​ ​មាន​ករណី​បាញ់​៣​គ្រាប់​បណ្តាល​ឲ្យ​យុទ្ធជន​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ

0

​កំពង់ស្ពឺៈ ហេតុការណ៍​មួយ​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែមាន​ករណី បាញ់ប្រហា​ទៅលើ​បុរស​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅក្នុង​ផ្ទះ​របស់​ជនរ​ង​គ្រោះ បានកើត​ហេតុ ស្ថិតនៅ​ក្នុងភូមិ ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង ៩.២០​នាទី​យប់ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦​។​
​យោងតាម​សេចក្តី​រាយ​ការ​បឋម ពី​កន្លែង​ហេតុ​បាន​ឲ្យ​ដឹងថា ករណី​ដែល​ឈានទៅដល់​ការបាញ់សម្លាប់​នេះ គឺ​បណ្តាលមកពី​ទំនាស់​ដីធ្លី ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស៊ុន ដា​វិត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជា​កម្មករ​ចាំ​ដី​ឲ្យ គេ ជនរងគ្រោះ​មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម ត្រូវបាន​ជនដៃដល់​លប​បាញ់​ត្រូវ​ក្បាល​ចំនួន​៣​គ្រាប់ បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់ៗ នៅ​ខាងក្រោយ​ក្រុមហ៊ុន ឧក​ឃុន ក្រោយពី​កើតហេតុ ជនដៃដល់​ត្រូវបាន​រត់គេចខ្លួន ។​
​ដោយ ភ្នំស្រួច

photo_2016-01-27_22-32-52 photo_2016-01-27_22-32-08