អាវុធហត្ថ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​2015 និង​ទិ​ដៅ​ការងារ​ឆ្នាំ​2016

0

​កំពង់ស្ពឺ​៖​ព្រឹក​ថ្ងៃទី​28-01-2016​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ​បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​2015 និង​ទិសដៅ​ការងារ​ឆ្នាំ​2016​ក្រោម​អធិបតេយ្យភាព​លោក​ឧ​ត្ត​ម​សេនីយ​ត្រី​ជូ សារុន​មេបញ្ជាការ​ខេត្ត​ដែលមាន​ការចូលរួម​ពី​មេបញ្ជាការ​ក្រុង ស្រុក ស្នាក់ការ ប្រធាន​មន្ទីរ​គ្រប់​ជំនាញ​។​
​ក្នុង​កិច្ចប្រជុំ​នោះ​គ្រប​កងឯកភាព​ចំណុះ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ឡើយ​បញ្ចេញមតិ​ពី​សកម្មភាព​ការងារ​មាន​ចំណុចខ្លាំង ខ្សោយ និង​អ្វីខ្លះ​ដែលមាន​ការជួប​លំបាក​កន្លងមក​។​
​សម្រាប់​ឆ្នាំ​2015​បញ្ជាការដ្ឋាន​ខេត្តកំពង់ស្ពឺ​កសាង​អាគារ​ថ្មី​មាន​ចំនួន​2872​ម៉ែត​ការេ ចំណាយ​អស់​ទឹកប្រាក់​143544$ និង​265757500​រៀល និង​ជួសជុល​អាគារ​ប្រជុំ​280​ការេ អស់ប្រាក់​3390$ និង​16280000​រៀល ។ លុះ​ពេល​ល្ងាច​មាន​ចូលរួម​ពិ​លោក​អ៊ូ សំ​អួន​អភិបាលខេត្ត​កំពង់ស្ពឺ​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត អញ្ជើញ​បិទ​កម្មវិធី និង​ជួបជុំ​បាយ​សា​ម្គី​ផងដែរ ។​

photo_2016-01-27_10-49-28 photo_2016-01-27_10-49-24 photo_2016-01-27_10-49-19 photo_2016-01-27_10-49-21