បន្ទាប់ពី​ការ​ព្រួយ​បារ​ម្ម​ណ៏​ការអភិវឌ្ឍ​ន៏​ដល់​រឿង​គ្រោះថ្នាក់​ចរាចរ​ណ៏​កន្លែង​កាយ​ដី​ចេញ​នោះ​ម្តង​

0

​កំពង់ស្ពឺ​=​ការដ្ឋាន​ជាច្រើន​កន្លែង​ត្រូវបាន​គេ​ដាក់​រនាំង​ការពារ​សុ​វត្តិភាព និង​ជា​គំនូស​បញ្ចាំង​ឲ្យ​បានដឹងថា​ទីនោះ​ជា​ការដ្ឋាន​ជួសជុល​ផ្លូវ ។​តែ​អ្វីដែល​បងប្អូន​មានការ​ព្រួយ​ជាថ្មី​នោះ​គឺ​គ្រប់កន្លែង​ត្រូវបាន​ដួលរលំ​ធ្លាក់​ចូលក្នុង​ប្រឡាយ​រណ្តៅ​ដែល​គេ​ជី​កាយ​ហើយ​មិនទាន់បាន​លុប​វិញ​នោះ ។​
​ក្រុម​អ្នកធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ បាន​និយាយ​តៗ​គ្នា​ថា ផ្លូវជាតិ​លេខ​៤​នៅតាម​ការដ្ឋាន​ជួសជុល​ពង្រីក​ផ្លូវ​មួយចំនួន​មាន​សញ្ញា​ដាក់​សម្រាប់​ឲ្យ​អ្នកធ្វើដំណើរ​បានឃើញ ដោយមាន​កញ្ចាំង​បំ​ភ្លឹ​ឲ្យ​ដឹង​ជាស​ញ្ញា តែ​ពេលនេះ​គ្រប់​គោលដៅ​កា​ដ្ឋា​ន​សញ្ញា​ទាំង​នោះបាន​ដួលរលំ​ស្ទើ​គ្រប់កន្លែង ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ជាយថាហេតុ ហើយ​ថ្មីៗ​នេះ​មាន​ក៏មាន​ករណី​គ្រោះថ្នាក់​បណ្តាលមកពី​មូលហេតុ​ខាងលើ​ដែរ ។​
​កន្លងមក​ថ្មីៗ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានប្រកាស​លុបចោល ការចំណាយ​បង់ប្រាក់​ផ្លូវជាតិ​លេខ ៤ សម្រាប់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ទាំងអស់ ។ ជាមួយគ្នា​នោះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏បាន​សម្រេច​បញ្ឈប់​មិនអោយ​យកលុយ​ទាំងស្រុង​ពី​អ្នកធ្វើដំណើរ​ចាប់ពី ម៉ោង​១២ យប់ ថ្ងៃទី​១៣ មករា ២០១៦​នេះ​តទៅ តាម​ការប្រកាស​លុបចោល ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។​
​បន្ទាប់មក​ក៏មាន​ការ​ព្រួយ​បារ​ម្ម​ណ៏​នោះ​គឺ​ក្រុម​ហ៊ុ ន​AZ បាន​ផ្អាក ឈប់​មាន​សកម្មភាព​ជួសជុល​ផ្លូវ​មុខ​ផ្ទៈ​គាត់​នៅពេលដែល​ផ្លូវ​មុខ​ផ្ទៈ​មិនទាន់​ដើរ​កើត ។ ហើយ​មកដល់ពេលនេះ​មិនទាន់​ឃើញ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បន្ត​ការ ជួសជុល​ឡើយ ដោយ​ពួកគាត់​គិតថា​មិនដឹង​ថ្ងៃ​ណា​មាន​គេ​មក​បន្ត​ការជួសជុល​នេះ​ដើម្បី​ឲ្យ​ឆាប់​បាន​ដើរ​ស្រួល​ឡើយ ។​
​ចំពោះ​អារ​ម្ម​ណ៏​លើ​ការងារ​បន្ត​ការជួសជុល​មុខ​ផ្ទៈ​គាត់​ដែល​នៅ​ជា​ប្រឡាយ​នៅឡើយ ដោយសា​តែ​ក្រុមហ៊ុន បាន​កាយ​យក​ដី​ចេញ​តែ​មិនទាន់បាន​ចាក់​បំពេញ​វិញ ដែល​នាំ​ឲ្យ​ពិបាក​ដើរ​ចេញចូល​រកស៊ី យ៉ាងខ្លាំង នោះ​ក៏​នៅមាន​
​មាន​រោងចក្រ សហគ្រាស សាលារៀន វត្ត​អារាម ជាច្រើន​នៅតាម​បណ្តោយ​ផ្លូ​ជាតិ​លេខ​៤ ក៏​កំពង់តែ​ជួប​ការលំបាក​ដូច​ការរៀបរាប់​ខាងលើ​ដែរ និង​សុំ​ណូ​ម​ពរ​ដល់​អង្គភាព​ពាក់​ព​ន្ធ័​មេត្តាជួយ​ព​ន្លឿ​ន​ការជួសជុល​បន្ត​ពី​ក្រុមហ៊ុន ដែល​ត្រូវ​រាជរដ្ឋាភិបាល​ដកហូត​មក​គ្រប់គ្រង​វិញ​ឲ្យ​បាន​លឿន​ជៀសវាង​ប៉ៈ​ពាល់​កិច្ចការ​អភិវឌ្ឍ​ន៏ រួមទាំង​ការងារ​រកស៊ី​របស់​ប្រជាពលរដ្ឋ​និង​ផ្នែក​ផ្សេងៗ​ទៀត ផង​។ តែ​ការទទូច​ហាក់​មិនបាន​ព​ន្លឿ​ន​ការងារ​ជួសជុល​ទេ​បែ​ជា​បន្ថែម​មកវិញ​ដោយ​ការ​ភ​យ័​ខ្លាច​ពី​រឿង​ការដ្ឋាន​ទាំង​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​ដោយ​មិនមាន​ការទទួលខុសត្រូវ​ឡើយ ៕     ដោយ  ​ភ្នំស្រួច 

20160115093513 20160115092103 20160115091845