​ ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បុក​បញ្ចា​ស់ទិស​គ្នា​ស្លាប់​ពេល​បញ្ជូន​ដល់​ពេទ្យ​

0

កំពង់ស្ពឺ​= ថ្ងៃទី​27 ខែមករា ឆ្នាំ 2016 វេលា​ម៉ោង​8:20 នាទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវជាតិ លេខ​44 ចន្លោះ​គីឡូម៉ែត្រ​លេខ 115~116 រវាង​ម៉ូតូ និង​​រថយន្ត បើក​ញ្ច្រាសទិស​គ្នា ស្ថិតក្នុង​ភូមិ​ចំបក់​ផ្អែម ឃុំ​​មនោ​រម្យ ស្រុក​ថ្ពង- ឈ្មោះ ច្រង រស់ ភេទ​ប្រុស អាយុ 46 ឆ្នាំ​នៅ​ភូមិ​​ដំបូក​មាន​ល័​ក្ខ ឃុំ​ទំនប់​ធំ​ស្រុក​ពញាឮ ខេត្តកណ្ដាល​​បើកបរ​រថយន្ត​ម៉ាក HANDAYTERES ពណ៌​ប្រផេះ​​ពាក់​ស្លាក​លេខ ភ្នំពេញ​2 AB5837 បើក​មកពី​ទិស​ខាងកើត មកដល់​ច​ណុ​ច​កើតហេតុ​ខាងលើ​បាន​បុក​ជនរងគ្រោះ ឈ្មោះ មាស មឿ​ន អាយុ 71 ឆ្នាំ នៅ​ភូមិ​​កើតហេតុ​ខាងលើ​កំពុង​បើកបរ​ម៉ូតូ​ម៉ាក​គប់​ជ្រុង​C50​ពណ៌​ទឹកប៊ិច បើកបរ​ពី​លិចទៅ​កើត បណ្ដាលអោយ​​អ្នកជិះ​ម៉ូតូ​របួសធ្ងន់ បញ្ជូន​ដល់​មន្ទី​ពេទ្យ​ឧដុង្គ​ជន​រង​​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង សព​ត្រូវ​សាច់ញាតិ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​លំនៅឋាន​នៃ​សព​​ចំណែក​រថយន្ត បាន​ធ្លាក់​ចូលទៅក្នុង​ប្រលាយ​ខាង​​ជើង​ផ្លូវ​ខូចខាត​ស្រាល និង​ម៉ូតូ​ខូចខាត​ស្រាល ។​សមត្ថកិច្ច​ជំនាញ​ចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ​​កសាង​សំណុំរឿង យក​វត្ថុតាង​ទាំង​2 គ្រឿង​មក​​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង ដើម្បី​ចាត់​​ការ​តាម​និតិ​វិធី ។​

photo_2016-01-28_09-55-20 photo_2016-01-28_09-55-18