី​ការប្រកួត​បិទ​រដូវ​កាល​ជាមួយ Southampton កាលពី​ថ្ងៃអាទិត្យ​បានបញ្ចប់ ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ សារព័ត៌មាន BBC Sport បាន​បញ្ជាក់ថា Ferdinand មាន​គម្រោង​លេង​បន្តទៀត​ប៉ុន្តែ​ពេលនេះ​គេ​មិនដឹងថា​តើ​គាត់​នឹង​ផ្លាស់​ទៅលេង​ក្លិប​ណា​នោះទេ ៕11