​រណ្តៅ​ដី​ដោះ​ស្លែ​មួយកន្លែង​ប្រជាពលរដ្ឋ​ប្រាប់ថា​គ្មាន​ច្បាប់​ហើយ​ជា​របស់​ឧកញ៉ា​ស្រី មានអំណាច​នៅ​ក្រុង​តាខ្មៅ​

0

កណ្តាល​៖ រណ្តៅ​ដី​ជាច្រើន​កន្លែង​មើលទៅ​ហាក់បីដូចជា​រន្ធ​បាយខុម​ដែល​ពួកក្រុម​ឈ្មួញ បានធ្វើ​អាជីវកម្ម​បូម​បាច​ពង្រីង​ទឹក​បឹង ដើម្បី​យក​អាចម៍ដី​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ ទាំងថ្ងៃទាំងយប់ ។​
​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ​ព្រែក​ហូរ​លិច​ទិ​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែមករា ឆ្នាំ​២០១៦ ថា ផ្លូវ​របស់​ពួកគាត់​ត្រូវបាន​ខ្ទេចខ្ទាំ​បើកបរ​ស្ទើរតែ​មិនកើត ដោយហេតុ​មាន​គ្រលុក​ធំៗ​ជាច្រើន បំផ្លាញ​ដោយ​រថយន្ត​ដឹក​ដី​របស់លោក​ឧកញ៉ា​ស្រី​ម្នាក់ ដែលមាន​អំណាច​រស់នៅ​ក្រុង​តា​ខ្មោ ហើយ​ធ្វើ​អាជីវកម្ម​បូម​បាច​ពង្រីង​ដើម្បី​កាយ​យក​អាចម៍ដី​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ គេ​ពុំដែល​ឃើញ​សមត្ថកិច្ច​ថ្នាក់​ណា មក​ហាមឃាត់​នូវ​អាជីវកម្ម​ខុសច្បាប់​បែបនេះ​បានឡើយ​ពីព្រោះ​ខ្លាច​អំណាច​លោកស្រី​ឧកញ៉ា​ម្នាក់​នោះ ។
​ជាមួយគ្នានេះដែរ​មន្ត្រីនគរបាល​ម្នាក់​នៅ​មូលដ្ឋាន​នោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រីប៉ូលិស​របស់​ពួកគាត់​មិនដែល​ហ៊ាន​ទៅ​ឈរ​អើត​ក្បែរ​រណ្តៅ​ដី​នោះទេ ហើយ​រណ្តៅ​ដី​ដែល​មើលទៅ​ហាក់ដូចជា​រន្ធ​បាយខុម​ទាំងនោះ គឺជា​កម្ម​សិទ្ធ​របស់​ឈ្មួញ​ម្នាក់​ឈ្មោះ​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង ដែលជា​មេ​ឈ្មួញ​ម្នាក់​រកស៊ី​ទិញ លក់​ដី និង​ធ្វើ​អាជីវកម្ម​ដឹក​ដី​លក់បាន​យ៉ាង​ងើ​ល​មិន​ខ្លាច​ប៉ះពាល់​បរិស្ថាន​ណាមួយ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្នាក់​ណា​ឡើយ ធ្វើយ៉ាងណា​ឲ្យ​តែ​ខ្លួន​បាន​សុខ និង​ទទួល​លាភសក្ការៈ (​លុយកាក់​) ចុ​ល​ក្នុង​ហោប៉ៅ​របស់ខ្លួន​តែប៉ុណ្ណោះ គឺ​អ្នកស្រី​ឧកញ៉ា​រូបនេះ មិនបាន​គិតពី​ផលប៉ះពាល់​ដល់​អ្នកដទៃ​ឡើយ ។​
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ទាំងអស់នោះ អ្នកយកព័ត៌មាន​យើង​បាន​តេ​ទូរស័ព្ទ​ទៅ​អ្នកស្រី​ចៅសង្កាត់​ព្រែក​ហូរ តែ​ដោយ​ទូរស័ព្ទ​អ្នកស្រី​ចៅសង្កាត់​បិតរ​ហូត មិនអាច​តេ​ទាក់ទង​សុំ​ការបំភ្លឺ​បាន ។ ដោយឡែក​លោក ហេង ធៀ​ម អភិបាលក្រុង​តាខ្មៅ ក៏​មិនអាច​ទាក់ទង​បាន​នូវ​បញ្ហា​នេះ​នៅឡើយ​ពីព្រោះ​លោក​នៅ​មិនទាន់​ក្តាប់​ជុំ​នូវ​បញ្ហា​ដឹក​កកាយ​ដី​អាចម៍ដី​ខាងលើ​បែបនេះ អ្នកយកព័ត៌មាន​ទូរទស្សន៍​អ​ប្សា​រា​យើង​នឹង​ព្យាយាម​សុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​ខាងលើនេះ ជាមួយនឹង​លោក​អភិបាលក្រុង​ដើម្បី​បញ្ជាក់​ឲ្យ​ដឹង​ការពិត​ថា តើ​មានច្បាប់​ឬក៏​អត់​ច្បាប់ ៕ ដោយ ខាត់ សុឃឿន​

photo_2016-01-27_20-22-22 photo_2016-01-27_20-22-20 photo_2016-01-27_20-22-18 photo_2016-01-27_20-22-16 photo_2016-01-27_20-22-12