( ​ព័ត៌មានវីដែអូ ) ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​យុវជន​២​នាក់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​

0

​ភ្នំពេញ​៖ យុវជន​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​ក្រោយពី​ឆែក​ឃើញ​ថ្នាំញៀន​មួយកញ្ចប់​ប្រភេទ​ក្រាម​សរ​ថ្លា​នៅក្នុង​ខ្លួន​ពេលដែល​ពួកគេ​ទិញ​បំណង​យកទៅ​ប្រើប្រាស់ កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​រថភ្លើង តាម​បណ្ដោយ​ផ្លូវ​បឹងកក់​(​ផ្លូវ​R6)​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។
សមត្ថកិច្ច​បានអោយដឹង​ថា​មុនពេល​ឈានទៅដល់​ការឃាត់ខ្លួន​យុវជន​ទាំងពីរ​នាក់​នោះ​គឺ​កម្លាំង​អន្តរាគមន៍​បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សុ​វត្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។ ពេលដែល​ល្បាត​មកដល់​ចំណុចកើតហេតុ​ក៏បាន​ឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1C-8374 ជិះ​ឌុប​គ្នា​ដោយមាន​ការសង្ស័យ​ក៏​ឃាត់ខ្លួន​ដើម្បី​សួរនាំ ពេលនោះ​យុវជន​ដែល​ជិះ​ខាងក្រោយ​បាន​បោះ​ថ្នាំញៀន​ចូលក្នុង​ស្មៅ​ឃើញ​និង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​តែម្ដង​។ក្រោយមក​កម្លាំង​សមត្ថកិច្ច​បាន​នាំខ្លួន​យុវជន​ទាំងពីរ​នាក់​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ដើម្បី​ចាត់​កាត់​បន្ត​តាម​និតិ​វិធី​៕