ពិធី​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​សមិទ្ធផល​នានា នៅ​វត្ត​ពុទ្ធា​រាម​គុជ​ស្សា​មាន​ឬ​ទ្ធិ ហៅ​វត្ត​គោក​ភ្លុក​.

0


​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៨​និង​១០​នន​ទី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ វត្ត​ពុទ្ធា រាម​គុជ​ស្សា​មាន​ឬ​ទ្ធិ ហៅ​វត្ត​គោក​ភ្លុក ត្រូវបាន​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​សមិទ្ធផល​នានា ក្រោម​អធិបតីភាព​លោក ស ថា​វី អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​.​លោក​យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​មន្ត្រីរាជការ​នៅក្នុង​ខេត្ត ប្រជាពលរដ្ឋ​និង​កម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ជាង​៣០០​នាក់ ស្ថិតនៅ​ក្នុងភូមិ​គោក​ភ្លុក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​នៅក្នុង​ឱកាស​នោះ លោក​អ៊ុត សុ​ភ័​ក្រ អភិបាលក្រុង​សំរោង បាន​ឡើង​អាន​របាយ​ណ៍ ពី​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ពុទ្ធា​រាម​គុជ​សារ​មាន​រិ​ទ្ធិ​គោក​ភ្លុក ត្រូវបាន​កសាងឡើង​ពី​ឆ្នាំ​២០០៦ ដោយ​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់​និង​ពុទ្ធប​វិ​ស័​ទ​ចំណុះជើងវត្ត កសាងបាន​សាលា បុណ្យ​បណ្តោះអាសន្ន ១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ ហើយ​បាន​និមន្ត​ព្រះសង្ឃ​ព្រះអង្គ​ព្រះនាម ឈិន ឈាំ​ង មក​គង់​ជា​ចៅអធិការ​វត្ត​បណ្តោះអាសន្ន មិន​បានយូរ​ប៉ុន្មាន​ព្រ​អង្គ ក៏​និមន្ត​ចេញពី​វត្ត​ទៅដោយ​គ្មាន​មូលហេតុ​។​ហេតុដែល​នាំ​ឲ្យ​ហៅ​វត្ត​ពុទ្ធា​រាម​គុជ​សារ​មាន​រិ​ទ្ធិ​គោក​ភ្លុក​ដោយ ពួកគេ​មានជំនឿថា តំបន់​នេះ​មាន​រឹទ្ធិ​ពូ​កែស​ក្កិ​សិទ្ធ ទើប​ពុទ្ធប​វិ​ស័​ទ​នៅទីនេះ​នាំគ្នា​ដាក់ឈ្មោះ​វត្ត​នេះ​ជាប់​រហូតមកទល់​បច្ចុប្បន្ន​។​នៅ​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០០៩ ត ពី​ចៅអធិការ​ព្រះនាម​ឈិន ឈាំ​ង មក​ព្រះអង្គ​មួយអង្គ ទៀត​ព្រះនាម​នាក់ នឿន បានមក​គង់​ក្នុង​វត្ត​ហើយក៏​បានធ្វើ​ចលនា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ធ្វើការ​កសាង​បន្តបន្ទាប់​ដូចជា​: កុដិ ២​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី សាលា​ធម្ម​ភា​បណ្តោះអាសន្ន​១​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ស្រះ​ទឹក​១​ទំហំ​៨​គុណ​១២​ម៉ែត្រ ដងទង់​១​គូរ​។​នឹង​បាន​បើក​បង្រៀន​សាលា​ធម្ម​វិន័យ​។​នៅ​ឆ្នាំ​២០១៤ ព្រះអង្គ នាក់ នឿន បាន​ដឹកនាំ​កសាង​បន្ត​ដូច ជា​កុដិ​១​ខ្នង​ធ្វើ​អំពី​បេតុង ទំហំ​១០​គុណ​១៣​ម៉ែត្រ បន្ទុប់ទឹក​២​ខ្នង​៥​បន្ទាប់​និង​ព្រះវិហារ​មាន​ទំហំ​៩.២១​ម៉ែត្រ បាន​ចំនួន​៣៥%​នៅសល់​ចំនួន​៦៥%​ព្រះអង្គ​បាន​ចាក​សិក្ខាបទ​ទៅ​ឆ្នាំ​២០១៥​។​លោកជំទាវ ចាន់ គ​ន្ធា ស ថា​វី បាន​ដង្ហែ​អង្គ​ឋិ​ន​ទាន​វេ​ប្រគេន​ព្រះ​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា មាន​ចំនួន​ទឹកប្រាក់​សរុប​៦.៥០០​ដុល្លា និង​ចូលរួមចំណែក​បុណ្យ​ផ្សេងៗ​ទៀត​ជាច្រើន ទុក​សំរាប់​កសាង​ក្នុង វត្ត​ពុទ្ធា​រាម​គុជ​សារ​មាន​រិ​ទ្ធិ​គោក​ភ្លុក​។ បន្ទាប់មក​ព្រះ​តេជគុណ​លៀង សំអឿន បានការ​និមន្ត​ពី​ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឲ្យ​មក​គង់នៅ​ក្នុង​វត្ត​ពីថ្ងៃ​ទី​១៦ ខែ​មិនា ឆ្នាំ​២០១៥ ដើម្បី​ដឹកនាំ​កសាង​បន្ត ពី​ចៅអធិការ​មុន​ដែល​បាន​លាចាក​សិក្ខាបទ​ទៅ នៅ​ឆ្នាំ​២០១៥​កន្លងទៅ​ថ្មីៗ​នេះ​។​ព្រះអង្គ​បាន​ប្រមូល​នូវ​ថវិកា​ផ្ទាល់ខ្លួន​ខ្លះ បានមកពី​សំដែង​ព្រះ​ធ​ម៍​ខ្លះ​និង​មានការ​ជួយឧបត្ថម្ភ​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ព្រះអង្គ​បាន​ចាក់ដី​ចំនួន​៧៣៥​ឡាន​សរុប​ថវិកា​១៦.៩០៥.០០០​រៀល​គត់ បាន​កសាង​កុដិ​២​ខ្នង​ទំហំ​១៣​គុណ​១៣​ធ្វើ​អំពី​បេតុង​ក្រោម​ជញ្ជាំង​ឈើ តំបូល​ប្រក់​សុ​ី​ប្រូ កុដិ​សំរាប់​ទទួលភ្ញៀវ​ទំហំ​៥​គុណ​៩​ធ្វើ​អំពី​បេតុង​ក្រោម តំបូល​ប្រក់​ស័ង្កសី ត​តាក់​ទំហំ​៣​គុណ​៩ តំបូល​ប្រក់​ស័ង្កសី បានធ្វើ​ផ្ទះបាយ​មាន​ទំហំ​៨​គុណ​១២​។​ហើយ​ក៏មាន​រៀបចំ​ប្រព័ន្ធ​ភ្លើង​មាន​ចំនួន​១៨.៤៩៣.២៥$.​មាន​ជួយឧបត្ថម្ភ​ធំ ពី​ឧបាសិកា ពត សុ​ផាប ជួយ​កុដិ​១​ខ្នង​មាន​ទំហំ​៦​គុណ​៧ បា​សាំង​ទឹក ទូ​យោ​ទឹក​៤០០​ម៉ែត្រ ស័ង្កសី​ចំនួន​៧១​សន្លឹក សុ​ី​ម៉ុង​ដ៏​.​ឥដ្ឋ​.​ទ្សា​ច់​និង​សំភា​រះ​មួយចំនួនទៀត សរុបថ​វិកា​១២.៦៩៧$ និង​ឧបាសិកា ឈើ​ន ប្រាក់​កប ម្ចាស់​សណ្ថាគារ​ឈើ​ន ប្រាក់​កប បាន​ជួយឧបត្ថម្ភ​ធំ​បាន​ជាវ​ព្រះពុទ្ធ​បដិមា​ដែលមាន​ទំហំ​កម្ពស់​២​គុណ​១០​ម៉ែត្រ​និង​ប​ល្ល័​ង្គ​អស់​ទឹកប្រាក់​សរុប​២.៦០០$​និង​ប្រក់​រៀល​១.៣៣០.០០០៛​ទៀតផង​៕​នៅក្នុង​ឱកាស​នោះ​ដែល លោក ស ថា​វី អភិបាលខេត្ត បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ រួចមក លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​និង​សំភា​រះ ដើម្បី​ជួយ​ទៅដល់​ព្រះពុទ្ធសាសនា ដូច​មានឈ្មោះ​ខាងលើ​ស្រាប​៕IMG_0791 IMG_0789 IMG_0786