​ ​ដោយសារតែ​ភ្លើង​ប្រច​ណ្ឌ័​ខុស​របៀប​ម្ខាង​ដេកពេទ្យ​ម្ខាង​ដេក​គុក​

0

កំពត​៖ បុរស​ម្នាក់​ត្រូវបាន​កំលាំង​នគរបាល​ក្រុង​កំពត​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាប់ពី​បុរស​ជា​ជនសង្ស័យ​រូបនោះ​ទំនាស់​ពាក្យសំដី​គ្នា​នៅ​កន្លែង​ហូប​ការ​មិត្ត​ភ​គ្រ័​មួយកន្លែង​ស្ថិតនៅ​ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ កាលពី​យប់​ថ្ងៃទី​២៤ ០១ ២០១៦​កន្លងទៅ ហើយ​ពេល​ត្រឡប់​មកដល់​កន្លែង​ស្នាក់នៅ​វិញ​វេលា​ម៉ោង​១២ ៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥​មករា​ឆ្នាំ ២០១៦ ជននេះ​បាន​យក កាំបិត​ចុង​ស្រួច​កាប់​ប្រហារ​ទៅលើ​ជនរងគ្រោះ​ដែល​ទាស់សំដី​គ្នា​នៅ​កន្លែង​ហូប​ការ​ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​យោងតាម​ប្រភព​ពត៌មាន​ពី​អ្នករស់នៅ​ក្នុងភូមិ​ជាមួយគ្នា​បាន​ឲ្យ​ដឹងថាៈ​ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​ពីបទ​អំពើ​ហឹ​ង្សា​ទៅលើ​ជនរងគ្រោះ​នេះ​មានឈ្មោះ​សុខ ដា​វិ​ន​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​

​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀតថាៈ មុនពេល​កើតហេតុ បុរស​រូបនេះ​និង​ជនរងគ្រោះ​បាន​ទៅ​ចូលរួម​ហូប​កា​មិត្ត​ភ​គ្រ័​នៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ក្នុងពេល​ហូប​នោះ​មាន​ទាស់សំដី​គ្នា​នៅ​កន្លែង​ហូប​ការ​ម្តង​រួចទៅហើយ ហើយក៍​បាន​វិល​មក​ផ្ទះ​វិញ​រៀងៗ​ខ្លួន​។ ស្រាប់តែ​នៅវេលា​ម៉ោង​១២ ៣០​នាទី​រំលង​អា​ធ្រា​ថ្ងៃទី​២៤​ឈានចូល​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៦ ឈ្មោះ​សុខ ដា​វិ​ន បាន​កាន់​កាំបិត​ចុង​ស្រួច​ដូច​ដាវ​សា​ម៉ូ​រ៉ៃ មក​កាប់​ឈ្មោះ រស់ ភី​រៈ ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ជាច្រើន​កន្លែង ហើយ​ត្រូវបាន​អ្នកភូមិ​ដែល​ស្នាក់នៅ​ជិតគ្នា​រត់​មកជួយ​ចាប់​និង​ឃាត់ ព្រមទាំង​យក​អ្នករងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ជួយសង្គ្រោះ ហើយ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងយប់​។​

​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ​ធ្លាប់បាន​និយាយ​ព្រមាន​ខ្លួន​កន្លងមក​ថាៈ ហ្អែ​ង​ឈប់​ទាក់ទង​ប្រព​ន្ឋ​អញ​ប្រ​យ​ត្ន័​ថ្ងៃក្រោយ​អញ​ឃើញ​ឌុប​ប្រព​ន្ឋ​អញ​ទៀត ប្រ​យ​ត្ន័​បែកក្បាល​។​ក្នុងករណីនេះ​ជនរងគ្រោះ​និង​ប្រព​ន្ឋ​ជនសង្ស័យ​ជា​បុគ្គលិក​បំរើ​ក្នុង​ហាង​ខារ៉ាអូខេ​ជាមួយគ្នា​។​
​ដូច្នេះ​ទើប​ជនរងគ្រោះ​និយាយថា​ខ្លួន​គ្មាន​បំណង​អ្វី​ទៅលើ​ស្ត្រី​ជា​ប្រព​ន្ឋ​ជនបង្ក​នោះទេ គ្រាន់តែ​ពេល​ម៉ោង​ធ្វើការ​សួរនាំ​គ្នា​ជាធម្មតា ពីព្រោះ​ខ្លួន​ជា​អ្នកបំរើ​ក្នុង​ហាង​ដូចគ្នា​។ ប៉ុន្តែ​ជនបង្ក​នៅមាន​ការមិនទុកចិត្ត​និង​ជនរងគ្រោះ​ក៍​មានចិត្ត​ប្រច​ណ្ឌ័​ប្រព​ន្ឋ​ខ្លួន​ជាមួយ​ជនរងគ្រោះ រហូត​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ​ឈានទៅ​កាប់​ប្រហារ​យ៉ាង​មិន​ញញើត​ដៃ​ដូច្នេះ​។​

​សមត្ថកិច្ច​នគរបាល​កា​រិ​យា​ល​យ័​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​ស្នងការ​ខេត្ត​បានធ្វើការ​សន្និដ្ឋាន​ពី​អង្គហេតុ​នៃ​ការបង្ក​អំពើ​ហឹ​ង្សា​រ​ទៅលើ​ជនរងគ្រោះ​គឺ​ដើមហេតុ​កើតឡើង​ពី​ការ​ប្រច​ណ្ឌ័​ប្រព​ន្ឋ ទើប​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ​ហើយ​ឈានទៅ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​ដោយ​ចេតនា សមត្ថកិច្ច​ក៍បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​